Part 15 : ឯងជាកម្មសិទ្ធិរបស់យើង

Mulai dari awal
                                        

«យើងធុញមុខ តែមិនមែនរាងកាយឯងឯណា គ្រាន់តែបិទភ្លើងរួច យើងរំលោភឯងបានធម្មតា»

«អា៎ មនុស្សឆ្កួត លោកនិយាយស្អីហ្នឹង!!»Tae អៀនឡើងក្រហមមុខកាលបើរាងក្រាស់មករំលឹករឿងអស់នេះ មិនលេងសើចទេជិតមួយសប្ដាហ៍គេសឹងតែទ្រោមនៅលើគ្រែក្រោកមិនរួច ទើបនឹងថ្ងៃនេះដែលគ្រាន់បើជាងមុន។

«យ៉ាងម៉េចអៀនហេស៎?»

«គ្មានទេ»មាត់ថាគ្មាន តែថ្ពាល់ឡើងពណ៌ដូចម្ទេសប្លោកហើយ កាយតូចអង្គុយត្រង់ខ្លួនសម្លឹងទៅផ្លូវ បើមិនគិតថានាយកំពុងតែបើកឡានទេគេច្បាស់ជាសង្គ្រប់ខាំហែកប្រុសម្នាក់នេះមិនខាន។

«ចង់ទៅដើរលេងឬអត់?»បន្ទាប់ពីស្ងាត់បានមួយស្របក់ Jungkook ក៏បន្លឺសម្លេងឡើងសួរម្ដងទៀត។

«នរណាថាមិនចង់ តាំងពីមកទីនេះខ្ញុំនៅតែក្នុងរីសត ស្គាល់មិនបានច្រើនទេ»

«ទៅមើលថ្ងៃលិចនៅភ្នំហ្វូជីទេ?»

«ភ្នំហ្វូជី?»គ្រាន់តែលឺឈ្មោះភ្នំដ៏អស្ចារ្យនោះភ្លាម រាងតូចភ្ញាក់ដូចខ្មោចប្រាំពីរថ្ងៃ ព្រោះវាជាកន្លែងដែលគេតែងតែប៉ងចង់ទៅឱ្យបានម្ដងក្នុងមួយជីវិតនេះ។

«អ្ហឹម!! វានៅកណ្ដាលទីក្រុង Honshu នេះទេ»

«ពិតមែនឬ? ខ្ញុំចង់ទៅ»ទឹកមុខរីករាយបង្ហាញមកមិនលាក់លាម Tae អររខាក់រខុបទះដៃសប្បាយចិត្តរកអ្វីនិយាយមិនចេញ នរណាមិនរំភើបពេលបានទៅកន្លែងដែលខ្លួនតែងស្រមៃមករហូតនោះ។

«សប្បាយចិត្តយ៉ាងនេះហេស៎?»រាងក្រាស់ធ្លាយសំណើចមកបន្តិច ហួសចិត្តនឹងចរិតក្មេងឡឺកឺដែល Tae តែងបញ្ចេញមកយូរៗម្ដងពេលដែលរីករាយ។

«អ្ហឹម ព្រោះវាជាកន្លែងដែលខ្ញុំចង់ទៅបំផុតលោកដឹងទេ ខ្ញុំលឺគេនិយាយថាទីនោះពិតជាស្អាតណាស់ ប៉ុន្តែខ្ញុំមិនធ្លាប់មានឱកាសមកលេងសូម្បីម្ដង»

«បើចឹងពេលនេះក្ដីស្រមៃឯងក្លាយជាការពិតហើយ»

«ហិហិ ប្រាកដណាស់ Let's go!!!»រាងតូចស្រែកចាចពេញឡាន តម្រង់ទៅកាន់កណ្ដាលទីក្រុងដែលនៅឆ្ងាយគួរសមអាចនឹងធ្វើដំណើរដល់ទៅពីរម៉ោងឯណោះទើបទៅដល់។

ប្រពន្ធក្រៅបេះដូង (ចប់✓)Tempat cerita menjadi hidup. Temukan sekarang