«លោកប្រុសៗៗ សម្រួលអារម្មណ៍ ពួកឯងទៅតាមគ្រូពេទ្យមក លោកប្រុសកុំកើតអ្វីអោយសោះណា»ម៉ែដោះស្រែកទាំងភ័យ បារម្ភពីម្ចាស់ដែលដកដង្ហើមញាប់ៗមិនដល់គ្នា អាការៈរបស់គាត់កាន់តែយ៉ាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ សឹងតែមិនជឿត្រឹមមួយពព្រិចភ្នែកបំណុលអាចផ្លាស់ប្ដូរវាសនាមនុស្សពីស្រណុកសុខសប្បាយមកជាទុក្ខជាន់គ្នារកកន្លែងដកដង្ហើមគ្មាន។
Jungkook ធ្វើដំណើរចេញពីដេហ្គូត្រឡប់ទៅសេអ៊ូលដើម្បីឈាងមើលក្រុមហ៊ុនបន្តិច នឹងត្រៀមលុយសម្រាប់លោក Kim ផង។ នាយដឹងថាគាត់គ្មានជម្រើស ហើយមិនយូរមិនឆាប់សណ្ឋាគារ Kim Daegu នឹងក្លាយជារបស់នាយដូចគ្នា ទីនោះជាតំបន់អភិវឌ្ឍន៍ មិនយូរទេបើនាយស្រោចស្រង់ឡើងមកវិញធានាថាភ្ញៀវទេសចរមិនខ្វះ គ្រាន់តែពេលនេះលោក Kim ជិតក្ស័យធនទើបគ្មានមនុស្សហ៊ានមកស្នាក់ប៉ុណ្ណោះ ឯហាងនោះក៏មិនទៀងថាអាចឈរជើងឬបិទនៅថ្ងៃណា។ គ្មានលុយបើកអោយបុគ្គលិក តើនរណានឹងទ្រាំធ្វើការអោយគាត់ទៅ?
៙ ៙ ៙
មាឌតូចដែលរីករាយមកពេញមួយថ្ងៃព្រោះតែបានមិត្តថ្មីកំដរជូនគេដើរលេងទៅកន្លែងដែលខ្លួនមិនធ្លាប់ស្គាល់នៅក្នុងរីសតនេះ។ មើលទៅ Seijun ស្គាល់ច្រើនជាងគេទៅទៀត។ ពេលដែលយប់ជ្រៅបន្តិចនាយក៏ជូននាយតូចត្រឡប់មកវិញ បន្ទាប់ពីញុាំអាហារពេលល្ងាចរួច ទើប Seijun ជូននាយតូចត្រឡប់មកបន្ទប់។
«ដើរយឺតៗ»Seijun ស្រដីប្រាប់ទាំងកំពុងដឹកដៃក្មេងដែលដើរបុាំងខ្ញើចៗ នាយចង់បីដែរតែត្រូវ Tae ហាមទើបបានត្រឹមកាន់ដៃបណ្ដើរបែបនេះ។
«វេទនាណាស់ មិនគួរមកមុតជើងបែបនេះទាល់តែសោះ»Tae នឹកឡើងអស់សំណើចនឹងខ្លួនឯងដែលភ័យពេករហូតរត់ទៅបុកឈើដែលជ្រុះនៅកៀនផ្លូវចាក់បាតជើងរបស់គេមួយទំហឹងធ្វើឱ្យដើរសឹងមិនរួច។
សំណើចសើចឡើងទាំងរីករាយដូចជាសប្បាយណាស់ ម្នាក់ៗមានតែស្នាមញញឹមជាប់ថ្ពាល់ ទាំងមិនបានចាប់អារម្មណ៍ពីក្រសែភ្នែកកំណាចដែលសម្លឹងមកពីចម្ងាយដោយកំហឹង។
ដឹប~ មិនចាំយូរអី ជំហានវែងៗបោះដំណើរមកពីក្រោយចាប់ទាញស្មាមនុស្សថ្លើមធំដែលមកបណ្ដើរប្រពន្ធនាយកាត់យប់ វាត់មួយដៃចំថ្គាមដួលភ្លាមៗទាំងមិនបានត្រៀមខ្លួន។
«អូយ៎...»
«អាចង្រៃ ឯងជាអ្នកណា!!»
«Jungkook...»Tae ស្លុតបន្តិចតែក៏រហ័សឃាត់មនុស្សដែលកម្រោលចូលបម្រុងនឹងសង្គ្រប់ដាល់គេម្ដងទៀត។ តែពេលដែលអ្នកកម្លោះបែរមុខមកក៏ធ្វើអោយគេភ្ញាក់ផ្អើល។
«Jungkook/Seijun»មនុស្សទាំងពីរពោលឡើងព្រមគ្នា ខណៈដែល Seijun ក៏ប្រឹងក្រោកឈរ មាត់បែកចេញឈាមមួយរំពេច ចំណែក Jungkook ក៏ព្យាយាមសម្រួលអារម្មណ៍មិនអោយច្រឡោត។
«ម៉េចក៏ឯងនៅទីនេះ?»
«យើងមកលំហែរកាយតាំងពីម្សិលមិញ ហើយថ្ងៃនេះចៃដន្យជួបនឹង Tae ទើបកំដរគេដើរលេងរហូតដល់ល្ងាចទើបជូនមកវិញនេះឯង»
«Seijun មាត់លោកឈាមហើយ»Tae ពោលឡើងតិចៗចង់ចូលទៅមើលរបួសអោយគេដែរ តែត្រូវ Jungkook ក្ដាប់ដៃខ្លួនជាប់មិនអោយគេចូលទៅក្បែរ Seijun ។
«ខ្ញុំមិនអីទេ!»
«អស់តួនាទីឯងហើយ ទៅវិញទៅ»
«ក៏បាន លាសិនហើយ Tae ថ្ងៃក្រោយជួបគ្នា!!»
«បាទ អរគុណសម្រាប់ថ្ងៃនេះណា Seijun!!»Tae ញញឹមអរគុណអ្នកកម្លោះវិញជាការគួរសម តែបែរជាធ្វើឱ្យមនុស្សជិតនេះក្ដៅស្លឹកត្រចៀកកាន់តែខ្លាំងទៅវិញ មករួសរាយស្អីនៅមុខប្ដីបែបនេះ។ កាលបើ Seijun ចាកចេញទៅបាត់ មនុស្សដែលប្រឹងទប់ទោសៈមុននេះក៏ប្រលែងមកវិញភ្លាមៗ។
«មកនេះ ក្មេងជើងល្អ»
«អ្ហាយ Jungkook ធ្វើស្អី»រាងតូចស្រែកចាច នឹងមនុស្សធំដែលចាប់កន្រ្តាក់បីគេទាំងកម្រោលចូលទៅក្នុងបន្ទប់ទាំងមិនថ្នមសាច់ទន់ៗនេះទាល់តែសោះ។
To be continued
Lie Naa
KAMU SEDANG MEMBACA
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romansaតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...
Part 12 : ព្រួយបារម្ភ
Mulai dari awal
