«ចុះ Jungkook គិតបែបណា?»
«ខ្ញុំចង់ដឹងពីព័ត៍មានពិត មិនចង់អោយគេមកបង្ខូចឈ្មោះគ្រួសារប្រពន្ធរបស់ខ្ញុំ នាំតែមានរឿងអាស្រូវដល់ត្រកូល Masashi »
«ហឹស មែន! គ្រួសារ Kim កំពុងតែជួបវិបត្តិសេដ្ឋកិច្ច ព្រោះប៉ាយកលុយទៅបណ្ដាក់ទុនជាមួយនឹងក្រុមហ៊ុនពីរកន្លែងតែត្រូវគេបោកប្រាស់លួចយកលុយទាំងនោះគេចខ្លួនទៅអស់ ពេលនេះប៉ូលិសកំពុងតែតាមចាប់ តែវាជាផ្នែកធំមួយដែលប៉ះពាល់ដល់សណ្ឋាគារព្រោះតែគ្មានលុយទ្រទ្រង់ឯភ្ញៀវក៏បាត់ ប៉ាត្រូវខ្ចីលុយធនាគារជារឿយៗរហូតពេលនេះត្រូវលក់របស់ដោះបំណុល អាស្រ័យលើភោជនីយដ្ឋានប្រហែលជាទន់ទល់មិនជាប់ទេ»
«យូរឬនៅ?»
«ទើបនឹងប្រាំថ្ងៃនេះប៉ុណ្ណោះ ប៉ុន្តែមិនថ្វីទេបន្តិចហ្នឹងដោះស្រាយរួចហើយ ចំណែកពាក្យចចាមអារ៉ាមទាំងនោះប៉ាសុំបដិសេធទាំងស្រុងព្រោះវាមិនមែនជាការពិត»
«ហេតុអីលោកប៉ាក្មេកមិនសុំជំនួយពីខ្ញុំ»
«ព្រោះតែខ្លាចមានរឿងយល់ច្រឡំបែបនេះ ម្យ៉ាងប៉ាក៏មិនចង់ឲ្យ Tae ដឹងដូចគ្នា ប៉ាមិនចង់អោយគេមកខ្វល់នឹងរឿងនេះទេ»
«បាន បំណុលទាំងអស់ខ្ញុំនឹងជួយចេញសង ប៉ុន្តែលោកប៉ាក្មេកត្រូវរំលោះជាមួយនឹងខ្ញុំ ជៀសវាងមានពាក្យស្អុយរលួយទាំងនោះនាំតែអសោចកេរ្ដិ៍ឈ្មោះគ្រួសាររបស់ខ្ញុំ»
«មិនអីទេ ប៉ាអាចរកលុយដោះបំណុលដោយខ្លួនឯងបាន សុំតែម្យ៉ាងលាក់រឿងនេះកុំឲ្យ Tae ដឹងអី»
«ខ្ញុំលាក់បាន តែខ្ញុំទៅបិទមាត់មហាជនមិនបានទេ បើលោកប៉ាក្មេកមិនចង់អោយគេដឹង យល់ព្រមតាមសំណើររបស់ខ្ញុំ លោកប៉ាក្មេកអាចគិតសិនបាន តែរបស់ដែលអាចដាក់បញ្ចាំបាន ខ្ញុំទទួលតែសណ្ឋាគារ Kim Daegu ឬ ភោជនីយដ្ឋានប៉ុណ្ណោះ គិតតាមសម្រួលលោកប៉ាក្មេក»នាយធំស្រដីចប់ក៏ក្រោកដើរចេញរកតែរាងចំណាស់រកឃាត់និយាយអ្វីមិនបាន។
«Jung- អូយ៎....»លោក Kim ដែលបម្រុងនឹងក្រោកទៅតាមរាងក្រាស់ ក៏ត្រូវខ្ទប់ទ្រូងស្រែកមុននឹងដួលទៅវិញភ្លាមៗទាំងអស់ជំហរ។
ŞİMDİ OKUDUĞUN
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romantizmតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...
Part 12 : ព្រួយបារម្ភ
En başından başla
