Part 12 : ព្រួយបារម្ភ

Start from the beginning
                                        

«ជម្រាបសួរលោកប៉ាក្មេក...»កាយមាំរូបរាងសង្ហារ បោះជំហានចូលមកយ៉ាងអង់អាច ជាហេតុធ្វើឱ្យលោក Kim ភ្ញាក់ផ្អើលបន្តិចតែក៏រហ័សក្រោកទទួលកូនប្រសារមិនអោយអាក់ខាន។

«Jungkook ខ្យល់អ្វីបក់មកដល់ទីនេះ»
«ខ្យល់នឹករលឹកទេដឹង?»
«អា៎ ចូលមកអង្គុយសិនមក ម៉ែដោះជួយយកទឹកមកទទួលភ្ញៀវផង»គាត់ស្រដីស្របពេលដែលដាក់ខ្លួនអង្គុយដំណាល Jungkook រួចក៏បន្ត៖
«នេះកូន Tae មិនបានមកជាមួយទេហេស៎»
«អត់ទេ ព្រោះខ្ញុំមកមិនបានប្រាប់គេ»
«ចុះគេសុខសប្បាយឬអត់? រស់នៅទីនោះយ៉ាងម៉េចដែរ Tae ឆាប់ចាញ់នឹងអាកាសធាតុត្រជាក់ណាស់ ពេលនេះក៏ជារដូវភ្លៀងទៀត Jungkook ជួយមើលគេជំនួសប៉ាផង»
«គេសុខសប្បាយធម្មតា លោកប៉ាក្មេកកុំបារម្ភអី»
«អ្នកប្រុសអញ្ជើញពិសារទឹក»ម៉ែដោះ
«អរគុណ!!»
«លឺបែបនេះប៉ាធូរចិត្តខ្លះ បើអស់ពីប៉ាក៏ Tae នៅសល់កូនដែលជាទីពំនាក់ ជួយថែគេផង ខុសឆ្គងអីកុំធ្វើបាប Tae ណា ចាត់ទុកថាតាចាស់នេះសុំ»
«ហេតុអីលោកប៉ាក្មេកនិយាយដូចជាលែងបាននៅក្បែរគេបែបនេះ?»
«មនុស្សកើតចាស់ឈឺស្លាប់ជារឿងធម្មតា ប៉ាក៏មិនដឹងថាខ្លួនផុតនៅថ្ងៃណា ឃូស~ឃូស»
«លោកប៉ាក្មេកមានបញ្ហាសុខភាព? ហេតុអ្វីមិនទៅពេទ្យ?»
«ប៉ាមិនអីទេ ហើយ Jungkook មកកូរ៉េដើម្បីអ្វី ឬមកមើលការងារ»
«បាទ ឆ្លៀតមកមើលក្រុមហ៊ុន ហើយក៏ឈាងចូលមកលេងលោកប៉ាក្មេកតែម្ដង តែក៏ចៃដន្យលឺដំណឹងមិនល្អខ្លះៗពីគ្រួសារ Kim ទើបចង់មកឃើញអោយប្រាកដចិត្ត»

«នរណានិយាយអ្វីក៏តាមតែគេទៅ កូនកុំទៅខ្វល់អី»

«ខ្ញុំនឹងមិនរវល់ បើមិនមែនជាគ្រួសារខាងប្រពន្ធខ្ញុំ យ៉ាងណាក៏មិនអាចបិទភ្នែកមើលរំលងបានដែរ បើលោកប៉ាក្មេកត្រូវការជំនួយអាចនិយាយបាន ប៉ុន្តែបញ្ជាក់មិនមែនជួយដោយទទេៗទេ»

«ហឹស Jungkook ប្រហែលជាដឹងរឿងមកលម្អិតហើយមើលទៅ»រាងចំណាស់សើចដើម.ក មើលទៅកូនប្រសារដែលបញ្ឆិតបញ្ឆៀងមិនស្រដីចំ តែគាត់ក៏ដឹងថាគេចង់សំដៅលើអ្វី។

«លឺតាមមាត់ចាបមាត់ព្រាបប៉ុណ្ណោះ ហើយខ្ញុំក៏លឺមកទៀតថាគ្រួសារ Kim ឱ្យកូនប្រុសមករៀបការជាមួយខ្ញុំដើម្បីតែប្រាក់ តើរឿងនេះយ៉ាងម៉េចទៅវិញ?»

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now