ក្រោយពីកុម្មង់អាហាររួច Tae ក៏ត្រូវអង្គុយរង់ចាំម៉ង់ៗ តែភ្លាមនោះសម្លេងមនុស្សដដែលស្រាប់តែបន្លឺឡើង។
«អារុណសួស្ដី Taehyung!!»
«អាវ៎ សួស្ដីលោក Seijun »
«នេះមកញុាំអាហារពេលព្រឹកឬ?»
«បាទ»
«មកតែម្នាក់ឯងទេហេស៎ ចុះឯណា Jungkook»
«គាត់មានធុរៈតិចតួច ទើបមិនបានមកជាមួយគ្នា»
«បើចឹងខ្ញុំសុំរួមតុជាមួយផងបានដែរឬអត់»
«គ្មានបញ្ហាទេ សូមអញ្ជើញ!!»
«អរគុណ...»Seijun ញញឹមបន្តិចទើបចូលទៅអង្គុយទល់មុខរាងតូច។ អ្នកកម្លោះចេះតែរករឿងយកមកជជែកកុំឱ្យស្ងាត់ តែក៏លួចគិតពីអ្វីដែលខ្លួនបម្រុងនឹងធ្វើ។
{សូមទោសដែលយកឯងធ្វើជាឈ្នាន់ តែដើម្បីសងសឹកអោយ Natsu និងកូន ខ្ញុំនឹងធ្វើឱ្យអា Jung វាសោកស្ដាយបំផុត!!}អាចថានេះជាហេតុផលដែលគេមកស្នាក់នៅទីនេះ តែនៅមិនទាន់បានជួប Jungkook នៅឡើយព្រោះតែគេរវល់ ប៉ុន្តែនេះមិនមែនជាបញ្ហា យ៉ាងណា Chaisa ក៏ជាគ្នីគ្នារបស់គេដូចគ្នា។ Skip ~
#ភូមិគ្រឹះ Kim
ក្នុងផ្ទះដែលមានសភាពស្ងប់ស្ងាត់ខុសប្លែកធម្មតា ព្រោះតែកាត់បន្ថយអ្នកបម្រើខ្លះ ចំណែកសម្ភារៈសម្បូរបែបក៏តិចជាងមុន ព្រោះតែបញ្ហាបន្ទាន់ទើបគាត់គ្មានជម្រើសក្រៅពីលក់របស់ជាប់ខ្លួនដែលមានដើម្បីការពារសណ្ឋាគារដែលគេបម្រុងនឹងរឹបអូស។
«ឃូស~ឃូស»សម្លេងក្អករបស់រាងចំណាស់ដែលអង្គុយធ្វើការនៅលើសាឡុងទទួលភ្ញៀវ សុខភាពហាក់ចុះខ្សោយព្រោះតែគេងមិនបានគ្រប់គ្រាន់។
«លោកប្រុស ពិសារទឹកថ្នាំសិនទៅ»ស្រ្តីវ័យចិតសិបផ្លាយ បានលើកទឹកថ្នាំដែលគាត់ដាំជាប្រចាំដើម្បីជំនួយដល់សុខភាពរបស់គាត់។
«អរគុណហើយម៉ែដោះ!!»លោក Kim. លើកទឹកថ្នាំមកក្រេបម្ដងបន្តិចទាល់តែអស់ទើបទុកទៅលើតុវិញ ស្របពេលដែលអ្នកបម្រើក៏រត់មករាយការណ៍ប្រាប់។
«លោកប្រុស មានមនុស្សមករកទាន»
«អ្នកណាគេ!!»លោក Kim ជ្រួញចិញ្ចើមព្រោះចាប់តាំងពីទទួលដំណឹងថាគាត់ជិតក្ស័យធនមកគ្មាននរណាម្នាក់ដែលអើតមុខមករកគាត់ឡើយ។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...
Part 12 : ព្រួយបារម្ភ
Start from the beginning
