«អត់ទេ ខ្ញុំអត់ចេះហែលទឹកទេ»មកលេងសើចអី ពេលនេះមាត់គេញាក់អស់ហើយ ខ្លាចសឹងតែចេញទឹកភ្នែក។
«កុំមកមារយាដាក់យើង ឆាប់ចុះភ្លាម»
«ខ្ញុំអត់បានមាយារទេ Jung ខ្ញុំអត់ចេះហែលពិតមែន»
«ស្អីគេ បោកពេកទេដឹង?»
«អ្ហឹម...»Tae បានត្រឹមក្រវីក្បាលញាប់ស្អេក កុំតែនៅក្នុងទឹកទេ បើនៅលើគោក កុំសង្ឃឹមថាគេដាក់ខ្លួនសុំអង្វរនាយនោះ។
«ជារឿងឯង បើមិនចេះ ក្លាយជាខ្មោចយាមសមុទ្រហើយប្រាប់អោយដឹង»
«កុំអី យកខ្ញុំទៅវិញ ហ្ហឹក ខ្ញុំឈប់ផ្គើនលោកហើយ»ទប់លែងឈ្នះហើយ Tae បិទភ្នែកស្រែកយំយកតែម្ដង។ ខ្លួនគេញ័រចំប្រប់ រងានេះមិនខ្លាំងទេ តែខ្លាចច្រើនជាង។
«នែ៎ យំស្អី យើងមិនទាន់ធ្វើស្អីឯងទេ ជាប្រុសរបៀបម៉េចនេះ? គ្រាន់តែទឹកក៏ខ្លាច»
«យកខ្ញុំទៅវិញទៅ Jungkook ហ្ហឹក ខ្ញុំខ្លាចហើយ...»ត្រឹមនាយច្រមុជមុននេះគេឈ្លក់មិនតិចទេ ទម្រាំតែនាយដាក់ចុះម្ដងទៀតធានាថាគេលង់ស្លាប់ដូចមាត់នាយថាមិនខាន។
«ឈប់យំ បើឯងនៅតែយំយើងមិនយកទៅវិញទេ ទុកអោយដេកទីនេះហើយ»រាងក្រាស់បន្លាចបន្ថែម តែក្នុងចិត្តក៏លួចគិតថាគេមិនចេះហែលទឹកពិតមែនឬ?
«អត់ទេ ឈប់ហើយ»គ្រាន់តែលឺសម្ដីគម្រាមគេភ្លាម មាឌល្អិតរហ័សជូតទឹកភ្នែកចេញ តែក៏នៅអណ្តឺតអណ្តក ដកដង្ហើមមិនដល់គ្នាដដែល។ Jungkook បានត្រឹមតាមមើលកាយវិការកូនក្មេងរបស់គេ ទាល់តែTae ជូតទឹកភ្នែករួចរាល់ ទើបប្រញាប់លើកដៃតោងស្មារបស់នាយវិញ។
«ពួកយើងទៅវិញទៅ!!»Tae បង្ហើបសម្លេងថ្នមៗប្រាប់ទៅកាន់មនុស្សធំដែលសម្លឹងមកគេមិនដាក់។ ថ្ពាល់ប៉ោងឡើងពណ៌ក្រហម ក្រឡង់ភ្នែកពោរពេញដោយទឹកសន្សើម កាយតូចច្រឡឹងសើមជោគដោយសារទឹកសមុទ្រមុននេះ រាងតូចដែលកំពុងអណ្ដឺតអណ្ដក់ត្រៀមខ្លួនសឹងមិនទាន់ក៏ត្រូវមនុស្សមាឌធំចាប់ជ្រមុជម្ដងទៀត។
«អ្ហឹម...»Tae បិទភ្នែកប្រឹងអត់ដង្ហើម ព្រោះខ្លាចឈ្លក់ទឹក ក្នុងចិត្តភ័យសឹងតែចេញទឹកភ្នែកម្ដងទៀតមើលទៅគេរស់ផុតថ្ងៃនេះឬអត់? ចំណែកជើងនេះមិនព្រមលែងពីចង្កេះគេទាល់សោះ បើលែងមានតែលង់ស្លាប់។
«ហ្ហឹម.....»រំពេចនោះក្លែបមាត់ទន់ៗប៉ប្រះប៉ះអ្វីក៏មិនដឹង ដែលកំពុងតែមានចលនាដូចមានមនុស្សកំពុងថើបគេយ៉ាងដូច្នោះ ក្នុងចិត្តចង់ដឹង តែបើកភ្នែកមិនបាន។ ដៃមាំក្រសោបទាញកាយតូចមកអោបជាប់ បណ្ដែតខ្លួនទៅតាមទឹក បិទភ្នែកក្រេបយករសជាតិពីសាច់មាត់ផ្អែមស្រទន់ដែលនាយបានប៉ះជាលើកដំបូង។
មិនដឹងដូចគ្នា ថាហេតុអ្វីបានជានាយចង់ប៉ះពាល់គេ? សម្ដីក្បត់នឹងទង្វើ មាត់ថាស្អប់ តែអារម្មណ៍បែរជាចង់សាក សារភាពថាគ្រប់កាយវិការរបស់ក្មេងម្នាក់នេះគឺពិតជាទាក់ទាញ នាយកាន់តែហាមចិត្តមិនបាននៅពេលដែលឃើញទឹកមុខដ៏គួរឱ្យខ្នាញ់មុននេះ។
{តើឯងកើតឆ្កួតស្អី?}Jungkook បានត្រឹមតែលួចសួរខ្លួនឯងនៅក្នុងចិត្ត ឯមាត់បែរជាបន្តបឺតជញ្ជក់មិនឈប់ ទាល់តែរាងតូចព្រមហើបមាត់តបត ស្របពេលដែលដៃសរសៀរអោបកាយគេយ៉ាងណែន ឬនេះជាវិធីបញ្ចូលអុកសុីសែនរបស់នាយ? គេសង្គ្រោះគ្នានៅកណ្ដាលសមុទ្របែបហ្នឹងឬ? បឺតខ្លាំងៗយ៉ាងនេះប្រហែលជាអុកសុីសែនចូលពេញពោះហើយមើលទៅ។ (គិតរាក់ៗបានហើយអ្នកអ្ហើយ🤭)
To be continued
Lie Naa
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...
Part 10 : {តើឯងកើតឆ្កួតស្អី?}
Start from the beginning
