«អា៎ អត់ទេ លែងខ្ញុំ»
«មុននេះនិយាយស្អី មានដឹងខ្លួនឬអត់?»
«និយាយអី? ខ្ញុំមិនដឹង»
«កុំមកធ្វើពើរ ហេតុអីទៅប្រាប់គេបែបនោះ?»
«ប្រាប់អី? ប្រាប់ថាម៉េច? មិនចាំទេ លែងខ្ញុំទៅ» មាឌតូចប្រឹងបម្រាស់ពីក្រញុាំរាងសង្ហារ តែ Jungkook អោបគេពីក្រោយជាប់ទៅហើយ។
«Kim Taehyung!!!»
«ហើយយ៉ាងម៉េច ក្រែងពួកយើងជាប្ដីប្រពន្ធឬ? ខ្លាចអ្វីនឹងប្រាប់»
«តែយើងមិនចង់ប្រាប់ យើងមិនចង់ធ្វើជាប្ដីឯង!!»
«ជារឿងលោក ខ្ញុំនិយាយអ្វីដែលជាការពិតប៉ុណ្ណោះ លោកទេដែលកំសាក មិនហ៊ានប្រឈមមុខ»
«ឯងផ្គើនយើងហេស៎»រាងក្រាស់ក្ដៅស្លឹកត្រចៀកកាន់តែខ្លាំងជាមួយនឹងមនុស្សដែលមាត់ដូចកាំបិត ចាក់នាយអោយទ្រាំស្ទើរមិនបាន។
«មិនបានផ្គើន តែលោកគួរតែដឹង ថាបើគ្មានខ្ញុំលោកក៏មិនទទួលបានអ្វីទាំងអស់ លោកគួរតែអរគុណដែលខ្ញុំមិនព្រមផ្ដាច់ពាក្យ ហើយសុខចិត្តចុះអេតាសុីវិលជាមួយលោកនៅថ្ងៃនោះ»
«អស្ចារ្យណាស់ហេស៎? បានតើ ចាំយើងពិសោធន៍» Jungkook គ្រឺតសឹងខាំមាត់ចច្រិចនោះអោយហើមទៅហើយ។ រាងក្រាស់ចាប់លើកបីមាឌល្អិតដែលស្រាលខ្ញើចនោះឡើងរត់សម្ដៅទៅរកសមុទ្រ។
«អេ៎ លោកចង់ធ្វើអី ដាក់ខ្ញុំចុះ អា៎~ប្រូង...»Tae ចាប់ផ្តើមស្លន់ប្រឹងរមិចរមួលចុះពីដៃមាំតែ Jungkook មិនព្រមលែងគេស្រួលៗឡើយ។ កាយទាំងពីរសន្សឹមៗដើរចូលទៅក្នុងសមុទ្ររហូតដល់កន្លែងជ្រៅ Jungkook ក៏ជ្រមុជចូលទឹករួចប្រលែងគេចោលតែម្ដង។
«Jungkook. អ្ហឹម ខឹក.ខឹក...Jung ខ្ញុំអត់ចេះហែលទឹកទេ»Tae ប្រវេប្រវាតោង.ករាងក្រាស់ជាប់ ជើងលើកកៀវចង្កេះមាំណែន អោបគេយ៉ាងស្អិត ខណៈដែលរាងកាយទាំងពីរកំពុងស្ថិតនៅក្នុងទឹកសមុទ្រដ៏សែនជ្រៅ ព្រោះវាឡើងមកដល់ត្រឹមក Jungkook ឯខ្លួនមានកំពស់ត្រឹម.កនាយល្មមលិចចូលទឹកបាត់ស្រមោល។
«ក្រែងខ្លាំងណាស់ហេស៎ ហែលទៅច្រាំងដោយខ្លួនឯងទៅ»Jungkook មិនខ្ចីលើកដៃទប់ សុខចិត្តនិយាយបន្លាចអោយគេកាន់តែញ័រខ្លួន។
KAMU SEDANG MEMBACA
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romansaតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...
Part 10 : {តើឯងកើតឆ្កួតស្អី?}
Mulai dari awal
