Part 10 : {តើឯងកើតឆ្កួតស្អី?}

Start from the beginning
                                        

«នេះអ្នកណា?»កម្លោះសម្បុរសរជនជាតិអាល្លឺម៉ង់លាន់មាត់សួរទៅកាន់រាងសង្ហារ។

«គេឈ្មោះ Kim Taehyung ជាមនុស្សរបស់អ្នកម៉ាក់...»Jungkook ស្រដីប្រាប់ទៅមិត្តទាំងមិនចង់ ហាក់ចង់លាក់បាំងពីទំនាក់ទំនងខ្លួនជាមួយនឹងរាងតូចយ៉ាងចឹង។

«សួស្ដី លោក Sandra !!»កាយតូចញញឹមរាក់ទាក់យ៉ាងសមគួរទៅកាន់មិត្តរបស់ស្វាមីជាភាសាអង់គ្លេស កំឡុងពេលដែលគេកំពុងភ្ញាក់នឹងសម្ដីរបស់ខ្លួន។

«អាវ៎ ស្គាល់ខ្ញុំដែរឬ?»

«បាទគឺស្គាល់ លោកក៏ធ្លាប់ជាអតីតកីឡាករបាល់បោះនិងប្រកួតសេះជាមួយស្វាមីរបស់ខ្ញុំដូចគ្នា តើត្រូវទេ? ខ្ញុំធ្លាប់ឃើញលោកតាមប្រព័ន្ធបណ្ដាញសង្គម» មិនមែននិយាយលេងទេ គេធ្លាប់ជា Fan Jungkook នរណាដែលនៅក្បែរខ្លួននាយគេដឹងទាំងអស់ ណាស់តែបានធ្វើប្ដីហើយចរិតខ្មើតតើ។

«ស្វាមី?»Sandra ធ្វើភ្នែកឡឹងឡង់ងាកមើលមកមិត្តដែលស្ងាត់មាត់មិននិយាយអ្វីមួយម៉ាត់។ ឬសម្លេងមនុស្សដែលនាយបានលឺពេលនិយាយទូរស័ព្ទមុននេះ ជាគេ?

«មែនហើយ ពួកយើងទើបនឹងរៀបការបានមួយសប្តាហ៍នេះប៉ុណ្ណោះ»Tae បែរមកញញឹមមានប្រៀបលើរាងក្រាស់ គេមិនព្រមនៅស្ងៀមអោយនាយជាន់ទទេៗឡើយ បើមិននិយាយ ទុកអោយគេជាអ្នកប្រកាស។

«នេះពិតមែនហេស៎? ហេតុអ្វីឯងមិនប្រាប់យើងផង?»

«រឿងមិនសំខាន់...»

«មិនសំខាន់យ៉ាងម៉េច រួចចុះNat-»

«ចូលសាច់ការទៅ!!»Jungkook ប្ដូរប្រធានបទមិនព្រមនិយាយ ទើបគេមិនដេញដោលបន្ត។ Tae ក៏អង្គុយស្ងៀមបានត្រឹមស្ដាប់ពួកគេពិភាក្សាពីការងារដែលត្រូវពង្រីកសាខានៅអាមេរិកតាមអ្វីដែលលោក Kenji ចង់បាន។

ក្រោយពីពិភាក្សាគ្នាចប់ Sandra ក៏មានតែបកមកសម្រាកនៅរីសតវិញ ត្បិតគេក៏មានការងារនៅទីនេះទើបឈាងចូលមកស្នាក់។ បែរមកមាឌល្អិតកំហូចឯណេះ កំពុងតែរត់បះដៃបះជើង ថ្វីបើ Jungkook ដេញតាមចាប់ក្រញិចគេមិនឈប់។

«ចង់ទៅណា ឆាប់មកនេះ»Jungkook សង្រ្កឺតធ្មេញតាមចាប់ Tae ពេញវាលខ្សាច់ដែលនៅខាងក្រោយបន្ទប់រីសតពួកគេនេះឯង។ ជើងខ្លីៗរត់ម្ដេចរួច មើលចុះត្រូវ Jungkook ចាប់បានទៅហើយ។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now