Part 10 : {តើឯងកើតឆ្កួតស្អី?}

Start from the beginning
                                        

«លោកចង់ទៅណាហ្នឹង?»

«យើងមានភ្ញៀវ»ស្រដីតែប៉ុណ្ណេះ រាងក្រាស់ក៏បើកទ្វារចេញទៅបាត់ ទាំងមិនបានចាប់អារម្មណ៍នឹងមាឌល្អិតដែលលួចពេបមាត់ជម្រេញនឹងចរិតរបស់នាយ។

Tae បត់ខោអាវដាក់ចូលទៅក្នុងទូរយ៉ាងមានរបៀបរៀបរយ ទើបខ្លួនចេញមកតាមក្រោយ។ គេ សម្លឹងមើលទៅជុំវិញខ្លួនសុទ្ធសឹងតែជាសម្បត្តិធម្មជាតិ មិនថាភ្នំ សមុទ្រ ឬដើមឈើតូចធំដុះអមសងខាងផ្លូវដើរនៅក្នុងរីសតនេះ ពិតជាទាក់ទាញណាស់ មិនចម្លែកទេដែលមានមនុស្សមកស្នាក់ច្រើន ត្បិតថាទីនេះក៏មិនមែនតូចដែរ។

កាយតូចឈានជើងចូលមកដល់ខាងមុខការិយាល័យដែលជាកន្លែងសម្រាប់ទទួលភ្ញៀវដែលមកចង់ស្នាក់។ អគារខ្ពស់សន្លឹមពោរពេញដោយក្បាច់រចនាបែបបុរាណនិងសម័យរំលេចចេញមកយ៉ាងអស្ចារ្យ។ Tae ដើរមើលរបៀបដែលគេធ្វើការ ព្រោះបន្តិចទៀតគេនឹងក្លាយជាសមាជិកម្នាក់នៅទីនេះហើយ។

«សួស្ដី អ្នកប្រុស មានអ្វីអោយខ្ញុំជួយដែរទេ?»ស្រ្តីជនជាតិជប៉ុនដែលខ្លួនទើបនឹងជួបមុននេះ នារីម្នាក់នេះហើយដែលជូនគេទៅបន្ទប់ស្នាក់។

«អ៎ គឺខ្ញុំចង់មករកលោក-គឺបង Jungkook ដឹងថាគាត់ទៅណាដែរទេ?»Tae និយាយជាភាសាជប៉ុនតបទៅវិញ។

«ចាស គឺគាត់មានភ្ញៀវ អញ្ជើញអ្នកប្រុសមកតាមខ្ញុំ»នារីក្នុងឯកសណ្ឋានជាបុគ្គលិក បាននាំរាងតូចសម្ដៅចូលទៅខាងក្នុងជិះជណ្ដើរយន្តទៅជាន់ទីប្រាំដែលជាបន្ទប់ការងារផ្ទាល់ខ្លួនរបស់ Jungkook តែម្ដង។

«អញ្ជើញអ្នកប្រុស គាត់នៅខាងក្នុង»

«បាទ អរគុណ»រាងតូចញញឹមសមគួរ មុននឹងនាងចាកចេញ Tae ហាក់ញ័រដៃបន្តិច តែក៏ប្រឹងសម្រួលអារម្មណ៍ រួចក៏គោះទ្វារបីដង។

តុកៗៗ

«Jungkook គឺខ្ញុំ!! តើអាចចូលបានឬអត់?»

«ចូលមក...»សម្ដីធំមាំ ដែលស្គាល់ច្បាស់ថាជាប្ដីគេនឹងឯង។ បន្ទាប់ពីទទួលការអនុញ្ញាតពីនាយធំរួចហើយ Tae ក៏រហ័សបើកទ្វារចូល ប៉ុន្តែក៏ត្រូវគាំងនឹងវត្តមានរបស់អ្នកខាងក្នុង ទើបគេរៀបឥរិយាបថដើរចូលទៅអង្គុយក្បែររាងក្រាស់។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now