Ep47: អរគុណអូនខ្លាំងណាស់

3K 118 3
                                        


ក្រោយពីប្រលែងលេងជាមួយកូនរួចជុងហ្គុកក៏ចូលទៅសម្អាតខ្លួនមុននឹងនាំភរិយានិងកូនទៅលេងនៅសួរនដោយរៀបចំpicnicរបៀបគ្រួសារក្រាលកំរាលតូចមួយ
ព្រមទាំងមានអាហារនិងផ្លែឈើមិនដឹងថានាយរៀបតាំងពីពេលណាដែលសំខាន់ថ្ងៃនេះមិនឃើញបងៗមកលេង
ហើយនាំបុត្រមកសួនដូចសព្វមួយដងសោះ។
"អូនរកមើលអី?"ជុងហ្គុករៀបចំរួចទើបដើរមករកប្រពន្ធដែលឈរបីកូនងាកឆ្វេងងាកស្តាំមិនដឹងថារកមើលអីឬក៏រកមើលម្ចាស់បងៗ?ប្រហែលហើយព្រោះរាល់ដងពួកទ្រង់តែងតែនាំបុត្រៗមកតែថ្ងៃនេះនាយបាននិយាយប្រាប់ពួកទ្រង់ទើបគ្មានអ្នកណាមក។
"គឺថ្ងៃនេះមិនឃើញបងថ្លៃនាំកូនគាត់មកលេងសួនដូចរាល់ដង"ថេយ៉ុងសម្លឹងមុខស្វាមីទាំងទឹកមុខគួរអោយខ្នាញ់(របៀបមុខមនុស្សសេដបែបខ្យូត)នាំអោយជុងហ្គុក
ទ្រាំមិនបានថើបមួយខ្សឺតអោយអ្នកបម្រើព្រមទាំងអង្គរក្ស
ជិតនោះនាំគ្នាបែរក្រោយគ្រប់គ្នា។
"ប្រហែលជាម្ចាស់បងនាំទៅក្រៅទេដឹង"
"ដូចបងនិយាយទេដឹង"យូរៗពួកទ្រង់ចេញក្រៅម្តងប៉ុន្តែក៏មិនញឹកញាប់ដែរទាល់តែបងរបស់ជុងហ្គុករវល់ខ្លាំងទើបនាំប្រពន្ធកូនទៅជាមួយ។កាលពីមាតានៅកាច
ពួកទ្រង់មិនដែលនៅវាំងយូរទេតែតាំងពីទ្រង់កែប្រែមក
ម្នាក់ៗនៅវាំងមិនចង់ចេញ។
"ម៉ោះ!អង្គុយមក"ជុងហ្គុកនាំប្រពន្ធទៅអង្គុយថ្នមៗលើកម្រាលដែលនាយបានរៀបចំដាក់ពូកសម្រាប់អង្គុយមិនអោយពិបាកមានអាហារមានផ្លែឈើមើលទៅទំនងណាស់។
"បងចេះរៀបចំបែបនេះតាំងពីពេលណា?"គេដឹងថានាយមិនសូវជំនាញខាងអ្វីអស់នេះទេប៉ុន្តែការតុបតែងនេះស្អាតទាក់ទាញណាស់។
"ពេលអូនកើតអាច្រម៉ក់"នាយរៀនច្រើនណាស់ពីអ៊ីនធើណេតអោយតែនាយឃើញអ្វីដែលទាក់ទងនឹងអ្វីដែលនាយចង់ដឹងនាយមើលទាំងអស់។នាយញញឹមសម្លឹងភរិយាមុននឹងចាប់នំបញ្ចុកប្រពន្ធឯថេយ៉ុងញាំទាំងញញឹមយល់ថាអៀនយ៉ាងមិចមិនដឹង។
"ផ្លែឈើល្អសម្រាប់សុខភាពណាស់ហើយនេះបងក៏បានប្រាប់អោយអ្នកបម្រើធ្វើស៊ុបអោយអូនដែរ"
"សឺត!អរគុណ"ថេយ៉ុងញញឹមថើបនាយរួចក៏ហាមាត់
ញាំរបស់ដែលនាយបញ្ចុកឯកូនប្រុសវិញមើលប៉ាម៉ាក់
ស្វីតទាំងបៀមដៃខ្វៃៗអត់មានយំសោះចេះយល់ស្ថានការណ៍ដែរតើ។
"ម៉ោះអោយកូនមកបងមក"ជុងហ្គុកបីកូនពីដៃប្រពន្ធមុននឹងរលាក់តិចៗឯថេយ៉ុងក៏ចាក់ផ្លែឈើបញ្ចុកនាយ។
"បងញាំដែរទៅនេះ"
"ផ្អែមល្អណាស់"
"សង្ស័យតែឃ្លានហើយនេះមើលមុខប៉ាបៀមដៃបែបនេះ"
"ឃ្លានមែនទេកូន?ហឹម?"ជុងហ្គុកអោនលេងជាមួយនាំ
អោយអាច្រម៉ក់ខ្វៃដៃខ្វៃជើងទទាក់សើចកក្អិចឯថេយ៉ុងញញឹមមានក្តីសុខតែម្តងហើយជីវិតនេះវាស្រស់បំព្រង
ពេកហើយសម្រាប់គេ។
អ្នកទាំងបីនៅអង្គុយលេងយូរៗប្រលែងកូនម្តងនាំគ្នាសើចសប្បាយ។ជុងហ្គុកបបួលប្រពន្ធនិយាយពីនេះពី
នោះចំណាយពេលជាមួយប្រពន្ធកូនយ៉ាងមានក្តីសុខធ្វើអោយអ្នកលួចមើលនេះសប្បាយចិត្តជាងគេទៀត។
អ្នកលួចមើលមិនមែនម្នាក់អីទេទាំងគ្រួសារតែម្តង អ្នកដែលសប្បាយចិត្តខ្លាំងនោះគឺម្ចាស់ក្សត្រី ឃើញបែបនេះទ្រង់នឹកឃើញអតីតកាលដែលទ្រង់តែងតែអាត្មានិយម
យល់តែពីព្រះទ័យខ្លួនមិនខ្វល់ថាបុត្រមានអារម្មណ៍បែបណាទេបើសិនពេលនោះទ្រង់ចំហរព្រះទ័យអោយទូលាយដូចពេលនេះម៉្លេសទ្រង់រស់នៅរីករាយយូរណាស់
ហើយទ្រង់ក៏យល់ថាស្តាយក្រោយដែរ។
ព្រះអង្គក៏ដូចជាអ្នកដទៃឃើញម្ចាស់ក្សត្រីភ្លឹកទាំងញញឹមក៏នាំគ្នាញញឹមតាមព្រោះវាជាទិដ្ឋភាពដ៏កម្រពិសេសស្នាមញញឹមអ្នកដែលនៅជាមួយប្រពន្ធកូនក៏ដូចជាមាតាហើយសុខៗម្ចាស់ក្សត្រីក៏ងាកមកមើលបុត្រៗទាំងញញឹមមិនសូវសមនិយាយសុំទោសស្ទើរតែមិនគួរអោយជឿម្នាក់ៗភ្ញាក់ផ្អើលចង់ទន់ជង្គង់ពេលឮទ្រង់មានបន្ទូលមិនស្មានថាទង្វើប្អូនពៅរបស់ពួកទ្រង់ទាំងប៉ុន្មានកែប្រែមាតាខ្លាំងថ្នាក់នេះ។
"អរគុណអូន អរគុណខ្លាំងណាស់ថេយ៍"ថេយ៉ុងឈរបីកូនសម្លឹងមើលទេសភាពដោយមានជុងហ្គុកអោបពីក្រោយទាំងញញឹមមានក្តីសុខមុននឹងពោលពាក្យដែលនាយចង់និយាយបើទោះជានិយាយរហូតហើយក៏ដោយ
នាយនៅតែចង់អរគុណៗប្រពន្ធម្នាក់នេះ។
"បងអរគុណអូនច្រើនហើយណា"
"បងចង់និយាយៗរហូតទៅព្រោះអូនមានតម្លៃខ្លាំងណាស់សម្រាប់បង អូននឹងកូនប្រៀបដូចជាបេះដូងជាដង្ហើម ជាកែវភ្នែករបស់បងបើគ្មានពួកអូនបងច្បាស់ជាមិនអាចរស់បានទេ"
"អូនក៏អរគុណបងដូចគ្នាដែលធ្វើអោយអូនក្លាយជាមនុស្សស្រីដែលសំណាងបំផុតលើលោក បងធ្វើអោយអូនមានអារម្មណ៍ថាកក់ក្តៅមានសុវត្ថិភាពពេលនៅក្បែរបង បងជាស្វាមីល្អខ្លាំងណាស់សម្រាប់អូនហើយក៏ជាលោកប៉ាដ៏ល្អសម្រាប់កូនដូចគ្នា"
"សឺតៗអូនក៏ជាភរិយាដ៏ល្អរបស់បងដូចគ្នា បងស្រលាញ់អូនខ្លាំងណាស់ថេយ៍"
"អូនក៏ស្រលាញ់បងដូចគ្នា ពួកយើងហែឆ្លងបញ្ហាជាមួយគ្នាច្រើនណាស់បងដូចជាវីរៈបុរសរបស់អូន
យ៉ាងចឹង"
"ដូច្នេះអូនជាថាមពលរបស់បង"ពួកគេញញឹមសម្លឹងមុខគ្នា ម្នាក់ៗតែងតែបំពេញអោយគ្នាទៅវិញទៅ
ស្រលាញ់មើលថែគ្នាតាំងពីដើមមកបើទោះពីដំបូងពួកគេ
តែងតែឈ្លោះគ្នាក៏ដោយ។ជុងហ្គុកអោនថើបបបូរមាត់ទន់ល្មើយរបស់ប្រពន្ធថ្នមៗមុននឹងផ្តាច់ទល់ថ្ងាសគ្នាញញឹមមានក្តីសុខដោយមិនភ្លេចអោនមើលកូនប្រុសដែលបិទភ្នែកគេងលក់យ៉ាងស្ងៀមស្ងាត់។កូនជាចំណងដៃនៃស្នេហារបស់ពួកគេហើយក៏ជាចន្លោះខ្វះខាតក្នុងជីវិតរបស់ពួកគេដូចគ្នាពេលនេះគ្រួសារតូចមួយរបស់គេពេញលេញហើយ។

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now