Ep32:ទៅធ្វើការ!!

3.2K 87 1
                                        

   ប្រហែលមួយម៉ោងក្រោយថេយ៉ុងក៏ភ្ញាក់ ឃើញថានាងកំពុងនៅក្នុងរង្វង់ដៃស្វាមីដែលកំពុងមើលទូរស័ព្ទពិនិត្យឯកសារមិនព្រមដាក់នាងគេងហើយទៅមើលការងារទេសុខចិត្តគេងអោបនាងហើយមើលការងារទាំងពិបាកទៀតចំមែនប្រុសម្នាក់នេះ។
    "អូនភ្ញាក់ហើយ?ឃ្លានទេបងទៅប្រាប់អោយម៉ែដោះលើកអាហារមកអោយ"ជុងហ្គុកប្រញាប់ទុកទូរស័ព្ទងាកមករកប្រពន្ធដែលបើកភ្នែកមើលមុខនាយភ្លឹសៗទើបក្រសោបថ្ពាល់សួរនាំ។
  "មិនអីទេអូនចុះទៅញាំបាន"គ្រាន់តែនាងតបនាយញញឹមភ្លាមស្មានតែមិនតបហើយតើ។
  "បើអ៊ីចឹងងូតទឹកសិនចាំចុះទៅញាំជាមួយគ្នា"
   ជុងហ្គុកបីប្រពន្ធទៅសម្អាតខ្លួនមួយសន្ទុះទើបស្លៀកពាក់នាំគ្នាចុះមកញាំអាហារពេលល្ងាចជាមួយគ្នាដោយមានអ្នកចាំមើលសម្លឹងដោយអារម្មណ៍ច្រណែន។
  "ចុះព្រះនាងសាន់យ៉ានោះ?"
"នាងប្រហែលញាំមុនហើយព្រោះបងអោយនាងញាំមុនពួកយើង បងចាំអោយអូនក្រោកទើបញាំជាមួយគ្នា"
  "អឺម"ថេយ៉ុងគ្រាន់តែក្រហឹមមិននិយាយអ្វីផ្សេងទើបចាប់ញាំអាហារដោយការសង្កេតពីជុងហ្គុកជាប់នូវរាល់កាយវិការភរិយា។
  "អូនញាំអោយច្រើនៗទៅស៊ូអ៊ីនថាអូនមិនសូវញាំទេថ្ងៃនេះ"
  "អរគុណបងហើយ"
"មិនបាច់អរគុណបងទេអោយតែអូនញាំអោយច្រើនដើម្បីសុខភាពអូននិងកូនពួកយើងបងសប្បាយចិត្តណាស់ទៅហើយ"
    បន្ទាប់ពីញាំអាហាររួចជុងហ្គុកក៏បីថេយ៉ុងទៅបន្ទប់វិញដោយមានស៊ូអ៊ីនកាន់ផ្លែឈើទៅតាមបញ្ជារបស់ជុងហ្គុក។
   "អូនអង្គុយទៅចាំបងរៀបអោយ"គ្រាន់តែប្រពន្ធថាចង់មើលរឿងដែលជាលេសគេចពីនាយតែមនុស្សនាយឆ្លាត
គ្រាន់តែរៀបបន្ទប់ដាក់ស្លាយដូចកុនទៅមានអីពិបាកសំខាន់នាយក៏មើលជាមួយឯថេយ៉ុងមិនដឹងថាគួរធ្វើយ៉ាងមិចព្រោះតែលោកប្តីមហាសែនល្អនេះពូកែគ្រប់យ៉ាងអោយនាងនៅឆ្ងាយពិសោធន៍ធ្វើអីទៀតបើកាយវិការនាយបញ្ជាក់ច្បាស់ៗថ្នាក់នេះ។
   "រួចហើយម៉ោះ"នាយរៀបចំបន្ទប់ដូចរោងកុនដោយបិទភ្លើងរួចរាល់ក៏ទៅបីភរិយាមកអង្គុយសាឡុងដោយមានរបស់ញាំលើតុមិនខ្វះចំណែកស៊ូអ៊ីនដាក់របស់រួចក៏ចេញទៅយាមនៅមាត់ទ្វារដូចរាល់ដង។
  "មុននឹងមើលរឿងបងមានអ្វីមួយអោយអូនមើល"ជុងហ្គុកប្រញាប់ទៅយកlaptopរបស់នាយយកមកចាក់វីឌីអូនិងសារជូនពររបស់ប៉ាម៉ាក់ថេយ៉ុងពីចម្ងាយចាក់អោយនាងបានមើលទាំងរំភើបចិត្តដល់ស្រក់ទឹកភ្នែកដំណាលវីឌីអូដែលចាក់។
  "ហ្ហឹកៗជុង...ចុះប៉ាម៉ាក់អូនគាត់នៅឯណា?"នាងយំខ្ទប់មាត់រំភើបហើយក៏នឹករលឹកលោកទាំងពីរដែលនាងទាក់ទងទៅមិនចូលដូចគ្នាប៉ុន្តែអ្វីដែលនាងគិតគឺជុងហ្គុកបានដឹងថាម៉ាក់ប៉ានាងនៅឯណាមិចក៏នាយមិនប្រាប់គេអោយបានដឹង?គេចង់ទៅលេងពួកគាត់ចង់ជួបមុខពួកគាត់ខ្លាំងណាស់។
   "ពួកគាត់មិនបានប្រាប់ទីតាំងកន្លែងស្នាក់នៅដល់បងទេគាត់គ្រាន់តែផ្ញើរវាតាមម៉ែលអោយបងប៉ុណ្ណោះ"
  "បងកុំកុហកអូនណា"ថេយ៉ុងពេបមាត់ដាក់អ្នកដែលខំជូតទឹកភ្នែកអោយតែនាងនៅតែយំ តាមពិតនាងក៏ធ្លាប់ខលសួរលោកយាយដែរតែគាត់មិនបាននៅទីនោះទេ។
  "បងមិនអាចកុហកប្រពន្ធបងបានទេ"នាយទាញនាងមកអោបអង្អែលក្បាលនាងថ្នមៗថើបសក់នាងថើរៗ។

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now