Ep26:មិនអាចក្លាយជាអ្វីផ្សេង

3.3K 93 0
                                        

    កំពុងតែគេងញញឹមសុខៗស្រាប់តែមានអារម្មណ៍មិនស្រួលក្នុងពោះដោលពីខាងក្នុងរកក្អួតដូចមនុស្សមិនបានញាំអ្វីទាំងដែលនាយញាំរួចហើយទើបប្រញាប់រត់ទៅបន្ទប់ទឹកយ៉ាងលឿន។
    ងាកមកមើលអ្នកនៅកូរ៉េវិញត្រូវទៅធ្វើការដោយមាន
សូអ៊ីនទៅជាមួយ ដោយសារមួយរយៈមុនគ្រួសារនាងមានបញ្ហាទើបទៅវិញជាបន្ទាន់ពេលនាងត្រឡប់មកវិញក៏តាមការពារថេយ៉ុងធម្មតា។នាងបើកឡានជូនថេយ៉ុងមកហើយនាងក៏មកជាមួយដែរក្នុងនាមជាបុគ្គលិកថ្មីតែមិនធ្វើការអ្វីទេគ្រាន់តែមកតាមការពារទទួលបញ្ជាជុង
ហ្គុក។
    "អ្នកនាងចង់បានអ្វីអាចប្រាប់ខ្ញុំបាន"
   "ស៊ូច!!បងត្រូវហៅខ្ញុំថាថេយ៉ុងភ្លេចហើយ?"
  "សុំទោសអ្ន-ថេយ៉ុង"នាងបម្រុងនិយាយថាអ្នកនាងតែថេយ៉ុងខាំមាត់ដាក់ទើបនាងប្រញាប់ដូរពាក្យយ៉ាងលឿន។
  "អង្គុយចុចកុំព្យូទ័រលេងៗទៅខ្ញុំមិនត្រូវការអ្វីនោះទេ"
សូអ៊ីនងក់ក្បាលព្រោះមិនអាចឆ្លើយដូចនាងជាអ្នកបម្រើគេទេមិនអ៊ីចឹងគេចាប់បានមិនខានណាមួយអ្នកនៅទីនេះចូលចិត្តមើលមុខនាងណាស់។អ្នកផ្សេងគេមកភ្លាមមានមិត្តតែនាងគ្មាននរណាហ៊ានមកជិតនោះទេ នាងក៏មិនដឹងដូចគ្នាមើលទៅអ្នកខ្លះដូចខ្លាចនាងតែអ្នកខ្លះទៀតក៏មើលនាងបែបពេបជ្រាយមានគ្រប់បែបសូម្បីអ្នកធ្វើបាបតែកុំសង្ឃឹមថាថេយ៉ុងស្រួលធ្វើបាប នាងមិនមែនល្ងង់ឬស្លូតអោយនរណាមកជាន់បាននោះទេ។
   "កែវភ្នែកអ្នកនៅទីនេះគ្មានមួយណាល្អសោះ"សូអ៊ីននាងទើបតែមកដូច្នេះនាងមិនដឹងអ្វីនោះទេទើបថេយ៉ុងនិយាយជាមួយនាងតិចៗអោយស្តាប់ឮតែពីនាក់។
   "ហេតុអីអ្នក-ថេយ៉ុងមិនប្រាប់ចៅហ្វាយ?"
"ប្រាប់ធ្វើអីទៅរឿងធម្មតាសោះ ខ្ញុំមិនចង់ឮអ្នកនៅទីនេះថាខ្ញុំពូកែពិតទូល"កាលនៅរៀនគេជួបច្រើនណាស់ពួកទាំងនេះតែកុំចង់ហក់នាងវាយរាប ។
  "ពិតទូលអីនិយាយការពិតតើ!បើថ្ងៃនេះមានអ្នកប៉ះថេយ៉ុងខ្ញុំមិនទុកទេ"
  "តែកុំបង្កររឿងត្រូវស្តាប់តែបញ្ជាខ្ញុំបងយល់ទេ?"
"Ok"

   +សហរដ្ឋអាមេរិក
    ព្រឹក.....
  ជុងហ្គុកក្រោកទាំងល្ហិតល្ហៃតិចតួចព្រោះក្អួតសឹងមិនបានដេក នាយសង្ស័យខ្លួនឯងកើតជំងឺក្រពះមិនខាន នាយមិនធ្លាប់បែបនឹងនោះទេដូច្នេះទៅវិញនាយគយរតែទៅពិនិត្យចេញហើយ។ជុងហ្គុកប្រញាប់ក្រោកតុបតែងខ្លួនដើម្បីទៅមើលមាតារបស់នាយថាទ្រង់យ៉ាងមិចហើយ។
     "មាតា"
    "បុត្រដាច់ចិត្តមកមើលមាតាហើយឬ?"
  "ទ្រង់យ៉ាងមិចហើយ?រាជពេទ្យថាយ៉ាងមិច?"
"មាតាទ្រង់គ្រាន់តែផ្តាសាយតែសុខៗក៏ទៅជាធ្ងន់ថ្នាក់ក្រោកមិនរួចតែពេលនេះទ្រង់បានធូរហើយក្រាបទូល"
អាលីសាន់យ៉ាប្រញាប់អោនឆ្លើយពេលជុងហ្គុកសម្លឹងមកនាងទាមទារចម្លើយព្រោះដឹងថាសួរមាតាៗច្បាស់ជានាំនាយឈ្លោះសិនទើបឆ្លើយ។
    "ទ្រង់គួរតែថែរក្សាព្រះសុខភាពអោយបានល្អ កុំសោយអ្វីផ្តេសផ្តាសព្រោះទ្រង់ព្រះជន្មច្រើនហើយរាងកាយមិនសូវមាំដូចមុនទ្រង់គួរតែសម្រាក"មុនមកនាយក៏បានសួរបិតាពីសុខភាពមាតាដែរ។
   "អោយសោយបានច្រើនយ៉ាងមិចបើបុត្ររបស់យើង
មិនដែលខ្វល់មិនដែលមកអើតយើងផង បើយើងមិនឈឺក៏ប្រហែលមិនមកដែរ"ជុងហ្គុកដកដង្ហើមធំបន្តិចទើបដើរទៅអង្គុយលើគ្រែរួចចាប់ដៃទ្រង់មកកាន់និយាយជាមួយទ្រង់ជាច្រើន។
    "បើជ្រុលជាមកហើយនាំប្អូនដើរលេងនិយាយគ្នាទៅ
ព្រោះប្អូននៅមើលថែមាតាមិនបានសម្រាក អត់ពីបុត្រមានតែសាន់យ៉ានេះហើយដែលមើលថែមាតាបុត្រគួរតែ
នាំនាងទៅខាងក្រៅស្រូបខ្យល់អាកាសកុំអោយធុញថប់"
   "មិនបាច់ព្រួយព្រះទ័យពីមាតាអី មាតាមានភីលៀងនៅមើលហើយនាំប្អូនទៅដើរលេងញាំអាហារទៅប្អូននៅតែរាជវាំងច្បាស់ជាធុញថប់ណាស់ហើយ"ដោយសារមាតាទទូចខ្លាំងទើបជុងហ្គុកយល់ព្រមនាំនាងចេញទៅអោយមាតាសប្បាយព្រះទ័យព្រោះគម្រោងគាត់បានសម្រេចសល់ប៉ុន្មានទុកអោយអនាគតបុត្រសនិសារទ្រង់បង្ហើយទៅចុះ។
    ជុងហ្គុកបានយកឡានរាជវាំងមួយគ្រឿងតែមិនបានបើកខ្លួនឯងអោយជីស៊ីនបើកឯនាយអង្គុយក្រោយជាមួយសាន់យ៉ាដែលញញឹមអង្គុយម្ខាងសម្លឹងមើលតែមុខនាយថ្នាក់ជុងហ្គុកត្រូវងាកទៅមើលនាងវិញទាំងជ្រួញចិញ្ចើម។
    "មានអ្វីមែនទេ?"
   "គ្មានទេក្រាបទូល"
  "បើគ្មានឈប់សម្លឹងមើលមុខយើងទៅ"នាយធុញថប់នឹកប្រពន្ធសឹងអីមកអោយដើរលឹងជាមួយនាងទៀត គ្មានអារម្មណ៍ល្អទាល់តែសោះ។សាន់យ៉ាឮហើយក៏លែងហ៊ានមើលងាកចេញតែក៏លួចដៀងបន្តិចៗដែរ។
     ជីស៊ីនបើកឈ្វែលចុះឡើងព្រោះមិនដឹងទៅណាទើប
ជុងហ្គុកអោយឈប់នៅភោជនីយដ្ឋានលំដាប់មួយទើបនាំនាងចុះទៅ។នាយមិនចង់អោយមាតាដឹងថានាយធ្វើមិនល្អទើបនាយបំពេញតួនាទីបោះដៃអោយនាងកាន់ឯសាន់យ៉ាញញឹមបិទមាត់មិនជិត។
      ក្រោយពីជូននាងដើរលេងរួចនាយក៏នាំនាងមកវិញ
តែទឹកមុខនាយស្មើស្ងប់មិនបានសប្បាយឬញញឹមដូច
សាន់យ៉ានោះទេ។
    "អរព្រះគុណម្ចាស់បងដែលបាននាំខ្ញុំម្ចាស់ដើរលេង"
  "យើងធ្វើតាមមាតាប៉ុណ្ណោះហើយយើងក៏ចង់អោយនាងដឹងថាយើងមិនបានស្រលាញ់នាង យើងទុកនាងត្រឹមជាប្អូនស្រីដូច្នេះនាងគួរតែរកមនុស្សប្រុសល្អម្នាក់សម្រាប់ខ្លួនឯងទៅ ហើយយើងក៏មានជាយាហើយដែរយើងមិនចង់លាក់ យើងមិនចង់អោយនាងមកត្រូវឈឺចាប់នៅពេលក្រោយ"ជុងហ្គុកនិយាយម៉ាត់ៗនាំអោយស្នាមញញឹមមុននេះរលុបសឹងតែរលាយបាត់តែនាងព្យាយាមញញឹមតិចៗស្តាប់ទាល់តែចប់ទាំងអួលណែនចង់យំ។
    "យើងសង្ឃឹមថានាងយល់យើងមិនចូលចិត្តនិយាយបកស្រាយច្រើនទេ រវាងពួកយើងមានតែពាក្យថាបងប្អូន
មិនអាចក្លាយជាអ្វីផ្សេង"ជុងហ្គុកនិយាយហើយក៏ឡើងទៅដំណាក់ទាំងទុកអោយអ្នកដែលឈរស្ងៀមស្រក់ទឹកភ្នែកចុះមកមួយរំពេចក្រោយដំណើរមនុស្សប្រុសដែលនាងលួចស្រលាញ់តាំងពីតូចបានចាកចេញទៅ។
   "ហេតុអីហ្ហឹកៗហេតុអីម្ចាស់បងមិនអាចស្រលាញ់ខ្ញុំហ្ហឹកៗៗ"សាន់យ៉ាយំរត់ចេញទៅទាំងខកចិត្តខកស្នេហ៍ដែលមានអោយនាយតាំងពីតូចរហូតដល់នាងចូលវ័យ30ឆ្នាំ នាងចាំគេចាំដោយគិតថានាងនឹងអាចបានគេនៅពេលដែលគេព្រមត្រឡប់មកវិញតែគ្រប់យ៉ាងផ្ទុយស្រឡះគេមិនបានស្រលាញ់មិនដែលមើលឃើញនាង គេមានមនុស្សដែលគេស្រលាញ់ហើយរួចចុះនាង?
    "ជុងហ្គុក?ចុះឯណាសាន់យ៉ា?"
   "នាងត្រឡប់ទៅវិញហើយ"
  "ហេតុអី?នេះបុត្រមានបន្ទូលអ្វីដាក់ប្អូន?"
"ទូលបង្គំគ្រាន់តែមានបន្ទូលពីការពិតប្រាប់នាងប៉ុណ្ណោះ ទូលបង្គំមកនេះគ្រាន់តែចង់មកទតដោយផ្ទាល់ថាទ្រង់ពិតជាមិនអី បើទ្រង់អស់អីហើយទូលបង្គំក៏ត្រូវត្រឡប់ទៅវិញដែរ"
    "បុត្រមានបន្ទូលអ្វីប្រាប់ប្អូនខ្លះ?កុំប្រាប់ថាបុត្រប្រាប់ប្អូនពីរឿងដែលបុត្រមានជាយាអោយសោះណា?!ហើយនេះបុត្រទើបតែយាងមកមិនទាន់មួយថ្ងៃស្រួលបួលផងក៏ចង់ទៅវិញហើយ?តើនៅទីនោះមានអ្វីអស្ចារ្យទៅបានជាបុត្រមិនអាចឃ្លាតសូម្បីមួយថ្ងៃ!!បុត្រមិនទាន់ប្រាប់មាតាទេថាស្រីដែលបុត្រយកធ្វើជាយាជាអ្នកណា មកពីណា កូនចៅអ្នកណា?បុត្រគិតចង់យកស្រីធម្មតាមកធ្វើជាយាចោលសាន់យ៉ារបស់មាតាមែនទេ?មាតាមិនព្រម!!"
   "បុត្រគិតហើយថាទ្រង់គឺបែបនេះហើយសូម្បីទ្រង់
ព្រឈួនក៏ទ្រង់កុហកបុត្រដែរតើទ្រង់ចង់គ្រប់គ្រងជីវិត បុត្រដល់ពេលណា?តើទ្រង់មានធ្លាប់សួរបុត្រទេថាបុត្រចាកចេញពីទឹកដីកំណើតទៅប្រទេសដទៃព្រោះអ្វី?បុត្រមិនចង់មានជម្លោះជាមួយមាតាទេហើយបុត្រក៏មិនចង់ដេញដោលដែរក្រាបបង្គំលា"
    "ជុងហ្គុកឈប់ភ្លាមណា!!មាតាមានបន្ទូលមិនទាន់ចប់បុត្រគ្មានសិទ្ធទៅណាទេឆាប់ទៅនិយាយប្រាប់ប្អូនវិញភ្លាមមិនអ៊ីចឹងកុំគិតថាមាតាបញ្ចប់វា"
  "ទ្រង់ចង់ធ្វើអ្វីស្រេចតែព្រះទ័យព្រោះបើទោះបុត្រមានបន្ទូលអ្វីក៏ទ្រង់ជំទាស់មិនយល់ព្រម"
   "ឬបុត្រចង់អោយមាតាប្រើរាជបញ្ជាឃុំបុត្រ?!!!"
  "ទ្រង់ស្គាល់បុត្រច្បាស់ជាងគេទ្រង់គួរតែដឹងហើយថាបុត្រយ៉ាងមិច"
   "ជុងហ្គុក ចាស្ទីន!!!!"
  "បុត្រសុំរាជទានទោសដែលប្រឆាំងតែបុត្រធានាថាមនុស្សដែលបុត្រជ្រើសនាងជាមនុស្សល្អមិនធ្វើអោយទ្រង់ខកព្រះទ័យនោះទេ"
 
      ថេយ៉ុងធ្វើការងារទាំងងងុយហើយឃ្លានមិនឈប់
ប្រើអោយសូអ៊ីនទៅទិញអាហារហើយតែនាងមិនទាន់មកដល់នាងឃ្លានសឹងស្លាប់ហើយ។
    "មកដល់ហើយៗ"
   "ហ្ហឹកៗហេតុអីយូរយ៉ាងនេះ?"
  "មនុស្សច្រើនណាស់ទាល់តែចំណាយលុយបន្តិចទើប
បានលឿនហើយនេះស្រ្តបឺរីរបស់ថេយ៉ុង"
   "អរគុណបងណាស់ហិហិ"ថេយ៉ុងយកមកអង្គុយញាំទាំងក្តីសុខបាត់អស់ភាពងងុយព្រោះមាត់រវល់ទំពារមិនឈប់។
   "អេ!បុគ្គលិកថ្មី!ហេតុអីឯងទៅយល់ចិត្តនាងនោះខ្លាំងម៉្លេះ មុននេះនៅទៅទិញរបស់ញាំអោយនាងទៀតឯងត្រូវនាងបោកប្រើហើយ"ក្រុមដែលរករឿងថេយ៉ុងថ្ងៃដំបូងដើរមកជិតសូអ៊ីនមុននឹងនិយាយទាំងពេបជ្រាយឯសូអ៊ីនមើលពួកនាងមិនដាក់ភ្នែក កុំប្រាប់ណាថាពួកនាងនេះហើយដែលធ្វើបាបអ្នកនាងរបស់គេ។
    "នាងជាស្រីលោកអគ្គនាយក មកមិនបានមួយថ្ងៃប្រើអំណាចធ្វើដូចខ្លួនឯងមានសិទ្ធតែបានតែនិយាយនេះឯងចង់អែបអបនាងមែនទេ?"
  "យល់ល្អឯងកុំទៅពាក់ព័ន្ធនឹងនាងអី ឯងមិនឃើញមនុស្សគ្រប់គ្នាគ្មានអ្នកណាចូលចិត្តនាងទេហ្ហេស?"
  "អ្នកគ្រប់គ្នាមិននិយាយឬមានអ្នកនិយាយចាក់រុកមិនអោយពួកគេនិយាយ?នាងដឹងមកពីណាថាគេជាស្រីលោកប្រធាន?ហើយហេតុអីខ្ញុំនិយាយជាមួយគេមិនបាន?ពួកខ្ញុំសុទ្ធតែបុគ្គលិកថ្មីដូច្នេះនិយាយជាមួយគ្នាមានអ្វីទាស់ខុស?មើលទៅគេក៏ជាមនុស្សល្អមិនបានដូចពួកនាងនិយាយ"
   "នាងទើបតែស្គាល់ស្រីនោះទេហេតុអីជឿជាក់យ៉ាងនេះ?តែពួកយើងថាមិនល្អៗហើយនាងស្គាល់ស្រីម្នាក់នោះក្រោយយើងទេ"
    "នាងស្គាល់គេមុនខ្ញុំប៉ុន្មានថ្ងៃសោះឬមកពីនាងមិនចូលចិត្តគេទើបនាងចង់មកនិយាយបង្កាច់បង្ចូចមិនអោយគ្រប់គ្នានិយាយរកគេ?មើលទៅពួកនាងទេដែលមិនមែនជាមនុស្សល្អសុខៗក៏មកនិយាយមិនល្អពីអ្នកដទៃតាមខ្ញុំឮមកបើពួកនាងមិនរករឿងគេៗក៏មិនបានថាអោយពួកនាងដែរ"
   "នេះនាងឯង!ហ្ហឹស!!ខំយកចិត្តវាទៅបន្តិចទៀតឯងនឹងដឹងហើយហឹស!!"និយាយហើយពួកនាងសម្លក់សូអ៊ីនរួចចេញទៅបាត់។
  "យើងដឹងពីពួកនាងឯងទៅវិញទេចាំមើលយើងសងសឹកអោយអ្នកនាងវិញពួកនាងត្រៀម"

យឺតហើយព្រោះរវល់ Enjoy lifeក្នុងបន្ទប់ម្នាក់ឯង🥲
 
 

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Tempat cerita menjadi hidup. Temukan sekarang