"អោយតែចង់រៀនយើងស្ម័គ្របង្រៀនឥតគិតថ្លៃគិតតែ
ពេលយប់ប៉ុណ្ណោះ"
"ល្មោភកាម!រោគចិត្ត!!!"ថេយ៉ុងខាំមាត់សម្លក់ឈប់និយាយរកនាយរួចក៏ធ្វើជាគេងលើសាឡុងធ្វើមិនដឹងលែងជ្រលក់មាត់ជាមួយព្រោះតែនាយនិយាយអីក៏ទំនោទៅតែខាងនឹង ចាស់ទេតែព្រើលអាសអាភាសសាហាវ។
បើកុំតែមានឈ្មោះជាប្តីគេទេកុំអីនាងស៊ូស្លាប់ ចូលចិត្តចាប់ក្រញិចធ្វើបាបនាងតាំងពីថ្ងៃដំបូងចង់អោយគេទុកចិត្តបានយ៉ាងមិចបើនាយច្រឡើមខូចសឹងអីអាយុជិត40ហើយនៅធ្វើចរិតដូចកម្លោះខូចខិលទៀត។
"ហ្ហឹស"ឃើញនាងខឹងនាយក្រហឹមដើមកសើចរួចទើប
ធ្វើការងាររបស់នាយវិញ។
"នៅម្នាក់ឯងបានទេ?យើងជាប់ប្រជុំកុំទៅណាអោយសោះឮទេ?"ធ្វើការបានមួយម៉ោងក៏ដល់ពេលនាយត្រូវប្រជុំទើបដើរមកជិតអ្នកគេងលេងទូរស័ព្ទលើសាឡុងធំទូលាយនោះ។
"យើងអោយជីស៊ីនយាមខាងក្រៅចង់បានអីហៅគេទៅ"នាយនិយាយរួចទើបចាកចេញទៅទុកអោយថេយ៉ុងលួចតាមមើលតែមិនខ្ចីនិយាយរកនាយសូម្បីបន្តិច។
"អផ្សុកណាស់"ថេយ៉ុងក្រោកអង្គុយធម្មតាទាំងពេបមាត់សម្លឹងមើលជុំវិញបន្ទប់ធ្វើការរបស់នាយឃើញថាស្អាត សាមញ្ញាមិនរញ៉េរញ៉ៃទើបនាងក្រោកទប់ពោះតិចៗចង់ដើរមើលបន្តិច។
ថេយ៉ុងដើរមើលតុទូរនិងអង្គុយលើតុធ្វើការជុងហ្គុកសាកបន្តិចទើបក្រោកវិញសម្លឹងមើលលើតុរបស់នាយឃើញថាមានរបៀបល្អណាស់។បន្ទាប់ពីមើលនេះមើលនោះអស់ចិត្តក៏ទៅអង្គុយសាឡុងវិញថ្នមៗនឹងដាក់ខ្លួនគេងលេងសារជាមួយមិត្តបន្ត មិនប៉ុន្មាននាទីនាងក៏គេងលង់លក់ទាំងទូរស័ព្ទនៅជិតខ្លួន។
ក្រោពីប្រជុំចប់ជុងហ្គុកក៏ប្រញាប់មកមើលអ្នកក្នុងបន្ទប់វិញ ប្រហែលជាធុញស្លាប់ហើយគេងតែមួយកន្លែងបែបនេះ។
"ថេយ៉ុងមានហៅឯងទេ?"
"អត់មានទេចៅហ្វាយ"គ្រាន់តែទទួលបានចម្លើយពីកូនចៅ ជុងហ្គុកប្រញាប់បើកទ្វារចូលទៅខាងក្នុងព្រមជាមួយលេខាក៏ដូចជាជីស៊ីន។ចូលមកដល់ឃើញថាប្រពន្ធក្មេងគេងទាំងទម្លាក់ជើងចុះក្រោមថែមទៀតមើលទៅទំនងខ្លាចឈឺត្រង់របួស។ជុងហ្គុកងាកមកកូនចៅបន្តិចទើបដើរទៅដោះអាវធំគ្របអោយនាងមុននឹងលើកជើងភរិយាតូចថ្នមៗដាក់ខាងលើសាឡុងអោយស្មើមុននឹងសារ៉េក្បាលនាងអោយគេងត្រង់ដោយយកខ្នើយដាក់កល់អោយនាងគេងបានស្រួល។កាយវិការថ្នាក់ថ្នមនេះកូនចៅនិងលេខានាយសុទ្ធតែឃើញហើយក៏ភ្ញាក់ផ្អើលដូចគ្នាសំខាន់នាយថើបនៅមុខពួកគេទៀតសម្រាប់ជីស៊ីនប្លែកដែរតែមិនអីណាស់តែលេខាឃើញហើយអត់នឹងឆ្ងល់ហើយច្រណែនមិនបានព្រោះតែនាងមិនធ្លាប់ឃើញនាយធ្វើល្អថ្នាក់ថ្នមនរណាកុំថាឡើយមនុស្សស្រីដែលនាយបណ្តើរក៏នាយមិនញញឹមដែរ។
"លោកអគ្គនាយកនេះឯកសារ"ជុងហ្គុកក្រោកដើរទៅតុធ្វើការងារលេខានាយសម្លឹងអ្នកគេងលក់បន្តិចទើបដើរទៅរកនាយដាក់ឯកសារលើតុអោយនាយបានពិនិត្យនិងចុះហត្ថលេខា។ជុងហ្គុករវល់ពិនិត្យមើលឯកសារឯលេខានាយប្រឹងសម្លឹងមើលទៅអ្នកគេងលក់នោះមិនព្រិច។
"អ្នកនាងមានអ្វីឬអត់?"នាយស៊ីញ៉េរួចក៏ហុចអោយវិញតែមិនឃើញនាងទទួលទើបនាយងើបមុខសម្លឹងឃើញថានាងងាកមើលទៅប្រពន្ធនាយទើបសួរ។
"អ-អត់មានទេលោកអគ្គនាយកអរគុណខ្ញុំលាសិនហើយ"ឃើញទឹកមុខមាំកាចរបស់នាយ នាងប្រែជាញ័រប៉ប្រក់ដូចកូនសត្វលូកដៃយកឯកសារគោរពរួចក៏ចាកចេញទៅទុកអោយជុងហ្គុកមើលទៅអ្នកដែលគេងលក់នោះទាំងញញឹមស្រាល។ទទួលស្គាល់ថាពេលនាងគេងស្អាត ខ្យូតគួរអោយចង់ចាប់ញិចទាស់តែឆ្នាស់
ជេរនាយរហូត។
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24
