Part 7 : សួរស្រួលបួលតើ ចាំបាច់សម្ដីធ្ងន់

Start from the beginning
                                        

«ហឹម ធ្វើអី! ប្រូង~»Tae ហើបមាត់សួរមិនទាន់ចប់សំណួរផង ភ្នែកក៏បើកមិនរួច តែគេអាចទទួលដឹងនូវជាតិសំណើម ខណៈដែលខ្លួនរបស់គេត្រូវទម្លាក់ចូលទៅក្នុងអាងទឹកលិចក្បាលមួយរំពេច។

«ហ្ហឹក ខឹកៗ អ្ហាស៎ មនុស្សឆ្កួតលោកធ្វើស្អី ខឹកៗ»ជាតិងងុយទាំងប៉ុន្មានត្រូវបានស្វាងដោយស្វ័យប្រវត្តិ Tae ក្រោកអង្គុយទាំងប្រឹងយកដៃច្បូតទឹកចេញពីមុខ គេឈ្លក់មិនតិចទេ។

«បើចង់ដេកណាស់ក៏ដេកនៅទីនេះទៅ»សម្ដីគ្មានទឹកដមបន្លឺចេញមកទាំងគ្មានមនោសញ្ចេតនា រួចក៏ចាកចេញទៅបាត់ ទុកកាយតូចអោយអង្គុយត្រាំត្រែងក្នុងអាងទឹកម្នាក់ឯង។

«ហ្ហឹក មនុស្សអាក្រក់ ចាំបាច់ធ្វើបែបនេះដែរហេស៎» Tae តាមសម្លក់ខ្នងក្រាស់ដែលចាកចេញទាំងក្នុងចិត្តខឹងនិងអន់ចិត្តមកព្រមគ្នា។

«ខ្ញុំស្អប់លោក!!»មាត់ថាស្អប់តែក្នុងបេះដូងបែរជាមានរូបគេពាសពេញដោយក្ដីស្រឡាញ់ទៅវិញ ដល់ថ្នាក់ឆ្លាក់ឈ្មោះគេទុកថែមទៀត កាលដែលនិយាយនេះគ្រាន់តែជាការបន្លំមួយពេល។

ពួកគេចំណាយពេលរៀបចំខ្លួនជិតកន្លះម៉ោងទើបចុះមកខាងក្រោមព្រមគ្នាដោយមានរាងចំណាស់ទាំងបីអង្គុយចាំជាស្រេច ទើបអ្នកទាំងពីរចូលទៅអង្គុយតាមក្រោយ។

«យ៉ាងម៉េចដែរកូន Tae យប់ដំបូងបែបនេះ»Miyu សាកសួរឡើងទាំងញញឹម។

«គ្មានអ្វីទេម៉ាក់ គេងលក់ស្រួលណាស់»ស្រួលណាស់ សឹងដាច់ខ្យល់ស្លាប់ម្ដងៗ។

«ស្មានថាមិនបានគេងហើយតើ»លោក Kenji ស្រាប់តែស្រដីឡើងមកនាំអោយគ្រប់គ្នាសើច លើកលែងតែ Jungkook ដែលដកដង្ហើមធំបែបហួសចិត្ត។

«បងនិយាយអ្វីបែបនេះ កូនអៀនហើយ»Miyu
«ឃើញកូនៗចុះសម្រុងគ្នា ប៉ាក៏សប្បាយចិត្ត»លោក Kim
«លោកប៉ាក្មេកកុំបារម្ភ ខ្ញុំនឹងមើលថែ Tae អោយល្អបំផុត»Jungkook និយាយទាំងសង្កត់សម្លេងកែវភ្នែកមុតសម្លឹងតទល់ជាមួយមាឌតូច។.
«បើបានបែបនេះ ពិតជាប្រសើរណាស់ កូនប្រុសហ៊ាននិយាយហ៊ានធ្វើ»លោក Kenji
«ពិតមែនហើយ កុំរវល់តែនិយាយ អាហារត្រជាក់អស់ហើយ»Miyu បន្លឺឡើងបំបែកបរិយាកាស ទើបគ្រប់គ្នាប្ដូរមកជាផ្ដោតលើអាហារវិញ។ នៅមុខមនុស្សចាស់បែបនេះ Jungkook ធ្វើជាយកចិត្តទុកដាក់ណាស់ ចាប់អាហារ បញ្ចុកអាហារធ្វើដូចជាស្រឡាញ់ទាំងដែលនេះគ្រាន់តែជាការសម្ដែង។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now