Part 5 : កូននឹងរៀបការធ្វើជាប្រពន្ធលោក Jeon!!

Start from the beginning
                                        

«ឱ្យប៉ាសូមទោស»នេះជាកំហុសរបស់គាត់ ដឹងហើយលឺហើយថា Jeon Jungkook ម្នាក់នោះមានគូស្នេហ៍ តែគាត់នៅតែយល់ព្រមជាមួយនឹងគ្រួសារនាយផ្សំផ្គុំអ្នកទាំងពីររហូតធ្វើឱ្យបញ្ហាកើតមានឡើង។

«ហ្ហឹក ប៉ាកុំសូមទោសអី មិនមែនជាកំហុសប៉ាទេ»ត្រឹមនាយទុកចោលកណ្ដាលពិធីនេះប្រហែលមិនឈឺស្មើនឹងចិត្តដែលលួចស្រឡាញ់គេតែម្ខាងឡើយ ហើយចុងក្រោយក៏ត្រូវគេទុកកណ្ដាលសមុទ្របែបនេះ។

«ប៉ាមិនគួរបង្ខំ Tae ឱ្យរៀបការទេ នេះជាកំហុសប៉ា ប៉ាជាអ្នកមានៈចង់អោយកូនបានជាគូនឹងគេ ទើបរឿងឈានដល់ដំណាក់កាលនេះ បើ Tae ចង់បញ្ឈប់ប៉ានឹងទៅនិយាយជាមួយគ្រួសារ Masashi វិញ»

«មិនអីទេប៉ា ហ្ហឹក យ៉ាងណាគ្រប់គ្នាបានដឹងលឺហើយថាខ្ញុំនិងគាត់ពួកយើងរៀបការ បើសុខៗស្រាប់តែរំសាយ នាំតែប៉ះពាល់ដល់កិត្តិយសទាំងសងខាងទេ»

«មិនអីទេ ប៉ាចាត់ចែងបាន ប៉ាមិនចង់ឃើញកូនយំទៅថ្ងៃក្រោយទៀតទេ ត្រឹមថ្ងៃនេះមួយថ្ងៃគឺបានហើយ»

«កូនមិនអីទេ ក្រែងប៉ាប្រាប់ថាគ្រួសារ Masashi បានជួយគ្រួសារយើងឬ? ចាត់ទុកជាការសងគុណកូននឹងធ្វើកូនប្រសារបម្រើពួកគាត់វិញ យ៉ាងណា ប៉ានិងគាត់ក៏ដូចជាមិត្ត កូនមិនចង់អោយអ្នកទាំងពីរមើលមុខគ្នាលែងចំទេ»យកលុយថ្លៃបណ្ដារការគេរួចហើយ មិនមែនថោកឯណា ហើយគ្រួសាររបស់គេកំពុងជួនវិបត្តិសេដ្ឋកិច្ចថែមទៀត គេមិនអាចប្រែក្រឡាស់តាមចិត្តដូចគ្មានជំពាក់នរណាឡើយ។

«កូនច្បាស់ហើយហេស៎?»Mr.Kim សម្លឹងកែវភ្នែកទាំងគូដោយភាពសោកសៅ នឹកអាណិតកូនជាខ្លាំង ម្ដេចក៏មនុស្សស្លូតបូតត្រូវមកជួបរឿងអយុត្តិធម៌យ៉ាងនេះ។

«ហ្ហឹម កូននឹងរៀបការធ្វើជាប្រពន្ធលោក Jeon!!»មាឌតូច ងក់ក្បាលផ្ងក់ៗទាំងទឹកភ្នែកដាបថ្ពាល់ ប្រឹងបញ្ចេញស្នាមញញឹមស្រាលផ្ដល់ឱ្យឪពុកដើម្បីកុំឲ្យគាត់មានអារម្មណ៍ថាខុស។ ត្រឹមរៀបការធ្វើជាប្រពន្ធ Jungkook មួយរយៈ នាយនិយាយហើយថានឹងលែងលះគេវិញពេលដែលទទួលបានទ្រព្យសម្បត្តិនិងមរតក។

«ប៉ាសូមទោសណាកូន!!»រាងចំណាស់គ្មានអ្វីត្រូវនិយាយក្រៅពីទាញកូនមកអោបយ៉ាងណែនដោយការសូមទោស ព្រោះតែគាត់ទើបធ្វើឱ្យកូនតែមួយគ្រាប់នេះប្រែជាស្រក់ទឹកភ្នែក រឹតតែខឹងនឹងមនុស្សធំដែលទើបនឹងសន្យាជាមួយគាត់មុននេះ បែរជាក្បត់នៅនឹងមុខត្រឹមមួយរំពេច តើតទៅមុខគាត់អាចទុកចិត្តគេដោយរបៀបណា?

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now