«ហ្ហឹក~ហ្ហឹក»សម្លេងខ្សឹកខ្សួលចេញពីមាឌល្អិតដែលមកសម្ងំពួនយំតែម្នាក់ឯង ដោយអារម្មណ៍ណែនថប់ គេយកដៃមកស្ទាបទ្រូងដែលឈឺចុកចាប់ ប្រៀបដូចមានអ្នកយកឈើមកចាក់យ៉ាងដូច្នោះ។
Tae លួចមកទួញសោកលាក់កាយដ៏ទន់ខ្សោយដែលត្រូវមកសម្រក់ទឹកភ្នែកនៅថ្ងៃពិសេសរបស់ខ្លួនឯងទៅវិញ។ តើមួយជីវិតយើងនេះអាចរៀបការបានប៉ុន្មានដងទៅ? ហេតុអ្វីត្រឹមលើកដំបូង គេបែរជាមានអារម្មណ៍ថាឆ្អែតឆ្អន់ទៅហើយ? ខ្លាចនឹងពាក្យថាស្នេហា ខ្លាចនឹងពាក្យថាក្ដីស្រឡាញ់តែម្ខាង ពេលដែលឈឺចាប់ក៏ត្រូវមកវេទនាតែម្នាក់ឯង។
Tae'POV ឈុតថ្ងៃនេះវាពិតជាស្រស់ស្អាតណាស់ អ្នកគិតដូចជាខ្ញុំទេ? សម្លៀកបំពាក់ដែលច្នៃម៉ូដឡើងសម្រាប់កូនកម្លោះតូចដូចជាខ្ញុំ ជាថ្ងៃសិរីមង្គលដែលគ្រប់គ្នាតែងទន្ទឹងចង់បាន។ តើមានមនុស្សប៉ុន្មាននាក់ដែលអាចគ្រងឈុតពិសេសបែបនេះជាមួយនឹងមនុស្សជាទីស្រឡាញ់? វាស្រស់ស្អាតណាស់ ប៉ុន្តែហេតុអ្វីខ្ញុំបែរជាមានអារម្មណ៍ឈឺចាប់មកព្រមគ្នានៅពេលដែលសម្លឹងឃើញនូវឈុតនេះម្ដងៗ។ តើវាជាសុភមង្គលពិតឬក្លែងក្លាយ?
«ហ្ហឹកៗ ហេតុអី? ហ្ហឹក ហេតុអ្វីក្លាយជាបែបនេះ?»រាងតូចឈរសម្លឹងមុខកញ្ចក់ ដែលជួយឆ្លុះបង្ហាញនូវទេវបុត្រដ៏ស្រស់ស្អាតគ្រងឈុតពណ៌សដ៏ត្រកាល ហេតុម្ដេចបានជាមកស្រក់ទឹកភ្នែកនឹកសង្វេគនឹងខ្លួនឯងទៅវិញ?
គេសម្លឹងមើលខ្លួនឯងកាន់តែយូរប៉ុណ្ណា ភាពឈឺចាប់នឹងគុណទ្វេរប៉ុណ្ណោះ រហូតធ្វើឱ្យគេយំដង្ហក់រកដកដង្ហើមមិនរួច។ នេះឬជាលទ្ធផលប៉ះពាល់របស់អ្នកដទៃ នេះឬជារសជាតិក្នុងការធ្វើជាជនទីបីនោះ? វាឈឺចាប់ណាស់។
«Tae!!»
«ប៉ា...»កាយតូចកាលបើឃើញអ្នកមានគុណចូលមកដូចនេះ ក៏រហ័សជូតទឹកភ្នែកចេញពីថ្ពាល់ មុននឹងបែរមកប្រឈមនឹងរាងចំណាស់។
«នេះកូនយំហេស៎?»Mr.Kim យកដៃវៀសទឹកភ្នែករបស់កូនចេញថ្នមៗដោយទ្រូងអួលណែនសែនខ្លោចចិត្តនឹងរឿងនៅថ្ងៃនេះ។
«កូនអត់មានទេ សឺត កូនអត់បានយំទេ»ទង្វើខុសពីសម្ដី គេកាន់តែនិយាយទឹកភ្នែកដែលប្រឹងទប់ក៏ហូរមកដូចបាក់ទំនប់រហូតឃាត់លែងបាន។ លោក Kim បានត្រឹមទាញកូនមកអោបជាការលួងលោម។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...
Part 5 : កូននឹងរៀបការធ្វើជាប្រពន្ធលោក Jeon!!
Start from the beginning
