Part 3 : Jungkook ត្រូវតែជាអ្នកទទួលខុសត្រូវ

Start from the beginning
                                        

«Natsu!!»Seijun ដែលទើបនឹងមកដល់ភ័យសឹងលុះព្រលឹង ទើបគេរហ័សរត់ចូលមកខាងក្នុង សំដៅមករកទ្វារបន្ទប់ទឹក មុននឹងបើកឡើងបង្ហាញអោយឃើញកាយនារីដែលស្រែកយំកៀនជញ្ជាំងដូចកំពុងភ័យខ្លាចនឹងអ្វីម្យ៉ាង។

«Natsu នាងកើតអី!!»Seijun ចាប់ស្មានាងក្រមុំអង្រួនអោយដឹងសតិតែនាងគិតតែពីសម្លឹងទៅជ្រុងម្ខាង ទើបនាយកម្លោះសម្លឹងទៅតាមទើបឃើញរបស់ម្យ៉ាងពណ៌សទ្រវែង គេក៏រហ័សចាប់កាន់ពិនិត្យអោយជាក់ទើបស្គាល់ច្បាស់។

«ប្រដាប់ពិនិត្យទឹកនោម? មានពីរឆ្នូត? នេះនាងកំពុងតែមានផ្ទៃពោះចឹងហេស៎...»

«មិនដឹងទេ មិនពិតទេ ហ្ហឹកៗ ខ្ញុំគ្មានផ្ទៃពោះទេ ហឺ»Natsu ក្ដោបក្បាលស្រែកយំកាន់តែខ្លាំង ប្រៀបដូចជាមនុស្សបាត់សតិ។

«Nat តាំងអារម្មណ៍ នាងមិនអីទេ ខ្ញុំនៅទីនេះហើយ»Seijun ព្យាយាមអោបនាងក្រមុំកុំឲ្យខ្លាច តែបែរជាត្រូវនាងច្រានចេញទៅវិញ។

«ចេញទៅ!! ហ្ហឹក ដោយសារតែឯង យើងស្អប់ឯងណាស់មនុស្សអាក្រក់»Natsu ស្រែកទាំងទឹកភ្នែក រួចក៏រត់ចេញមកខាងក្រៅ បែរជាប្រទះនឹង Chaisa ដែលទើបនឹងមកដល់ ក៏រហ័សរត់ទៅពួនខាងក្រោយខ្នងមិត្ត។

«មានរឿងអី លឺសម្លេងដល់ខាងក្រៅ»

«ដេញគេចេញទៅ ដេញប្រុសគម្រក់នេះចេញទៅ ហ្ហឹកៗ»

«មានរឿងស្អី? Seijun»Chaisa ងាកមកសួរនាយកម្លោះតែបែរប្រទាក់ភ្នែកនឹងរបស់ដែលគេកាន់ជាប់នឹងដៃ។

«នោះជាស្អីអោយមកនេះ!!»Chaisa ចូលទៅកញ្ឆក់របស់នោះចេញពីដៃគេយកមកមើល ធ្វើឱ្យនាងបើកភ្នែកធំៗសឹងមិនជឿុ។

«ប្រដាប់ពិនិត្យផ្ទៃពោះ!ជារបស់អ្នកណា?»
«Chaisa ឱ្យមកនេះ»Natsu
«កុំប្រាប់ថាជារបស់ឯងណា Natsu»
«អត់ទេ យើងគ្មានកូនទេ»
«ទទួលស្គាល់ការពិតទៅថានាងកំពុងមានកូន»Siejun
«បិទមាត់ឯងទៅ ហើយឆាប់ចេញពីទីនេះ ឯងគ្មានសិទ្ធិមកចេះដឹងរឿងយើងទេ!!»
«ហេតុអីខ្ញុំចេះដឹងមិនបាន? ព្រោះកូននោះក៏ជាកូនរបស់ខ្ញុំ»
«ថាម៉េច?»Chaisa ស្រឡាំងកាំង
«អាមនុស្សគម្រក់ ចេញទៅ ហ្ហឹក...»Natsu យំកាន់តែខ្លាំងកញ្រ្ជោលទៅរកនាយកម្លោះបម្រុងនឹងវាយគេតែត្រូវ Seijun ចាប់ដៃជាប់។

«ឈប់ឆ្កួតបានហើយ នាងមិនមែនខ្លួនមួយទៀតទេ គិតពីក្មេងក្នុងផ្ទៃខ្លះផង»

«បិទមាត់ឯងទៅ ហ្ហឹក យើងគ្មានថ្ងៃទទួលស្គាល់ឯងទេ កូននេះក៏យើងមិនទុកដែរ»

«នាងឆ្កួតទេហេស៎ Natsu»Chaisa

«កុំធ្វើអីឆ្កួតៗណា Natsu អាណិតក្មេងដែលមិនដឹងអី»

«តែយើងមិនត្រូវការ ហ្ហឹក ក្មេងដែលអាចមកនៅក្នុងផ្ទៃរបស់យើងបាន ត្រូវតែជាកូនរបស់ Jungkook ម្នាក់ប៉ុណ្ណោះ»

«ឈប់ឆ្កួតទៅ Jungkook គ្មានថ្ងៃទទួលស្គាល់នាងទេ គេមានអ្នកថ្មីហើយ ប្រពន្ធរបស់គេគឺ Kim Taehyung មិនមែននាងទេ Natsu»Seijun គំហកខ្លាំងៗដល់ថ្នាក់នាងក្រមុំញ័រខ្លួនទទ្រើក ។

«មិនពិត!!»Natsu

«កុំផ្ដេសផ្ដាស Natsu យ៉ាងណាលោក Jeon មានអ្នកថ្មីហើយ ឯងចាប់ផ្ដើមជាមួយ Seijun ក៏ល្អ អាណិតដល់ក្មេងខ្លះផង»

«ឯងឆ្កួតហើយ ហ្ហឹក មនុស្សដែលយើងស្រឡាញ់គឺ Jungkook មិនមែនគេទេ ហើយកូននេះក៏ត្រូវតែជាកូនរបស់ Jungkook ដែរ»

«នាងចង់ធ្វើស្អី?»Seijun

«Jungkook ត្រូវតែជាអ្នកទទួលខុសត្រូវ Jungkook ទើបជាឪពុករបស់ក្មេងនេះ»Natsu សម្លក់ពួកគេដោយកែវភ្នែកកំណាច នាងទទួលយកមិនបាន បើអស់ពី Jungkook ម្នាក់ទៀតជីវិតនាងស្ថិតនៅក្រោមសូន្យទៅហើយ។ Natsu រត់បំបុកពួកគេទាំងពីរចេញទៅខាងក្រៅរកហាមមិនទាន់។

«Natsu!! ឆាប់ទៅតាមនាងទៅ»Chaisa ស្រែកឡើងទើបអ្នកទាំងពីររហ័សរត់ទៅតាមនាងក្រមុំដែលរត់លឿនស្លេវចុះតាមកាំជណ្ដើរ។

«Natsu ឈប់ភ្លាម»Seijun ស្រែកឡើងធ្វើឱ្យនាងក្រមុំកាន់តែភ័យ ញ័រអស់សព្វប្រាណ។

«អា៎...»ដោយទប់លំនឹងខ្លួនឯងលែងបាន Natsu ក៏ស្រាប់តែរអិលជើងធ្លាក់បោកខ្លួនមួយទំហឹងជាមួយនឹងជណ្ដើរថ្មរមៀលចុះមកយ៉ាងដំណំ។

«Natsu!!»

To be continued

Lie Naa

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now