Part 3 : Jungkook ត្រូវតែជាអ្នកទទួលខុសត្រូវ

Comenzar desde el principio
                                        

៙ ៙ ៙

ខណៈដែលមនុស្សនៅដេហ្គូកំពុងមមាញឹក នាងក្រមុំ Natsu ត្រូវដេកកណ្ដោចកណ្ដែងម្នាក់ឯងក្នុង condo មើលព័ត៌មានដ៏សែនខ្លោចចិត្តកំឡុងពេលដែលសង្សាររបស់នាងជិតនឹងចូលរោងការជាមួយអ្នកផ្សេង ។
ភាពជាតារាប្រាកដណាស់តែងតែមានអ្នកស្អប់និងស្រឡាញ់ ក្រុម haters នាំគ្នាវាយប្រហារនាងមិនសំចៃរហូតសូម្បីតែអ្នកគាំទ្រនិងក្រុមហ៊ុនក៏ទប់ពុំជាប់។ Natsu ត្រូវគេផ្អាកការងារមួយរយៈព្រោះតែបញ្ហានេះ ដៃគូសហការដែលទាក់ទងមកនាងដើម្បីថត brand ក៏ត្រូវគេ cancel ចោល ដោយយកលេសថានាងកំពុងមានបញ្ហាខ្លាចលំបាកទាំងដែលការពិតគេខ្លាចខូច brand របស់គេទៅវិញទេ។

ជីវិត Natsu ពេលនេះគឺធ្លាក់មកដល់សូន្យ នាងមិនអាចចូលទៅប្រទេសជប៉ុនបាន លុះត្រាតែរឿងអាស្រូវស្ងាត់។ នាងសម្ងំតែក្នុង Condo យំមកជិតពីរយប់ទៅហើយ Jungkook ក៏បានមកកំដរនាងផងដែរ ប៉ុន្តែថ្ងៃនេះគេរវល់ណាស់ តើអាចមកបានឬអត់?

«អ្ហឹកៗ អ្ហឹម...»ទឹកភ្នែកជាមួយនឹងសំនៀងបង្ហើរឡើងដោយក្ដីអស់សង្ឃឹម សោកសៅរកទិសដៅមិនឃើញ។ ខណៈដែលនាងកំពុងតែទួញសោក អាហារក្នុងពោះក៏ស្រាប់តែបុកឡើងមកដល់.ករហូត Natsu ទ្រាំលែងបានរត់ចូលទៅក្នុងបន្ទប់ទឹក ក្អួតយកៗសឹងអស់ពីក្រពះ។

«អ៊ួក~អ៊ួក»Natsu ឱនខ្នងបញ្ចេញកាកសំណល់មកគ្មានសល់ ហើយនេះមិនមែនជាថ្ងៃទីមួយឡើយ អាការៈនេះកើតឡើងមកបីថ្ងៃហើយ Jungkook ក៏ចង់នាំនាងមកពេទ្យ តែ Natsu ប្រកែក ត្បិតថានាងខ្លាចនឹងសង្គមខាងក្រៅដែលរង់ចាំវាយប្រហារនាងគ្រប់ពេល ។

រាងកាយទន់ល្អូកដាក់ខ្លួនផ្អែកនឹងជញ្ជាំងទាំងដកដង្ហើមហត់គឃូស នាងតែងបង្អត់អាហារខ្លួនឯងជារឿយៗព្រោះតែលេបមិនចូល មិនចម្លែកទេដែលក្រពះធ្វើទុក្ខ។ Natsu ព្យាយាមក្រោកអូសខ្លួនទៅរកថ្នាំដែលនៅក្នុងកេះតុ មុននឹងបើកឡើងបង្ហាញកញ្ចប់ថ្នាំ តែនាងក្រមុំហាក់ស្ទាក់ស្ទើរក្នុងចិត្តមិនដឹងជាគិតអ្វី រួចក៏ទាញប្រអប់តូចវែងកៀនដៃកញ្ឆក់រត់ចូលទៅក្នុងបន្ទប់ទឹក ។

«អ្ហា៎.....មិនពិត!!»រំលងទៅប្រាំនាទីក្រោយសម្លេងក្នុងបន្ទប់ទឹកស្រាប់តែស្រែកឡើងមួយទំហឹង ខណៈដែលទ្វារបន្ទប់ condo របស់នាងក៏ស្រាប់តែបើកឡើង។

ប្រពន្ធក្រៅបេះដូង (ចប់✓)Donde viven las historias. Descúbrelo ahora