Part 3 : Jungkook ត្រូវតែជាអ្នកទទួលខុសត្រូវ

Depuis le début
                                        

«អ៊ូយ...»មិនមែនស្រែកដោយសារអៀនទេ តែស្រែកដោយសារឈឺ កាលបើ Jungkook មកខោកក្បាលគេមួយទំហឹងបែបនេះ។

«គិតថាយើងនឹងថើបឯងហេស៎? ក្មេងឡប់!»JK សើចដើម.កឌឺរាងតូចដែលមុខស្អុយ រងនូវភាពអាម៉ាស់មិនស្ទើរទេ តែរាងក្រាស់វិញបែរជាដើរចូលទៅខាងក្នុងយ៉ាងរំភើយគ្មានខ្វល់ពីគេអ្វីបន្តិច។

«មនុស្សអាក្រក់ ម្ដេចមកលេងផ្ដល់ក្ដីសង្ឃឹមបែបនេះ ហ្ហឹក...»Tae ខាំមាត់ឈឺចិត្ត តែមិនអាចធ្វើអ្វីគេបានក្រៅពីលេបកំហឹងទុកវិញ ទើបចូលទៅខាងក្នុងតាមរាងក្រាស់ ។

«លោកប៉ា!អ្នកម៉ាក់!លោកពូ! ជម្រាបសួរ»រាងសង្ហារប្រកបដោយចរិយាសមសួន ប្រៀបដូចជារាជបុត្រយ៉ាងដូច្នោះ បែបនេះហើយទើបមានតែអ្នកស្រឡាញ់នឹងចូលចិត្តនាយគ្រប់គ្នា។

«មកដល់ហើយឬកូន!!»Miyu ញញឹមខ្ជឹបសំដៅមកកូនប្រុស។

«បាទ!»

«ជម្រាបសួរ...»នាយតូចនាឌល្អិតតាមមកពីក្រោយ ទើបឱនកាយគោរពរាងចំណាស់ ឯ Miyu ក៏រហ័សសំដៅទៅរកកូនប្រសារបណ្ដូលចិត្ត។

«ថ្ងៃនេះកូនម៉ាក់ស្អាតណាស់! Jungkook មានធ្វើបាបកូនឬអត់ Tae»

«អត់ទេ លោក Jeon ល្អនឹងខ្ញុំណាស់»

«ប្រសើរហើយ បើបងធ្វើបាបកូនត្រូវប្រាប់ម៉ាក់ដឹងទេ ម៉ាក់ប្រដៅគេឱ្យដឹងដៃម្ដង»

«អូហូ៎ មើលទៅខ្ញុំប្រហែលជាលែងមានដំណែងក្នុងក្ដីស្រឡាញ់ម៉ាក់ហើយ»Jungkook

«ក្ដីស្រឡាញ់ម៉ាក់ចំពោះកូនមិនប្រួលប្រែទេ គ្រាន់តែម៉ាក់ស្រឡាញ់ Tae ច្រើនជាងប៉ុណ្ណោះ»Miyu ស្រដីឱ្យគ្រប់គ្នាសើច ឯរាងតូចខាងណេះបែរជាឡើងចាងញញឹមឌឺគេមួយឆ្ងាញ់។

«បងថានាំកូនទៅមើលរោងល្អជាង នឹងបានរៀបចំរហ័ស»Kenji

«ពិតមែនហើយ Tae ចង់ដាក់រោងការរបស់កូនពណ៌អី ម៉ាក់នឹងប្រាប់ឲ្យគេរៀបចំ»Miyu បណ្ដើរ Tae ទៅខាងក្នុងដោយ Jungkook តាមទៅពីក្រោយទុកពេលឱ្យចាស់ៗបានជជែកគ្នា ។

«គឺពណ៍ស្វាយ ខ្ញុំស្រឡាញ់ពណ៌ស្វាយណាម៉ាក់»Tae ស្រដីអោយអ្នកខាងក្រោយខ្នងចម្លែកចិត្ត មិនមែនចៃដន្យពេកទេដឹងដែលនាយក៏ចូលចិត្តពណ៌ស្វាយដូចគ្នាឬជានិស្ស័យ? មិនអាចទេ នាយមិនបានស្រឡាញ់មនុស្សប្រុសឡើយ។

ប្រពន្ធក្រៅបេះដូង (ចប់✓)Où les histoires vivent. Découvrez maintenant