Not: វគ្គនេះមាន NC បេីអ្នកណាគេអត់ចូលចិត្តឬក៏រំខានអាចរំលងវគ្គនេះបាន🙏
🌱ត្រឡប់មកពេលដែរ ជុងវ៉ុនចេញពី officeរបស់សុងហ៊ុន ទាំងមុខមិនស្រស់ មកដល់ក៏ឡេីងតាក់សុីយកតែម្តង ...!!
"ប្អូនចង់ទៅណា"
"បងបេីកទៅត្រង់រហូតទៅ"
"បាទ''
ជុងវ៉ុនបានចូលឡានរួចរាល់ នាយខឹងនឹងសុងហ៊ុនមិនបាត់ ថ្ងៃនេះពីព្រឹកទល់ល្ងាច សុងហ៊ុនមិនបានខ្វល់នឹងគេសូម្បីតែបន្តិច ម្ហូបដែរតាំងចិត្តខំធ្វេីអោយក៏សុងហ៊ុនមិនបានញុំា នៅអោបថេីបជាមួយអ្នកផ្សេងនៅចំពោះមុនខ្លួនទៀត ..គិតដល់ត្រឹមនេះជុងវ៉ុន ស្រក់ទឹកភ្នែកតក់ៗមកលេីភ្លៅរបស់ខ្លួន រាងតូចយំពេបមាត់ញីភ្នែកដូចកូនក្មេងអោយធ្វេីយ៉ាងមិចជ្រុលលង់ស្រលាញ់ចាហ្វាយខ្លួនឯងទៅហេីយ គិតយ៉ាងមិច ទោះខឹងអន់ចិត្តយ៉ាងណាក៏ដោយ ក៏បានត្រឹមតែស្ងាត់ ព្រោះខ្លួននឹងសុងហ៊ុនមិនបានត្រូវជាអ្វីនឹងគ្នាសោះឡេីយ។
ឡានចេះតែបេីកទៅមុខរឿយៗដោយគ្មានគោលដៅច្បាស់លាស់ ចំណែករាងតូចចេះតែយំប្រលឹងមិននៅក្នុងខ្លួន 30នាទីក្រោយមក..!!
"ប្អូនហា ប្អូនទៅណាអោយប្រាកដនេះបងបេីកមកយូរហេីយ " បងអ្នកបេីតាក់សុីសួរ
"គឺ...'' ជុងវ៉ុននាយមិនចាំផ្លូវទៅផ្ទះរបស់សុងហ៊ុនទេនេះនាយចេះតែជិះទៅៗ ព្រោះខឹងអន់ចិត្តនឹងសុងហ៊ុនមួយពេល !!
ម្តងនេះជុងវ៉ុនឈប់យំនាយស្វាងដូចគេទះត្រូវហេីយ តេីនាយគួរតែទៅខាងណាបន្ត?
"កុំប្រាប់ថាមិនចាំផ្លូវអោយសោះណា''គាត់ឈប់ឡានសឹមងាកមកសួររាងតូច !
"បាទ..បង..គឺមិនចាំទេ ''
"ចុះទូរស័ព្ទនោះមានទេ?''
"គឺ...អត់ផង" ជុងវ៉ុនមីងមាំងនាយមិនដែលមានទូរស័ព្ទប្រេីនឹងគេផង
"ចឹងចុះត្រង់នេះហេីយ យេីងប្រញាប់ធ្វេីការរកសុីបន្តទៀត" សម្តីល្អៗមិញនេះក៏ប្រែទៅជាគំរួសគំរេីយមួយរំពេច
"ចុះចេញពីឡានយេីងទៅ ហេីយអោយលុយថ្លៃខាតពេលផង''
"លុយ..!! គឺ ខ្ញុំគ្មានលុយទេ'' ជុងវ៉ុនស្ទាបហៅបៅខ្លួនឯង នេះភ្លេចទៅថាខ្លួនគ្មានលុយមួយរៀលទេ
YOU ARE READING
អ្នកបម្រើ
Short Story"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "
