សន្យាចាស់ទុំ

448 42 10
                                        

🌱មួយសប្តាហ៍កន្លងផុតទៅ

ប្រលានយន្តហោះ សុងហ៊ុនបានត្រឡប់មកដល់កូរ៉េវិញហេីយ ព្រោះការងាររួចមុនពេលកំណត់ ..!!

''ជេគទៅផ្ទះសម្រាកមុនចុះស្អែកចាំទៅក្រុមហ៊ុន ''
"បាទ...!! ចាហ្វាយក៏ដូចគ្នា''
"ហឹមម '' បន្ទាប់ពីនេះជេគនឹងសុងហ៊ុនក៏បែកផ្លូវគ្នាត្រឹមនេះ!!

"ថេម៉ូមកជាមួយយេីង ''
"បាទ ចាហ្វាយ '' ថេម៉ូអូសវ៉ាលីរបស់សុងហ៊ុនដាក់ឡានហេីយបេីកចេញទៅ តែមិនមែនទៅផ្ទះរបស់សុងហ៊ុននោះទេ

"ចាហ្វាយទៅលេងលោកស្រីមែនទេ '' ដោយឃេីញសុងហ៊ុនស្ងាត់ពេកថេម៉ូក៏និយាយឡេីង

"អឹមម''នាយក្រហឹមក្នុងបំពង់កតែប៉ុនឹងមិនបានតបច្រេីន
"ចាហ្វាយមានរឿងអីមែនទេ'' ថេម៉ូបេីកឡានបណ្តេីរសួរបណ្តេីរ ម្នាក់នេះថ្លេីមធំជាងខេនឆ្ងាយណាស់ ពូកែខាងសួរនាំ

"គ្មានទេ''

"....... '' រឿងដែរសុងហ៊ុនហៅថេម៉ូទៅជួបយប់នោះនៅផ្ទះNishimuraគឺ សុងហ៊ុនមានបំណងយកថេម៉ូមកកូរ៉េជាមួយខ្លួន ដេីម្បីអោយថេម៉ូមកជំនួសជេហុី ហេីយអោយជេហុីទៅនីគីវិញ..!!

ប៉ុន្មានម៉ោងក្រោយមកថេម៉ូនឹងសុងហ៊ុនបានមកដល់ ភូមិគ្រិះនៅប៊ូសាន្ត សុងហ៊ុនត្រូវលោកស្រីផាក អោយមករកគាត់បន្ទាប់ពីចប់កិច្ចការនៅជប៉ុន..!!

"ម៉ាក់...!!'' សុងហ៊ុនបោះជំហានចូលភូមិគ្រិះដោយមានថេម៉ូតាមពីក្រោយ

"ប្រុសហ៊ុន '' លោកស្រីផាកកាលបេីឃេីញកូនប្រុសហេីយមិនបង្អង់យូរគាត់ចូលមកអោបកូនភ្លាម

"ហត់ទេកូន '' គាត់និយាយបណ្តេីរវែកសក់កូនប្រុសបណ្តេីរ

"កូនមិនអីទេ ''នាយញញឹមដាក់ម្តាយ
"ចុះការងារខាងនោះយ៉ាងមិចដែរកូន''
"ចាត់ការរួចហេីយ មិនមានបញ្ហាទៀតទេម៉ាក់''
"ចុះនីគី?
"នីគី...''ត្រូវហេីយសុងហ៊ុនមួយរយ:នេះនាយមិនសូវបានចាប់អារម្មណ៍នឹងប្អូនសោះ
"នីគីយ៉ាងមិចដែរ''
"ក៏ល្អម៉ាក់'' នាយញឹមៗបន្លំៗ
"ប៉ុណ្ណឹងម៉ាក់ទុកចិត្តហេីយ មេីលប្អូនផង'' គាត់គោះស្មារបស់សុងហ៊ុន

"បាទម៉ាក់ ''
"សុងហ៊ុនហា...!! ''
"ថេម៉ូ ចេញសិនទៅ'' នាយបែរមកដេញថេម៉ូចេញត្បិតនេះជារឿងគ្រួសារដូច្នេះថេម៉ូមិនពាក់ព័ន្ធ

អ្នកបម្រើWhere stories live. Discover now