មនុស្សរបស់យើង🔥

961 55 7
                                        

🌱តុបាយ

ជុងវ៉ុននឹងសូនូលេីកអាហារមកដាក់លេីតុដូចធម្មតាសម្រាប់ចាហ្វាយរបស់ពួកគេ..!!

មានឃេីញនីគីទេ..?

ព្រាវ....!! សូនូធ្លាក់ចានសម្លរពីដៃពេលឮឈ្មោះរបស់នីគី
"អូយយ '' សូនូរលាកដៃនឹងទឹកសម្លរ

"យ៉ាងមិចហេីយ "សុងហ៊ុនស្ទុះមកជួយលេីកសូនូហេីយនាំទៅត្រាំដៃនឹងទឹកត្រជាក់..

"ឈឺខ្លាំងទេសូនូ" ជុងវ៉ុនតាមមេីលសូនូដូចគ្នា

"ជុងវ៉ុន ប្រមូលអំបែងចានយកទៅចោលយកអស់ទៅ" សុងហ៊ុនបញ្ជា

"បាទ " កំពុងតែសម្អាតមិនបានប្រយ័ត្នជុងវ៉ុនបានមុតដៃនឹងអំបែងចាន ឆ្វាច់..!!ជ្រៅល្មមដែរ តែរាងតូចមិនបានបញ្ចេញសំឡេងស្រែកឬក៏បង្ហាញការឈឺចាប់អីទេ រាងតូចខំខ្ទប់ដៃកុំអោយឈាមហូរ ព្រោះខ្លាចសូនូឃេីញអាចនឹងសន្លប់ទៀត...!!

".....!!" ជុងវ៉ុនងេីបពីឥដ្ឋថាមករកលាងឈាមចេញ តែក៏មកដល់ចំពេលដែរសុងហ៊ុន ផ្លុំដៃអោយសូនូ
នេះជុងវ៉ុនបានត្រឹមតែឈរមេីល បណ្តោយអោយឈាមខ្លួនឯងស្រក់តក់ៗនៅលេីឥដ្ឋ..!

"ឆ្កួតមែន" ជុងវ៉ុនដាស់ស្មារតីខ្លួនឯងមុននឹងលាងដៃដែរប្រលាក់ឈាមចេញ ហេីយជូតឥដ្ឋអោយស្អាត

"ជុងវ៉ុនហា..ទៅខាងលេីយកថ្នាំមកលាបអោយសូនូបន្តិច " សុងហ៊ុនបញ្ជាជុងវ៉ុនទាំងភ្នែកនៅជាប់នឹងសូនូ

"បាទអ្នកប្រុស" ជុងវ៉ុនមេីលពួកគេបន្តិចក៏រត់ឡេីងទៅខាងលេីដេីម្បីយកថ្នាំមកលាបអោយសូនូ

"អរគុណអ្នកប្រុសធំ " សូនូសំពះអរគុណសុងហ៊ុន

"អឹម មិនអីទេ ប្រយ័ត្នប្រយែងផងលេីកក្រោយ"

"បាទ"

ជុងវ៉ុនឈរមេីលពួកគេនិយាយគ្នាយ៉ាងស្ងៀមស្ងាត់ គេមានអារម្មណ៍យ៉ាងមិចមិនដឹងរកប្រាប់មិនត្រូវពេលឃេីញសុងហ៊ុនយកចិត្តទុកដាក់នឹងសូនូ..។

" អ្នកប្រុសធំ ពិសារអាហារពេលព្រឹកដែរទេ?" ជុងវ៉ុនលូកមាត់ពេលគ្រប់យ៉ាងរួចរាល់

"អត់ទេ '' សុងហ៊ុនងាកមកនិយាយរកជុងវ៉ុន

"បាទ"

អ្នកបម្រើWhere stories live. Discover now