"ពេលថ្ងៃសូនូចាំជួយធ្វេីអាហារ ហេីយអោយជុងវ៉ុនយកទៅអោយយេីងនៅក្រុមហ៊ុនផង " នាយងាកមកផ្តាំសូនូវិញ
"បាទ/បាទ" រាងតូចឆ្លេីយព្រមគ្នា
សុងហ៊ុនចេញទៅផុត នីគីចុះមកម្តង ស្បថសូនូឃេីញនីគីដូចឃេីញខ្មោច នាយចង់ខ្យល់គរមួយរំពេច !!
"កេីតអីសូនូ" ជុងវ៉ុនងាកមកមេីលមិត្តរបស់ខ្លួនមុខឡេីងស្លេកអស់ហេីយ
"អត់កេីតអីទេ " សូនូតបហេីយក៏អោនមុខចុះនាយតូចមិនចង់ឃេីញមុខរបស់នីគីទេ នាយមិនចង់នឹកឃេីញដល់រឿងយប់មិញ!
"អ្នកប្រុសតូច ពិសារអាហារពេកព្រឹក "ជុងវ៉ុននិយាយជាមួយនីគី
"អឹម" មួយម៉ាត់មិនគំរួសគំរេីយ ធ្វេីអោយជុងវ៉ុនឆ្ងល់ ខ្មោចឯណាចូលសន្ធិតទៀតហេីយ ជុងវ៉ុនដួសបាយអោយនីគី រាល់ដងពីរនាក់នឹងមិនដែលត្រូវគ្នាទេ តែមកពីសូនូឈឺដៃទេីបជុងវ៉ុនបម្រេីនីគី ជំនួស..!!
នីគីញុំាបាយរួចរាល់ នាយក៏ទៅធ្វេីការបាត់ជុងវ៉ុនក៏ប្រមូលទុកដាក់ចានឆ្នាំង មុតដៃមែនតែមិនបានរអូរមួយម៉ាត់ ព្រោះសូនូត្រូវខ្លាំងជាងខ្លួន..!!
"សូនូ"
"ហុឹស"
"ឯងបង្រៀនយេីងធ្វេីម្ហូបទៅយ៉ាងមិចដែរ" ជុងវ៉ុននិយាយមិនចង់ចេញនេះលេីកទីមួយហេីយ
"មិចក៏សុខៗស្រាប់តែចង់រៀនធ្វេីម្ហូប "
"ក៏ ចង់ជួយឯងនឹងហេីយ "
"ចង់ជួយយេីងឬចង់ផ្គប់ចិត្តអ្នកប្រុសធំអោយប្រាកដ " សូនូញោះជុងវ៉ុន
"ចង់អោយជួយពិតមែន ..ហេី..ហេីយយេីងទៅផ្គប់ចិត្តអ្នកប្រុសធំធ្វេីអី" ជុងវ៉ុនតបរដាក់រដុបរៀងភ័យៗ
"អញ្ចឹងហក៎"
"ត្រូវហេីយ" ជុងវ៉ុនធ្វេីរឹកខ្មេីតដាក់សូនូ
"ក៏បានចាំយេីងបង្រៀនឯង ''
" ជុប ..ជុប " ជុងវ៉ុនចាប់អោបខ្លួនរបស់សូនូណែនហេីយថេីបសូនូពេញមុខ មិនដឹងជាសប្បាយចិត្តអីណាស់ណាទេបានដល់ថ្នាក់នឹងគ្រាន់បង្រៀនធ្វេីម្ហូបសោះ..!!
"សឺត...ហ្អា...!!" ជូងវ៉ុនរឹតដៃអោបណែនពេកធ្វេីអោយប៉ះកន្លែងឈឺរបស់សូនូ
STAI LEGGENDO
អ្នកបម្រើ
Storie brevi"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "
មនុស្សរបស់យើង🔥
Comincia dall'inizio
