ជំងឺប្រចាំកាយ!!

Start from the beginning
                                        

"សូនូ...!!យេីងងងុយ"

"មិនដឹងទេ ត្រូវប្រាប់យេីងឥលូវនេះ"

"អត់ អត់ចង់" ជុងវ៉ុនលានអណ្តាតឌឺសូនូ

"ហឹស ចិត្តអាក្រក់ម្លេះ"

"គីម សូនូនិយាយច្រេីនម្លេះឆាប់គេងមក"ជុងវ៉ុនចាប់ទាញអោយសូនូគេងជិតខ្លួន ហេីយអោបរឹតមិនលែងមិនយូរសំឡេងប្រលែងគ្នាក៏ស្ងាត់ម្តងបន្តិចៗ ម្នាក់ៗគេងលក់ទៅហេីយ...!!
________

🌱ពេលព្រឹកបានចូលមកដល់

សូនូនឹងជុងវ៉ុនបណ្តេីរគ្នា មកផ្ទះបាយម្នាក់ៗមិនទាន់ទាំងអស់ងងុយផងព្រោះយប់មិញទម្រាំតែបានគេងឡេីងយប់ជ្រៅទៅហេីយ..!!

រាងតូចទាំងពីរញាប់ដៃញាប់ជេីងជួយអ៊ុំមេផ្ទះ ធ្វេីម្ហូបសូនូនាយអាចធ្វេីម្ហូបបានល្អនឹងមានរសជាតិឆ្ងាញ់តែបេីជុងវ៉ុនវិញគឺថាចប់តែម្តងប៉ះអ្វីរលាយនឹងដូច្នេះមិនអាចបណ្តោយបានទេ..!!

អ៊ុំស៊ុបរបស់អ្នកណា? នាយតូចជុងវ៉ុនសួរព្រោះរាល់ដងមិនដែលឃេីញមាន

"របស់អ្នកប្រុសធំ"

"អរ"

"ព្រឹកនេះអ្នកប្រុសធំមិនចុះមកពិសារអាហាទេ ជុងវ៉ុនឯងកុំភ្លេចលេីកស៊ុបនេះទៅអោយអ្នកប្រុសធំនៅបន្ទប់របស់គាត់ផង"

"ខ្ញុំ" ជុងវ៉ុនចង្អុលខ្លួនឯង

"អឹម មានអ្នកណាទៀត"

"ចុះសូនូ"

"សូនូនៅបម្រីក្នុងបន្ទប់អាហារ លោកស្រី នឹងអ្នកប្រុសតូច "

"អត់ទេអ៊ុំខ្ញុំសុំនៅបម្រេីក្នុងបន្ទប់អាហារវិញអោយសូនូយកទៅឲ្យអ្នកប្រុសធំវិញណាអ៊ុំ "ជុងវ៉ុនអង្វរ ក អ៊ុំមេផ្ទះ

"មិនបានទេបេីឯងទៅបម្រេីនៅបន្ទប់អាហារ ឯងច្បាស់ជាឈ្លោះជាមួយអ្នកប្រុសតូចទៀតមិនខាន ដល់ពេលនោះយេីងទេជាអ្នកឈឺក្បាល"

"គ្រាន់តែលេីកទៅបន្ទប់អ្នកប្រុសធំឯងខ្លាចអ្វីម្លេះជុងវ៉ុនមេីលតែគាត់ចាប់ឯងសុី " សូនូនាយឆ្ងល់ធម្មតាជុងវ៉ុនមិនចេះខ្លាចអ្នកណាផង

"សូនូនិយាយស្អីនឹង" ជុងវ៉ុនស្តីអោយសូនូ

"បេីឯងចឹងមែន"

អ្នកបម្រើWhere stories live. Discover now