ដាំងមានទម្ងន់

255 28 2
                                    

អស់រយៈមួយខែហើយដែលហ្វូដគេបានមកនៅផ្ទះរបស់ជេម
ទំនាក់ទំនងរបស់ពួកគេក៏ស្អិតរមួតអ្នកទាំងពីរពិតជាស្រឡាញ់គ្នាណាស់ ជេមគេកាន់តែស្រឡាញ់ហ្វូដពីមួយទៅមួយថ្ងៃ គេចំណាយពេលដែលសេសសល់នៅជាមួយហ្វូដយ៉ាងមានក្ដីសុខ ហើយនឹងប៉ះពៅសងអ្វីដែលមិនដែលឲ្យហ្វូដគេនិងសងវិញ។

ពួកគេនៅចម្ការតែប្រមូលផលតែជាមួយគ្នា ដោយស្នាមញញឹម អ្នកដែលនៅទីនោះក៏នាំគ្នាញញឹមតាមពេលឃើញពួកគេនៅជាមួយគ្នាមានសេចក្ដីសុខបែបនេះ

«អូនគិតដូចបងទេ ថាអាជេមវាស្រឡាញ់ហ្វូដពិតឬអត់»ជុងគេឈរនៅក្រោយម្ខាងពីជេមនិងហ្វូដនាយសួរទៅដាំង

«ប្រាកដជាស្រឡាញ់ហើយ មនុស្សគេនេះមិនងាយស្រឡាញ់អ្នកណាទេ លើកទី១ហើយដែលឃើញគេមានក្ដីសុខបែបនេះជាមួយមនុស្សដែលត្រូវចិត្ដ»ដាំងក៏ផ្ដល់ចម្លើយឲ្យប្ដីពួកគេ សម្លឹងទៅកាន់អ្នកដែលកំពុងតែធ្វើការយ៉ាងមមាញឹក

«ហ្វូដ..ងាកមើលនៀក»នាយកេះស្មារហ្វូដឲ្យមកមើលដៃខ្លួន

«អឹម..អ្វីនឹង?»ហ្វូដក៏ងាកហើយក៏សួរ នាយញញឹមហើយទាញដៃហ្វូដមកញាក់ចិញ្ចៀនផ្កាស្មៅ

«បងមានតែចិញ្ចៀនផ្កាស្មៅនេះទេ ចាំពេលដែលសមល្មមហើយបងនឹងយកចិញ្ចៀនពិតមកពាក់ឲ្យអូនណា!»នាយក៏ញញឹមថើបដៃហ្វូដមួយខ្សឺត!

«សន្យាណា!»ពួកអោបគ្នាហើយក៏សើច

___________________________

«អឹម..អឹម..»នៅពេលញ៉ាំអាហារដាំងគេស្រាប់តែរកក្អួតភ្លាមៗ ក៏រត់ទៅបន្ទប់ទឹក

«ដាំងកើតអីកូន»ម្ដាយក្មេក

«ហ្វូដ កូនទៅមើលបងទៅ»ប៉ាក្មេកបានឲ្យហ្វូដទៅជួយមើលដាំង

«បាទ!លោកប៉ា»ថាហើយក៏រត់ទៅតាមដាំង

«បងកើតអី»ហ្វូដសួរទៅដាំងដោយបារម្ភព្រោះដាំងមើលទៅសភាពមិនស្រួលទេសុកៗក៏ក្អួតនោះ

«អឹម..បងប្រហែលជាងហត់ហើយមើល ព្រឹកមិញបងញ៉ាំអាហារមិនបាន»ដាំងក៏តប

វាសនាស្នេហ៍Fourth Nattawat Ss2 (End)Où les histoires vivent. Découvrez maintenant