ភាគទី21+22:ដេកឬអត់?

355 42 10
                                    


#វិមានចន

    កាត់មកដល់អ្នកខាងនេះវិញគឺអង្គុយទល់មុខគ្នារៀបចំសន្លឹកកិច្ចការរៀនតាមកាលវិភាគសព្វមួយដងព្រោះថ្មីត្បិតតែជុងហ្គុករៀនផ្ទាល់ជាមួយថេយ៍មិនបាននៅក្នុងថ្នាក់ប្រលងជាមួយនឹងអ្នកដទៃក៏ដោយក៏ជុងហ្គុកត្រូវឆ្លងកាត់ការប្រលងរាល់ខែដូចគ្នាហើយត្រូវបញ្ចូលពិន្ទុទៅខាងសាលាដើម្បីបូកសរុបតាមធម្មតា។ទាំងពីរនាក់អង្គុយជិតគ្នាក៏ពិតមែនតែចិត្តពួកគេមិននៅនឹងខ្លួនទេ ជុងហ្គុកសន្លឹងមើលមុខថេយ៍ហើយចិត្តអណ្ដែតអណ្ដូងមិនដឹងជាដល់ណាណីហើយទេ ចំណែកឯថេយ៍វិញភ្នែកសម្លឹងមើលកុំព្យូទ័រចំណែកឯចិត្តគិតដល់រឿងដែលបានកើតឡើងនៅថ្ងៃនោះ គិតសព្វៗបើថ្ងៃនោះគេមិនមកផ្ទះជុងហ្គុកទេម្លេះសមពេលនេះមិនចំបាច់ព្រួយចិត្តដល់ថ្នាក់នេះទេ។

"ខ្ញុំថាថ្ងៃនេះមិនបាច់រៀនល្អជាង!"

"???"
អង្គុយសុខៗសំឡេងជុងហ្គុកដាស់សតិថេហ្យុងឲកន្រ្តាក់ខ្លួនភឺតពោះភ្លាមៗ

"មានបញ្ហាអីមែនទេ?"

"អង្គុយដូចមនុស្សគ្មានវិញ្ញាណបែបនេះអ្នកណាទៅរៀនចូល!"មនុស្សកំពុងតែម៉ួហ្មងផងអ្នកណាទៅទប់ជាប់នោះ តាំងពីកើតរឿងនោះមកជុងហ្គុកលួចគិតរហូតថាថេយ៍ច្បាស់ជាមានចិត្តឲខ្លះទោះមិនច្រើនក៏ដោយក៏លង់តិចតួចដែរ តែគេប្រហែលជាគិតខុសហើយមកទល់ពេលនេះសូម្បីមុខក៏គេសឹងមិនក្រលែកមើលផងធ្វើឲទ្រូងវាឆេះឆាបនៅមិនសុខចង់រករឿងឲអស់ចិត្តមន្ទិល

"ក៏កំពុងរៀនហើយ!លោកមិនយល់អាចសួរបាន ខ្ញុំកំពុងរៀបមេរៀនឲលោកត្រៀមប្រលង"ថេយ៍តបទាំងភ្នែកបើកមិនចង់រួចព្រោះយប់មិចទម្រាំបានដេកក៏បៀតភ្លឺទៅហើយដោយសារតែគេងមិនលក់ជ្រុលខ្លួននៅដល់ភ្លឺទើបតែដេកមានប៉ុន្មានម៉ោងព្រះអាទិត្យក៏រះបាត់ទៅហើយ

"យប់មិញធ្វើស្អីខ្លះបានជាភ្នែកស្លក់បែបនេះ?"ទើបតែសង្គេតឃើញក្រោមភ្នែករាងល្អិតខាងមុខស្លក់ៗដូចមនុស្សដាច់ដំណេកធ្វើឲជុងហ្គុកអត់ខឹងមិនបានក៏ចូលទៅស្ទាបមុខតូចដូចកំពុងព្យាយាមរកភាពខុសប្រក្រតី

"ខ-ខ្ញុំមិនអីទេលោករៀនសិនចុះខ្ញុំសូមទៅបន្ទប់ទឹកសិន"ថេយ៍មានអារម្មណ៍មិនស្រួលក៏ស្នើរខ្លួនទៅបន្ទប់ទឹកបំណងចង់លុបលាងមុខឲអស់ភាពធីងធោងក្នុងខ្លួនតែបែរជាត្រូវអ្នកខាងនោះងើបឈរអស់កម្ពស់ហើយឱនមកជិតគេ

🎀ស្រទន់មន្តស្នេហ៍🎀Opowieści tętniące życiem. Odkryj je teraz