ភាគទី8:ទំនើង!!

210 20 3
                                    

ពីមួយថ្ងៃទៅមួយថ្ងៃថេយ៍តែងតែគោរពតួនាទីខ្លួនឯងបានយ៉ាងល្អមិនធ្វើឲអ្នកស្រីយ៉ារ៉ាខកចិត្តទាល់តែសោះដល់ថ្នាក់គាត់បើកដៃឲថេយ៍ចាត់ការជុងហ្គុកតាមតែចិត្តព្រោះគាត់ចង់ឲជុងហ្គុករៀនឆាប់ចេះគេត្រូវមានភារកិច្ចច្រើនណាស់ដែលត្រូវធ្វើទោះបីពេលនេះលោកប្រធានាធិបតីចន មិនទាន់បើកបង្ហាញមុខកូនប្រុសរបស់គាត់ជាសារធារណៈក៏ដោយក៏ថ្ងៃណាមួយជុងហ្គុកត្រូវគ្រប់គ្រងការងារក្រុមហ៊ុនរបស់គ្រួសារចនដែរ។

មួយសប្ដាហ៍នេះឃើញថាជុងហ្គុករាងស្រ្ដេសមិនតិចទេតែដោយសារភាពប៉ិនប្រសព្វរបស់ថេយ៍អាចទាញអារម្មណ៍ជុងហ្គុកឲរៀនបានដោយងាយហើយយុទ្ធសាស្រ្តរបស់គេគឺការប្ដូរបរិយាកាសរៀនក្នុងមួយសប្ដាហ៍ពីរដងដើម្បីឲជុងហ្គុកមានអារម្មណ៍ថាគ្មានសម្ពាធឫត្រូវនរណាម្នាក់ជាអ្នកកំណត់ប៉ុន្ដែមួយចំណុចដែលថេយ៍កែរជុងហ្គុកមិនបាននោះគឺចរឹកឈ្លើយរបស់គេនេះឯងទោះជានិយាយយ៉ាងមិចក៏គេមិនស្ដាប់ដែរមានតែបណ្ដោយតាមនឹងទៅទ្រាំឲតែគ្រប់មួយឆ្នាំគេនឹងរួចកម្មពារហើយ។

+សួនក្រោយផ្ទះ

"កិច្ចការផ្ទះដែលគ្រូដាក់ឲមិចមិនធ្វើ?"

"មិនចេះភ្លេចអស់ហើយ!"

"បើមិនចេះមិចមិនយកមកសួរ?បើរៀនបែបនេះដដែលទោះរៀនមួយជីវិតទៀតក៏មិនចេះដែរ!"ថេយ៍ស្ដីថាឲត្រង់មិនខ្លាចជុងហ្គុកខ្ញាល់ព្រោះគេដឹងចរឹកក្មេងនេះច្បាស់ណាស់គ្មានចេះយកចិត្តទុកដាក់នឹងសម្ដីគេអីបន្តិចទេ។

"រអ៊ូច្រើនម៉្លេះ?ចាំស្អែកខ្ញុំធ្វើសងតែល្ងាចនេះជូនខ្ញុំដើរលេងម្ដងមកគិតតែរៀនៗឆ្គួតមិនខាន"ជុងហ្គុករំអុកតាមទំនើងចិត្តរបស់គេព្រោះគេចង់ដើរលេង ចង់ឲគ្រប់គ្នាតាមចិត្តគេមិនលើកលែងសូម្បីថេយ៍ដែលជាគ្រូ។

"ខ្ញុំគ្មានពេលដូចជាលោកទេ"

"ធ្វើស្អីខ្លះបានជាគ្មានពេលចាំខ្ញុំគិតលុយអោយគ្រាន់តែទៅជាមួយខ្ញុំសោះពិបាកណាស់ណា?"ជុងហ្គុកនិយាយទាំងជ្រួញចិញ្ចើមចូលគ្នាព្រោះខឹងដែលថេយ៍មិនតាមចិត្តខ្លួន។

🎀ស្រទន់មន្តស្នេហ៍🎀Where stories live. Discover now