ភាគទី17:កើតអី?ហ្អឹក!!

228 29 4
                                    

ក្នុងថ្ងៃសម្រាកដ៏រីករាយថេហ្យុងនឹងគ្រួសារតូចបានកំដរគ្នាជជែកលេងតាំងពីក្បាលល្ងាចម្សិលមិញម្លេះព្រោះជាថ្ងៃសម្រាកម្លោះហើយម្នាក់ៗហាក់មិនចង់ចូលគេទាល់តែសោះទើបធ្វើឲព្រឹកនេះក្រោកយឺតយ៉ាវ។
បន្ទាប់ពីរៀបចំខ្លួនរួចអ្នកទាំងបីក៏ញាំអាហារជុំគ្នាយ៉ាងរីករាយ។

+តុអាហារ

"ថេយ៍ហា៎!!"

"បងមានអីអ្ហេស៎?"

"បងចង់ដឹងពីសិស្សដែលអូនបង្រៀននឹងណា៎តើគេជាមនុស្សយ៉ាងម៉េចដែរ?អូនពិបាកបង្រៀនឬអត់?"ញាំបាយបានប៉ុន្មានស្លាបព្រាហ៊ុនសុកចាប់ផ្ដើមជជីកសួររឿងខ្លះៗទាក់ទងនឹងជុងហ្គុកគេដឹងថាក្មេងម្នាក់នេះកំពុងតាំងខ្លួនមកប្រជែងនឹងគេមិនខានទាំងទឹកមុខទាំងក្រសែភ្នែកគេសម្លឹងមកកាន់ថេយ៍សឹងតែលេបចូលក្នុងពោះទៅហើយរឿងអីដែលខ្លួនមើលមិនដឹងពីបំណងអាល់ហ្វាដូចគ្នានោះ។

"ជុងហ្គុកអ្ហេស៎!គេជាក្មេងទម្រើសបន្តិចព្រោះកើតក្នុងត្រកូលអ្នកមានតែក៏មិនពិបាកនិយាយណាស់ណាដែរបើប្រៀបនឹងសិស្សដែលអូនបង្រៀនពីមុនគ្រាន់តែថា-សម្ដីគេមិនដឹងអីតែប៉ុណ្ណឹងឯងព្រោះម្ដាយឪពុកទម្រើសថ្នាក់ថ្នម"

"គេមិនដែលនិយាយអីជាមួយអូនទេអ្ហេស៎?ដូចជាពេលម៉ោងសម្រាក"

"និយាយខ្លះៗដែរតែមិនសូវជាជិតស្និតទេ!"
"អរ!អូនចប់កុងត្រាពេលណា?បងមិនចង់ឲអូនបង្រៀននៅតាមផ្ទះបែបនេះសោះ"

"កុំអញ្ចឹងអី!នៅទីនោះគ្រប់គ្នាល្អនឹងអូនណាស់ចំណែកឯជុងហ្គុកអីឡូវនេះគេលែងរឹងរូសដូចមុនហើយបងកុំបារម្ភអីអូននឹងរកលុយឲបានច្រើនហើយសន្យាថានឹងឈប់ទទួលការងារបែបនេះទៀតហើយ"

មកពីបែបនោះហើយទើបបងខ្លាចហ៊ុនសុកគិតក្នុងចិត្ត
"បាទ!បងព្រមតាមអូនតែម្ដងនឹងទេណា៎!"

"អូខេ!អូនតាមបង"

______

បន្ទាប់ពីបញ្ចប់ការញាំអាហាររួចថេហ្យុងក៏ជួយរៀបចំអ៊ំចាំងតិចតួចព្រមទាំងជជែកគ្នាពីនេះពីនោះទុកពេលឲពីរនាក់ឪកូនមានពេលប្រលែងលេងនឹងគ្នាយ៉ាងហឹកហៀកក្នុងបន្ទប់ទទួលភ្ញៀវ។

🎀ស្រទន់មន្តស្នេហ៍🎀Donde viven las historias. Descúbrelo ahora