ភាគទី01:អត់ប្រយោជ៍!

542 35 4
                                    

ទីក្រុងសេអ៊ូលនាពេលព្រឹកព្រលឹមពិតជាមានការកកស្ទះចរាចរណ៍មែនទែនជាពិសេសនៅថ្ងៃដែលមានបុណ្យជាតិឬពិធីធ្វើឃោសនានយោបាយដូចជាពេលនេះយ៉ាងអញ្ចឹងឃើញថាមានឡានជាច្រើនតម្រង់ជួរគ្នាថយក្រោយក៏មិនបានទៅមុខក៏មិនបានធ្វើឲមនុស្សមួយចំនួនត្រូវយឺតយ៉ាវក្នុងការបំពេញការងារ។

"លោកអ៊ំដាក់ខ្ញុំចុះត្រង់នេះហើយ!"

"អា៎ល្អិតហា៎ថ្ងៃនេះត្រូវការឲអ៊ំមកយកទៅវិញទេ?"អ៊ំតាក់ស៊ី។

"មិនបាច់ទេអ៊ំ!ខ្ញុំទៅវិញដោយខ្លួនឯង"បន្ទាប់ពីឲលុយអ៊ំតាក់ស៊ីរួចកម្លោះតូចក៏បើកទ្វាឡានចេញទៅយ៉ាងលឿនព្រមទាំងប្រញាប់ញាប់ជើងរត់យ៉ាងលឿនតម្រង់ទៅកាន់សកលវិទ្យាល័យមួយកន្លែងដែលឆ្ងាយពីទីនេះគួរសម។

+Yonsie University

"ហ៊ូយ!"សំឡេងដង្ហក់តិចបន្លឺឡើងស្របដៃជូតថ្ងាស់រហូតសំណាងហើយសន្ដិសុខនៅទីនេះមិនទាន់បិទរបងសាលាកុំអីត្រូវខកការស្កេនមេដៃហើយហើយបើមែននោះច្បាស់ណាស់ថាខែនេះត្រូវនាយកហៅទៅព្រមានទៀតហើយ។

"អុ៎ស!សុំទោសផង"ប្រញាប់ពេកថេយ៍រត់មិនបានប្រយ័ត្នក៏ជ្រុលទៅប៉ះជាមួយនឹងអ្នកដែលដើរជ្រួសទិសគ្នាបណ្ដាលឲអ្នកខាងនោះខ្ទាតទៅម្ខាង។

"ពិតជាគ្មានមាយាទមែន!ឯងដើរមិនចេះមើលគេឯងទេហេ៎ស?"

"ខ្ញុំសុំទោសហើយលោក!អេ៎-នេះជាសិស្សនៅឡើយទេមែនទេ?អត់ទោសខ្ញុំគិតថាប្អូនប្រយ័ត្នសម្ដីបន្តិចទៅ"ថេយ៍និយាយទាំងហួសចិត្តក្រោយពីឃើញឯកសណ្ឋាណនៅលើខ្លួនអ្នកដែលគេឱនក្បាលសុំទោស។គេដឹងថាគេជាអ្នកខុសដែលដើរមិនប្រយ័ត្នតែគេបានសុំទោសហើយម្យ៉ាងវាក៏មិនបានរបួសអ្វីដែរតែអ្វីដែលធ្វើឲគេហួសចិត្តនោះគឺអត្តចរិករបស់អ្នកចំពោះមុខក្រអើតក្រទមហើយឈ្លើយទៀត។

"អត់ប្រយោជន៍មែន!"ជុងហ្គុកគ្រវីក្បាលព្រមទាំងពោលពាក្យអសីលធម៌មុននឹងដើរចេញទៅដោយមាត់ទំពារស្ករកៅស៊ូមិនឈប់។

#Jk

ជុងហ្គុកដើរញាប់ជើងសម្ដៅមករកថ្នាក់រៀនរបស់ស្រីស្នេហ៍គេព្រោះមានអារម្មណ៍ថាអផ្សុកម្យ៉ាងទើបតែដូរចូលមកមិនទាន់ស្គាល់អ្នកណាទៀត។

🎀ស្រទន់មន្តស្នេហ៍🎀Where stories live. Discover now