Episodes:20

179 27 1
                                    

សម្រឹបជើងស្រាលៗបន្លឺឡើងសំដៅទៅលើគ្រែទំហំធំសឹមដាក់ខ្លួនសម្រាកនៅលើគ្រែក្រោយចំណាយពេលយ៉ាងយូក្នុងបន្ទប់ទឹក ។ រាងស្តើងរកទំនុបធ្វើរឿងបំបាត់ការអផ្សុកក៏ព្រោះត្រូវជុងឃុកឲ្យនៅក្នុងបន្ទប់តាំងពីព្រឹកម្លេះតែបន្ទប់នេះធំតែបន្ទប់គ្មានអ្វីកំដរសោះ ។

« អ្នកប្រុសខ្ញុំចូលទៅហើយ » ប្រយោគបន្លឺស្របពេលនាយជេគបើកទ្វាចូលមកដោយក្នុងដៃមានថង់សំពីងសំពោង ។
« នេះជាអាហារពេលល្ងាចនិងសម្ភារៈប្រើប្រាស់ » ជេគដាក់របស់របរនៅលើសាលុងខាងចុងគ្រែទើបងើយមុខសម្លឹងទៅម្ចាស់បន្ទប់ ។

« ចុះជុងឃុកគេទៅណាបង? » រាងស្តើងបង្ហើបមាត់សួរដោយរំកិលខ្លួនកកូរកកាយរបស់របរដែលជេគយកមកថាមានអ្វីខ្លះ ។
« អ្នកប្រុសរវល់មិនបានមកទេ! អ្នកប្រុសសម្រាកចុះហើយមានការអ្វីអាចមករកខ្ញុំបាន » នាយផ្តែផ្តាំដោយលូកទូរស័ព្ទម៉ាកថ្មីឲ្យរាងស្តើងខណៈជីមីនទទួលយកទាំងសប្បាយចិត្ត ។

« មានតែកម្មវិធីស្តាប់បទចម្រៀងនិងលេងហ្គេមប៉ុណ្ណោះ! អ្នកប្រុសអាចទៅរកខ្ញុំនៅក្នុងបន្ទប់ក្បែរនេះបាន »
« ទ្វាអត់ចាក់សោពីខាងក្រៅទេឬបង? » នាយស្តើងសួរត្រង់ៗព្រោះគេមានបំណងចង់រត់តាំងពីឈ្លោះគ្នាជាមួយជុងឃុកថ្មីៗតែចេញមិនកើត!

« អត់ចាក់សោទេព្រោះនៅខុនដូនេះមិនអនុញ្ញាតឲ្យអ្នកប្រុសទៅណាទេ ម្យ៉ាងលិខិតឆ្លងដែននៅនឹងខ្ញុំអ្នកប្រុសកុំសង្ឃឹមទៅកូរ៉េវិញបាន ដូច្នេះសូមសម្រាកឲ្យស្រួល រាត្រីសួស្តី » នាយអោនគោរពតាមទម្លាប់ទើបជម្លៀសខ្លួនចេញពីបន្ទប់ព្រោះរាងស្តើងបង្ហាញទឹកមុខមិនពេញចិត្ត ។

« បើខ្លាំងកុំឲ្យខ្ញុំឃើញមុខបងឲ្យសោះ ! » ជីមីនរអ៊ូង៉ូវៗទើបចាប់ទាញសៀវភៅដែលខ្លួនរើសមុននេះឡើងទៅគេងអាននៅលើគ្រែវិញ ។ គេចាំមើលថាជុងឃុកស៊ូគេចមុខពីគេបានប៉ុន្មានថ្ងៃទើបព្រមឲ្យគេត្រឡប់ទៅកូរ៉េវិញ ។

ជេគនាំខ្លួនចូលបន្ទប់មួយទៀតដែលនៅទល់មុខនឹងបន្ទប់រាងស្តើង ។ សម្រឹបជើងមាំរបស់នាយបង្កការដាស់អារម្មណ៍ដល់រាងស្តើងដែលកំពុងឈ្ងោកមុខធ្វើការមកចាប់អារម្មណ៍វត្តមានកូនចៅដែលដាក់អង្គុយនៅមុខខ្លួន។

Love maze Where stories live. Discover now