Chapter 66: My bride

Começar do início
                                    

« ពិធីសម្បថសូមចាប់ផ្ដើម! សូមភ្ញៀវកិត្តិយសទាំងអស់ជួយធ្វើជាសាក្សី »

« មើលនោះទៅប៉ាៗរបស់ Jaehyun សង្ហាណាស់ណា! » Felix ពររលាក់អាល្អិតនៅក្នុងដៃតិចៗនិងចង្អុលបង្ហាញប៉ាម៉ាក់របស់គេដែលកំពុងធ្វើពិធីតាមប្រពៃណីរបស់កូរ៉េ។

« ចាក់អេ៎! សុំពរ Jaehyun បន្តិចមកណា! » ខណៈនោះក៏លេចវត្តមានរបស់ Jeonghan នៅពីក្រោយខ្នងពញ្ញាក់អារម្មណ៍របស់ Felix ដែលកំពុងឈរជាមួយគូដណ្ដឹងរបស់ខ្លួននិងពរ Jaehyun ជាប់ដៃឲ្យងាកបែរទៅមើលមុខ មុននឹងកម្លោះតូចសក់សបែរមុខទៅសម្លឹងមុខគូដណ្ដឹងរបស់ខ្លួនវិញដើម្បីសួរបញ្ជាក់ថាគេគួរឲ្យ Jaehyun ទៅកាន់ Jeonghan ពរដែរឬទេ។

« អូនឲ្យ Jaehyun ទៅគេទៅ គេជាមិត្តភក្តិរបស់ Taehyung តើ! » hyunjin ក៏អនុញ្ញាតទើប Felix ហុច Jaehyun ទៅឲ្យ Jeonghan ដើម្បីពរ។

« គួរឲ្យស្អប់ដល់ហើយអាល្អិត! » Seungcheol ដែលឈរនៅពីក្រោយខ្នងរបស់ Jeonghan ក៏បាននិយាយឡើងនិងលូកដៃច្បិចថ្ពាល់របស់ Jaehyun ទាំងក្នក់ក្នាញ់។

« ដូចប៉ារបស់គេខ្លាំងណាស់ » Jeonghan

« កូនរបស់ពួកយើងច្បាស់ជាកាត់រកអូន »

« ឆ្កួតទេហេស៎? » ដោយអៀនប្រៀនពេក Jeonghan ក៏ងាកសម្លក់មុខ Seungcheol ដែលជាមិត្តប្រុសរបស់ខ្លួន។

« Jeon Jungkook! តើកូនហ៊ានស្បថនិងព្រមទទួល Kim Taehyung មកធ្វើជាភរិយាស្របច្បាប់ មើលថែគ្នា តស៊ូជាមួយគ្នា និងរស់នៅស្រលាញ់គ្នារហូតដល់ចាស់កោងខ្នងសក់ស្កូវរៀងខ្លួនដែរទេ? »

Jungkook សម្លឹងមុខរាងតូចយ៉ាងស្រទន់ដែលកែវភ្នែកទាំងគូនោះបង្កប់ទៅដោយក្ដីស្រលាញ់ ភាពស្មោះត្រង់ឥតភាពលាក់បាំង។ នាយញញឹមឡើងមុននឹងចាប់កាន់ប្រអប់ដៃរាងតូចទាំងខាងទើបឆ្លើយ

« បាទខ្ញុំយល់ព្រម! ប្រសិនបើខ្ញុំធ្វើខុសពាក្យសម្បថសូមឲ្យខ្ញុំ- » រកតែ Jungkook បញ្ចប់សម្ដីមិនទាន់ Taehyung ក៏ទើតជើងទៅថើបបំបិទមាត់របស់នាយមិនឲ្យនាយនិយាយវាចេញមក ក៏បានធ្វើឲ្យភ្ញៀវកិត្តិយសជាច្រើននាំគ្នាស្រែកហូរនិងទះដៃខ្លាំងៗ។

« មិនបាច់និយាយទេណា Jungkook! អូនជឿជាក់លើបង អូនដឹងច្បាស់ណាស់ថាបងនឹងមិនធ្វើខុសលើពាក្យសម្បថក្នុងថ្ងៃពិធីមង្គលការរបស់ពួកយើងទេ » បន្ទាប់ពីដកមាត់ចេញវិញ Taehyung ក៏និយាយឡើងទាំងញញឹមរលីងរលោងក៏បានធ្វើឲ្យ Jungkook ញញឹមតាមព្រមទាំងភ្ញៀវដែលមកចូលរួមមួយចំនួនក៏មានការយំតាមដូចគ្នា ព្រោះតែក្ដុកក្ដួលនិងសប្បាយចិត្តពេលដែលបានឃើញកូនក្រមុំចេះយល់ចិត្តនិងដឹងច្បាស់អំពីស្វាមីរបស់ខ្លួន។

MR BADBOY // j.jk x k.thOnde histórias criam vida. Descubra agora