Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់

3.4K 171 2
                                    

Taehyung បើកភ្នែកធំក្រឡោតពេលដែលបានឮសម្លេងដែលគេស្គាល់ច្បាស់និងឮសឹងតែរាល់ថ្ងៃនោះ បន្លឺឡើងនៅពីក្រោយខ្នងរបស់គេ ទើបរាងតូចក្រឡេកក្រោយទៅក៏បានប្រទាក់ភ្នែកនឹងរាងក្រាសដែលកំពុងឈរផ្អែកខ្នងនឹងមាត់ទ្វារឱបដៃសម្លឹងមើលមកកាន់គេទាំងស្នាមញញឹមចុងបបូរមាត់។

« លោ...លោកម្ចាស់ » Taehyung ញ័របបូរមាត់និយាយតតាត់ជាប់គ្នាព្រោះតែភ័យផងនិងភ្ញាក់ផង។ បន្ទាប់មកនាយតូចក៏ចាប់អារម្មណ៍ដឹងថាលោកម្ចាស់របស់គេបានដាក់ភ្នែកសម្លឹងមើលមកកាន់គេដោយក្រសែរភ្នែកពោរពេញទៅដោយរឿងផ្ដេសផ្ដាសនិងស្មោគគ្រោក ក៏ព្រោះតែសម្លៀកបំពាក់គេងយំដ៏សរស្ដើងរបស់គេនេះឯង។ ឃើញដូច្នេះ Taehyung ប្រញាប់លើកដៃទាំងសងខាងមកឱបខ្លួនប្រាណខ្លួនឯងព្រោះតែអៀនខ្មាស់ ព្រោះគេនិងលោកម្ចាស់របស់គេមិនត្រូវជាអ្វីនឹងគ្នាឡើយ ទើបធ្វើឲ្យភាពអៀនខ្មាស់មួយនេះនៅតែកើតមានឡើងមកលើគេ។

Jungkook បោះជំហានជើងដើរចូលមកខាងក្នុងបន្ទប់ទាំងមិនសុំការអនុញ្ញាតមួយម៉ាត់ ប៉ុន្តែហេតុអីត្រូវសុំ? នាយជាម្ចាស់វិមានមួយនេះ នាយចង់ធ្វើក៏បានតាមតែចិត្តរបស់នាយចង់ ចំណែកឯក្មេងនៅចំពោះមុខរបស់នាយក៏គ្មានសិទ្ធិតវ៉ាមកលើនាយដូចគ្នាដែរ ព្រោះគេជាកូនបំណុលរបស់នាយនោះអី?!

« លោ...លោកម្ចាស់ត្រូវការអ្វីមែន...មែនទេ? » Taehyung សួររាងក្រាសទាំងជាប់មាត់ត្រដិតពេលដែល Jungkook ដើរចូលមករកខ្លួនកាន់តែជិតធ្វើឲ្យនាយតូចភ័យបុកពោះស្ទើរធ្លាយពោះវៀនចេញមកខាងក្រៅទៅហើយ។

« បន្តិចទៀតទៅបន្ទប់របស់យើង! ស្លៀកឈុតបែបនេះហើយមិនបាច់ផ្ដូរទេ » Jungkook ឱនទៅនិយាយខ្សឹបៗដាក់ត្រចៀករបស់រាងតូច ធ្វើឲ្យគេព្រឺឆ្អឹងខ្នងនិងព្រឺសម្បុរខ្ញាកៗ។ នាយល្អិតក៏ខិតខ្លួនថយចេញពីនាយបើកភ្នែកព្រឹមៗពេលដែលអ្នកម្ខាងទៀតឱនមកខ្សឹបៗក្បែរត្រចៀករបស់គេបែបនេះ។

Taehyung ក៏ងក់ក្បាលយល់ព្រមញាប់ៗព្រោះមិនចង់ជំទាស់នឹងបញ្ជារបស់នាយ។ ឯ Jungkook ក៏បោះជំហានចេញពីបន្ទប់របស់គេវិញទាំងលួចញញឹមចុងបបូរមាត់យ៉ាងសង្ហារតែម្ដង។ ក្រឡេកមកមើល Taehyung ឯណេះ គេទើបតែងូតទឹកហើយមុននេះបន្តិចសោះឥឡូវក៏បែកញើសទៀតទៅហើយ ក៏ព្រោះតែមកពីរាងក្រាសធ្វើឲ្យគេភ័យហ្នឹងឯង។

MR BADBOY // j.jk x k.thWhere stories live. Discover now