ភាគ15. កន្លែងណាដែលមិនធ្លាប់ឃើញ

Começar do início
                                    

" សប្បាយលេងណាស់ហេស "
" ហឺយ ... ប៉ាមកពីពេលណា ប៉ាធ្វើឲ្យខ្ញុំភ័យស្ទើរតែគាំងបេះដូងហើយ " ជុងគុកយកដៃរឹតទ្រូងបែបមនុស្សភ្ញាក់ភ័យលោះប្រលឹង , មនុស្សកំពុងតែគិតអន្លង់អន្លោចផងស្រាប់តែឮសម្លេងកាត់មកពីក្រោយខ្នងមិនដឹងថាអ្នកម្ខាងទៀតមកពីខាងណា អាងតែជា vampire ចង់ទៅណាមកណាបានស្រាច់ចិត្តមែនទេ
" មិញនេះ ... "
" មកបន្ទប់ខ្ញុំធ្វើស្អី ប្រយ័ត្នប្រពន្ធប៉ារកទៅ ហឹស "
" នាងកំពុងងូតទឹក "
" ប្រាប់ខ្ញុំធ្វើស្អី មិនបានសួរ "
" ក៏អ្នកខ្លះ ថាក្រែងប្រពន្ធប៉ារកនោះអី " ថេយ៉ុង

" បានហើយ ខ្ញុំអត់ចង់ប្រកែកជាមួយប៉ាច្រើនទេ ទៅវិញទៅខ្ញុំត្រូវការដេក "
" ដេកទាំងស្លៀកកន្សែង " ថេយ៉ុងលើកចិញ្ចើមសួរក្មេងល្បិចច្រើនធ្វើឲ្យគេធ្វើភ្នែកស្លេស្លឺក្រឡាប់ចុះឡើង ដោយសារនិយាយជាន់កែងខ្លួនឯង
" ក៏ប៉ាចេញទៅ ខ្ញុំត្រូវការស្លៀកពាក់ដេក "
" ផ្លាស់ទៅប៉ានៅទីនេះ ចង់និយាយជាមួយ " ថេយ៉ុងដាក់ខ្លួនផ្អែកនឹងក្បាលគ្រែ សម្លឹងមើលជុងគុកមិនដាក់
" សម្លឹងមើលមិនដាក់ចឹងខ្ញុំ ផ្លាស់មិចកើត " ជុងគុកខាំមាត់សម្លក់លោកប៉ាចិញ្ចឹមមិនដាក់ សម្លឹងថ្នាក់នេះអ្នកណាដាច់ចិត្តទៅ មនុស្សចេះអៀនណា

" អៀនហេស កន្លែងណាដែលប៉ាមិនធ្លាប់ឃើញ ហឹម មិនបាច់អៀនទេ នៅពីក្មេងប៉ាងូតទឹកឲ្យរាល់ថ្ងៃសោះនិង កូនទន្សាយ "
" តែខ្ញុំធំហើយ មិនមែនក្មេងដូចពីមុន "
" ធំហើយ ... តែនៅលេងល្បែងឆ្កួតឡប់ដូចក្មេងបៀមដៃ បើជាមនុស្សធំគេមិនគិតរឿងបែបនេះទេ មិនបាច់ធ្វើភ្នែកស្លឺ ឯងគិតថាល្បិចរាក់ៗបែបនេះ
បោកប៉ាបានហេស កូនទន្សាយល្ងង់ " ថេយ៉ុងងើបមកអង្គុយជិតជុងគុកហើយចាប់ចង្ការរបស់គេផ្ងើយឡើង ទឹកមុខញញឹមឌឺ ក្នុងនាមជាអ្នកឈ្នះ សន្ទនារវាងជុងគុកនិងមិត្តភក្តិរបស់គេថេយ៉ុងបានឮទាំងអស់គ្រាន់តែមិននិយាយអ្វីទុកឲ្យក្មេងល្ងង់បន្ដសម្ដែងដល់ចប់

" ហេ ... ហេតុអីប៉ាដឹង " ភ័យ ! នាយចាប់ផ្ដើមភ័យកាន់តែខ្លាំងហើយ ចឹងបានន័យថាគម្រោងរបស់គេត្រូវបរាជ័យមែនទេ ហេតុអ្វីបានជាលោកប៉ាចិញ្ចឹមរបស់គេតែងតែតាមទាន់គេគ្រប់រឿងដូច្នោះ
" ជុងគុកប៉ាចិញ្ចឹមឯង10ឆ្នាំជាងមកនេះរឿងអីប៉ាមើលមិនដឹង៉ងកំពុងគិតអី ហឹសៗ "
" អូខេ បើខ្ញុំលេងល្បិចសម្ដែងយ៉ាងមិច ពេញចិត្តឬនៅ "
" អឹម ... ឯងចាញ់ប៉ាហើយ ប៉ាគួរដាក់ទោសឯងបែបណាល្អ "
" ចង់ធ្វើអីក៏តាមចិត្ត ខ្ញុំមិនដែលឈ្នះប៉ាស្រាប់
ហើយ "

ផឹប

ថេយ៉ុងប្រលែងដៃចេញពីចង្ការរបស់ជុងគុកហើយក្រលាស់ខ្លួនគេឲ្យមកនៅក្រោមទ្រូងរបស់ខ្លួន , មុននិងសន្សឹមលូកដៃទៅអង្អែលដើមទ្រូងអ្នកមាននាមជាកូនចិញ្ចឹម ព្រមទាំងលេងទឹកមុខសុិចសុីដាក់ជុងគុក
" ប៉ាធ្វើអី "
" ធ្វើអី ... " ម្រាមដៃស្រឡូនលូកទៅអង្អែលករគេហើយចាប់ដោះខ្សែកររបស់គេចេញ បណ្ដាលឲ្យសមាសភាពពិតរបស់ជុងគុកលិចរូបរាងមក , សក់ខ្មៅប្រែក្លាយជាសក់សរចំណែក ស្លឹកត្រចៀកទន្សាយរបស់គេបក់មកបាំងភ្នែករបស់គេឲ្យតែពេលណាដែលគេមានអារម្មណ៍ថាភ័យខ្លាច មិនខុសពីពេលនេះទេ វាកំពុងតែប្រព្រឹត្តយ៉ាងដូច្នោះដែរ . កាយវិការមួយនេះរឹតតែបណ្ដុះចិត្តថេយ៉ុងឲ្យក្នក់ក្នាញ់ និងកូនចិញ្ចឹមម្នាក់នេះកាន់តែខ្លាំង , គេបដិសេធស្នេហ៍ជុងគុកពិតមែនប៉ុន្ដែគេមិនចង់ឲ្យយកអ្នកណាធ្វើជាដៃគូគេឡើយ គេបារម្ភ គេហួងហែង ជុងគុកជាកម្មសិទ្ធិរបស់គេ , ត្បិតមុននេះគេដឹងថា
ហេរីននិងជុងគុកសម្ដែងតែគេនៅតែមុនពេញចិត្តគេមិនចូលចិត្តឲ្យកូនចិញ្ចឹមម្នាក់នេះស្និតស្នាលជាមួយអ្នកណាខ្លាំងពេកនោះទេ

" ឲ្យខ្សែករមកខ្ញុំវិញ "
" អត់ទេ bye ហឹស " ភ្លាមៗថេយ៉ុងស្រាប់តែរំដោះខ្លួនក្រោកឈរឡើង ហើយកាន់ខ្សែករដាក់ចូលហោប៉ៅរបស់គេរួច រំលាយខ្លួនទៅបាត់ទុកឲ្យជុងគុកដេកគាំងតែម្នាក់ឯងចង់ដាក់ទោសគេបែបនេះមែនទេ , រាល់ពេលគេប្រែខ្លួនជាសមាសភាពពិតគេមានអារម្មណ៍ដូចជាខ្លួនឯងកំពុងស្ថិតក្នុងរូងខ្លាអីចឹង នៅទីនេះគ្រប់គ្នាសុទ្ធតែជា vampire ទាំងអស់ លើកលែងតែគេម្នាក់ សូម្បីយ៉ុនហេនាងក៏ជាvampireដែរ តែនាងជាបិសាចដែលឃោរឃៅមានតែគេនិងរ៉ូគិទេដែរដឹងថាយ៉ុនហេនាងធ្វើអីខ្លះ .

------------
To be continue 🩷 🐰
សុំទោសសាច់រឿងថ្ងៃនេះមិនសូវជាល្អប៉ុន្មានទេដោយសារព្រឹកមិញវីវក់រឿងacc Wattpad នឹងវាក្រឡុកភ័យឡើងបាស់សក់😂

------------To be continue 🩷 🐰 សុំទោសសាច់រឿងថ្ងៃនេះមិនសូវជាល្អប៉ុន្មានទេដោយសារព្រឹកមិញវីវក់រឿងacc Wattpad នឹងវាក្រឡុកភ័យឡើងបាស់សក់😂

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.
🐰លោកប្ដី Hybird🐰Onde histórias criam vida. Descubra agora