ភាគទី១០ : រៀបគម្រោងទៅ honeymoon

151 16 1
                                    


      ភាពរ៉ូមេនទិចនៅយប់នោះបានបញ្ចប់ក្រោយពេលដែរមេឃរៀបនឹងភ្លឺឡើង ប្តីប្រពន្ធទាំងគូរបានលង់លក់យ៉ាងស្រួលដោយមិនបានខ្វល់ពីពេលវេលាដែរដើររហូតស្ទើរតែដល់ពេលរសៀលទៅហើយ។ Tae បើកភ្នែកព្រឹមៗសម្លឹងមើលទៅនាមជាស្វាមីដែរកំពុងលង់លក់ក្នុងដំណេកនៅឡើយ

" ជាតិមុនខ្ញុំសាងបុណ្យកុសលអ្វីខ្លះទៅ? " នាយតូចញញឹមស្រាលៗលើកដៃទៅអង្អែលថ្ពាល់ស្វាមីដែលកំពុងតែលង់លក់នៅឡើយ នាយពិតជាសង្ហារ នាយពិតជារ៉ូមេនទិច នាយជាមនុស្សប្រុសម្នាក់ក្នុងចំណោមមនុស្សប្រុសមួយចំនួនតូចដែរមានភាពស្មោះស្ម័គ្រជាមួយនឹងដៃគូរអនាគត បើទោះបីជា Tae នៅជាមួយគេបានត្រឹមតែប៉ុន្មានអាទិត្យក៏ពិតមែន ប៉ុន្តែក្តីស្រឡាញ់ ការបារម្ភ ការយកចិត្តទុកដាក់ និងទង្វើគ្រប់យ៉ាងដែរនាយផ្តល់ឲ្យគេនោះពិតជាធ្វើឲ្យគេលង់ស្នេហ៍នាយងើបមុខមិនរួចពិតមែន

" Jung ?? "

" បាទ? " គ្រាន់តែហៅភ្លាមក៏ឆ្លើយភ្លែត? ធ្វើពុតដេកឬ?

" ថ្ងៃហើយ បងចង់គេងដល់ពេលណា? "

" បងក្រោកមុនអូនទៀតឯណោះ គ្រាន់តែចង់សំងំបន្តតែប៉ុណ្ណោះ " នាយសង្ហារបើកភ្នែកទាំងគូរឡើង សម្លឹងមើលទៅដៃគូរជាមួយនឹងក្រសែភ្នែកបង្កប់ដោយមនោសញ្ចេតនាពាសពេញ មិនដឹងថាមានចិត្តទៅលើគេតាំងពីពេលណានោះទេ ?

Jungkook ញញឹមដាក់អនាគតភរិយាបន្តិច មុននឹងក្រោកឡើងលូកដៃស្រាលៗទៅលើកបីរាងកាយរបស់គេឡើង ព្រោះដឹងថាអ្នកម្ខាងទៀតពិបាកក្នុងការដើរខ្លាំងណាស់ ណាមួយជាលើកដំបូងរបស់គេផងដែរ ដូច្នេះត្រូវមើលថែគេឲ្យបានដិតដល់បន្តិចហើយ ។ បន្ទាប់ពីបានសម្អាតខ្លួនរួចរាល់ហើយនាយក៏បានផ្លាស់ប្តូរសម្លៀកបំពាក់ឲ្យគេមួយចប់ មុននឹងលើកបីគេចេញពីសណ្ឋាគារ ចេញទៅវិមានវិញ។

" ថ្ងៃនេះអូនចង់ធ្វើអ្វីញុាំទៀតទេ? " Jung សួរទៅកាន់ Tae ដោយសារតែក្នុងឡានហាក់មានសភាពស្ងប់ស្ងាត់ពេក ណាមួយ Tae ជាមនុស្សចូលចិត្តធ្វើម្ហូបផងនោះ

" ចង់! អូនចង់ធ្វើគីមបាប់ "

" បងមានសំនួរមួយចង់សួរអូនយូរហើយ មិចបានជាអូនចង់ឲ្យមនុស្សដែរអូនស្រឡាញ់ចេះធ្វើម្ហូប? " នាយសួរបែបនេះគឺព្រោះតែកាលដំបូងដែលពួកគេនៅជាមួយគ្នា សំណួរដំបូងដែរនាយទទួលបាននោះគឺ តើលោកចេះធ្វើម្ហូបទេ? វាជាសំណួរមួយដែរចម្លែកបំផុតនាយមិនធ្លាប់ឮអនាគតប្រពន្ធនរណាសួរទៅកាន់ស្វាមីបែបនេះឡើយ!

Show me love࿐Where stories live. Discover now