ភាគទី៣ - វាមិនមែនជារឿងងាយស្រួល!

291 42 4
                                    


" JUNGKOOK FERDINAND!!!! "

" ហឹសៗ " នាយកម្លោះសើចតិចៗនៅពេលដែរថេយ៍បានបែរមុខមករកនាយ ព្រោះនៅពេលនេះមុខរបស់គេគឺពោរពេញទៅដោយម្សៅដែរបានខ្ចាត់ខ្ចាយអំបាញ់មិញនេះ គ្រាន់តែគេមិនទាន់ដឹងខ្លួន

" សើចស្អី? " នាយតូចស្រែកសួរនាយដោយមុខក្រញូវជាប់មិនលែង តែនៅពេលដែរគេងាកមើលទៅផ្នែកម្ខាងដែរអាចឆ្លុះមើលមុខគេបាន គេក៏បើកភ្នែកធំៗមិនភ្លេចងកទៅសម្លក់មុខនាយម៉ាហ្វៀដែរឈរសើចគេមិនឈប់។ ដោយទ្រាំមិនបានខឹងផងខ្មាសផង នាយតូចក៏បានស្រវាម្សៅក្នុងកញ្ចប់នោះមួយក្តាប់ដៃតូចៗរបស់គេជះពេញកណ្តាលមុខនាយវិញដូចគ្នា

" TAEHYUNG ALEXANDRINE!!! "

" JUNGKOOK FERDINAND!!!! "

     ពួកគេទាំងសងខាងស្រែកញែតៗដាក់គ្នាមិនថ្នមសម្លេងដោយមិនភ្លេចប្រើក្រសែភ្នែកសម្លក់មុខគ្នាផងដែរ។នាយក្រាស់បើឃើញថាគេហ៊ានបាចម្សៅដាក់មុខខ្លួនទៅហើយ គេក៏មិនខ្លាចក្នុងការបាចទៅវិញដែរ ដោយសារតែភាពខ្លាំងរៀងខ្លួន ជាលទ្ធផលសម្លៀកបំពាក់ថ្លៃកប់មេឃរបស់គេក៏ពោរពេញទៅដោយម្សៅពាសពេញនឹង។

" ហឹស!! " នាយតូចក្រោយពីបានលេងបាចម្សៅដាក់គ្នាអស់ចិត្តហើយក៏ងរខ្ទើតដើរទៅខាងលើដោយមុខក្រញីក្រញូវឯដៃវិញអោបជាប់ទ្រូងទាំងក្តៅក្រហាយនឹងនាយជាខ្លាំង។ឯអ្នកម្ខាងទៀតមិនឲ្យចាញ់គ្នាក៏ទៅបន្ទប់ខ្លួនផ្លាស់ខោអាវចេញផងដែរ តែឡើងមកដល់កាំជណ្តើរក៏បានឃើញក្មេងតូចមុខក្រញីក្រញូវម្នាក់អោបដៃសម្លក់សម្លឹងមើលមុខគេមិនព្រិច

" មើលស្អី? "

" មើលសត្វទេដឹង? បន្ទប់ខ្ញុំនៅឯណា? "

" មិនដឹង!!ដើរមើលខ្លួនឯងទៅ "

" នែ៎!! មនុស្សលោកនេះហេតុអ្វីក៏ចរិកបែបនេះ? ខ្ញុំមកថ្ងៃទីមួយមិចនឹងដឹងថាបន្ទប់នៅឯណា? " ថេយ៍ច្រត់ចង្កេះស្រែកញែតៗបន្តមិនភ័យខ្លាចស្អក កសោះ

" ប្រឹងស្រែកចឹង បើបានស្រែកថ្ងូរម្តងប្រហែលល្អ "

" លោកឯងមិនត្រឹមតែឆ្កួត ចរិកអន់ទេ ថែមទាំងរោគចិត្តទេ អាមនុស្សឆ្កួត "

" មាត់ពូកែជេរអញ្ចឹងបើបាននៅក្រោមយើងម្តងប្រហែលរៀង? "

" ខ្ញុំមិននិយាយជាមួយលោកឯងទៀតទេ " ថេយ៍ស្រែកដាក់នាយខ្លាំងៗព្រមទាំងលើកម្រាមដៃចង្អុលទៅចង្អុលថ្ងាសនាយ ទាំងខឹងច្រឡោតជាខ្លាំង។ជាចុងបញ្ចប់នាយតូចក៏ដើរចូលក្នុងបន្ទប់នៅជិតនោះដោយមិនខ្វល់ថាជាបន្ទប់អ្នកណាឡើយ?ហើយបន្ទប់នោះមានអ្នកណាទៀត ម្ខាស់វិមាននឹងហើយ!!

Show me love࿐Where stories live. Discover now