ភាគទី៦ : ប្រយ័ត្ន?

242 35 0
                                    


" វាបែរជាអាចរត់គេចពីរឿងថ្ងៃនេះបាន " បុរសចម្លែកម្នាក់នោះពោលឡើងទាំងកំហឹងពេញខ្លួនព្រោះផែនការដាក់គ្រាប់បែកថ្ងៃនេះគឺបរាជ័យទាំងស្រុង

" លោក Joo កុំខឹងអី! ថ្ងៃនេះមិនសម្រេចចាំថ្ងៃក្រោយចុះ " បុរសម្នាក់ទៀតនិយាយលួងលោមលោក Joo KangSan ដែរជាអគ្គនាយកក្រុមហ៊ុនទឹកអប់មួយដ៏ធំនាពេលបច្ចុប្បន្នផងដែរ

" មិនងាយទេដែរកូនប្រុស Alexandrine មករស់នៅក្រៅពីវិមាន យើងនឹងយកពេលនេះមកសម្លាប់វាឲ្យទាល់តែបាន "

" លើកនេះមិនសម្រេចលើកក្រោយអាចនឹងសម្រេច វាមករស់នៅខាងក្រៅទៅហើយ យើងមិនពិបាកនឹងចាត់ការវានោះទេ គ្រាន់តែនេះជា Jungkook Ferdinand ខ្ញុំ- "

" យើងមិនខ្វល់ថាពេលនេះវានៅជាមួយ Jungkook Ferdinand ឬ តាកញ្ចាស់ Alexandrine នោះទេយើងនឹងសម្លាប់មនុស្សនៅជុំវិញតាកញ្ចាស់នោះទាំងអស់ឲ្យវាបានស្គាល់អារម្មណ៍មនុស្សដែរត្រូវវាសម្លាប់ខ្លះ "

" ខ្ញុំនឹងរៀបចំផែនការបន្តទៀត លោកកុំបារម្ភអី "

" យើងជឿជាក់លើលោកហើយ កុំធ្វើឲ្យយើងខកចិត្តឲ្យសោះ "

" បាទ! "

      SKIP

    ងាកមកមើលគូរស្នេហ៍មួយគូរនេះវិញពួកគេកំពុងរៀបចំគម្រោងក្រោយមង្គលការរបស់ពួកគេចប់ ឬក៏អាចហៅថា Honeymoon តែជម្រើសមួយណារបស់ថេយ៍គឺតែងតែត្រូវនាយបដិសេធជាដាច់ខាត-

" ខ្ញុំចង់ទៅសមុទ្រ " Taehyung

" ទីនោះងាយនឹងត្រូវគេចាត់ការណាស់ " Jungkook

" ជប៉ុន? "

" គ្រោះថ្នាក់ "

" Los Angeles? "

" រឹតតែគ្រោះថ្នាក់ "

" កូរ៉េខាងត្បូង? "

" ឯងគិតថាពួកយើងកំពុងនៅចិនមែនទេ? " នាយកម្លោះងាកទៅសួរអ្នកម្ខាងទៀតទាំងលើកចិញ្ចើម ព្រោះពួកគេកំពុងនៅកូរ៉េខាងត្បូង ហើយចង់ទៅលេងកូរ៉េខាងត្បូងយ៉ាងមិច?

" ខ្ញុំឲ្យជម្រើសលោក៥-៦ ហើយតែលោកបដិសេធវាខ្ទេចអស់ទៅហើយ! " ថេយ៍មុខក្រញូវមួយរំពេចនៅពេលដែរនាយមិនបានយល់ស្របនឹងសំណើររបស់គេសូម្បីតែមួយ

Show me love࿐Where stories live. Discover now