ភាគទី៤ : ឧត្តមស្វាមីរបស់ខ្ញុំ

317 40 2
                                    


" រៀនយូរហើយមិនហត់ទេហេស? " ជុង បានសួរទៅកាន់ថេយ៍នៅពេលដែរឃើញគេហាត់បាញ់កាំភ្លើងជាយូរណាស់មកហើយ មិនឃើញគេរអ៊ូថាហត់សោះ

" ហត់! តែចង់បន្ត "

" ហេតុអ្វីក៏ឯងខំប្រឹងហាត់ម្លេះ? "

" ខ្ញុំចង់ហាត់តាំងពីតូចមកម្លេះតែបងប្រុសមិនឲ្យខ្ញុំហាត់ទេ គាត់មិនចង់ឲ្យខ្ញុំពាក់ព័ន្ធជាមួយនឹងរឿងអស់ទាំងនេះនោះទេ ពេលនេះខ្ញុំបានចេញមកក្រៅហើយខ្ញុំប្រាកដជាត្រូវហាត់ឲ្យបានល្អ ដើម្បីការពារខ្លួនឯងហើយ " ថេយ៍

" ការពារខ្លួនឯងហេស? មានយើងនៅទៅហើយខ្លាចអីទៅ? " ឮនាយកម្លោះនិយាយបែបនេះថេយ៍ក៏ងាកមកសម្លឹងមើលមុខគេទាំងសើចតិចៗ

" លោកមិនស្រឡាញ់ខ្ញុំផង ខ្ញុំមានសង្ឃឹមអីដែរថាលោកមកការពារខ្ញុំនោះ? " វាជាការពិត ពួកគេមិនដែរស្គាល់គ្នាពីមុនមក មិនដែរមានមនោសញ្ចេតនាជ្រាលជ្រៅ មិនមានអនុស្សាវរីយ៍ល្អៗ ដែរអាចបង្កើតជាស្នេហាបានឡើយ គេមានតែឈ្មោះថាជាភរិយា តើគេមានសង្ឃឹមអ្វីដែរអាចគិតថានាយយកជីវិតមកការពារមនុស្សដូចជាគេទៅ?

" មិនថាពួកយើងមិនបានស្រឡាញ់គ្នា មិនមានមនោសញ្ចេតនា តែក្នុងនាមយើងជាមនុស្សប្រុសពិតប្រាកដម្នាក់ យើងមិនក្បត់ពាក្យសន្យាឡើយ យើងបានយកឯងមកធ្វើជាភរិយារបស់យើងមិនមានការបង្ខិតបង្ខំ ហើយបានសន្យានឹងបងប្រុសរបស់ឯងថានឹងបំពេញតួនាទីជាស្វាមីល្អ ការពារឯង ធ្វើឲ្យឯងសប្បាយចិត្តដោយវាជាកាតព្វកិច្ចរបស់ស្វាមី!! " នាយ
កម្លោះនិយាយបណ្តើរញញឹមលើកដៃទៅជូតញើសឲ្យអនាគតភរិយាជាដើម។ ក្នុងវចនាក្រមរបស់ ជុងហ្គុក ហ្វើឌីណេន មិនដែរកត់ត្រាពាក្យថាក្បត់ពាក្យសន្យារបស់ខ្លួនឯងឡើយ ហើយនាយក៏មិនសូវសន្យាជាមួយនរណាម្នាក់ផងដែរ។

" អាចបញ្ជាក់អ្វីទៅ ដែរថាលោកជាស្វាមីល្អ? លោកចេះលេងស្រីទេ? "

" ហឹសៗ យើងចេះលេង តែយើងមិនចង់លេង ពួកនាងមិនសាកសមសូម្បីតែឈរជិតយើងឬនិយាយជាមួយយើង ពួកនាងមិនសមឡើយ មានតែភរិយាតែម្នាក់គត់របស់យើងតែប៉ុណ្ណោះដែរសាកសមនឹងឲ្យយើងថ្នាក់ថ្នមគេ "

Show me love࿐Where stories live. Discover now