Sorry for late អ្នកទាំងអស់គ្នាព្រោះរវល់ពេក
រយះពេល1អាទិត្យ ក្រោយមក sunghoon ក៏ប្រសើរជាងមុនដោយសារតែមានការជួយមើលថែរ យកចិត្តដាក់ពីsunoo ផ្តល់ថ្នាំអាហារដោយគ្រប់សព្វបែបយ៉ាង តែក៏មិនទាន់ជាដាច់ដែរព្រោះក្នុងខ្លួនគេគ្រាំរាងខ្លាំងគួរសម ទើបចំណាយពេលយូរព្យាបាលបែបនេះ
*ផ្ទះលំហែរ*
<<sunoo...>>Jing Limei ស្រីស្រស់អាយុ20 ឆ្នាំជាកូនរបស់ត្រកូលjing ហើយក៏ជាមិត្តរបស់sunooនាងនឹងsunooស្គាល់គ្នាប្រហែល3ឆ្នាំមកហើយ ស្គាល់ដោយសារតែត្រកូលkim នឹង jing ធ្លាប់ជាដៃគូសហការណ៍នឹងគ្នា
<<Limei..??>>sunooដែរកំពុងធ្វើម្ហូបក៏ងាគទៅមើលយ៉ាងភ្ញាក់ផ្អើលមិចក៏នាងមកទីនេះវិញ
<<យ៉ាងមិចធ្វើមុខអីចឹងហា យើងមកលេងឯងណា>>limei
ដើរមកគៀកស្មារមិត្តខ្លួនដែរមានកម្ពស់ខ្ពស់ជាងនាងបន្តិច
<<អត់ទេ...មិចក៏ឯងមកបាន អ្នកណាចេញកាណូតជូនឯងមក>>sunooក៏សួរឡើងព្រោះមកដល់កោះនេះបាន ដល់តែជិះកាណូត(បង្ហើបតិច ចំពោះsunghoonធ្លាក់ពីលើជ្រោះហើយក៏ដណ្តែតមកដល់កោះនឹងok)
<<គឺកូនចៅប៉ាឯងនឹងណា..>>limeiនិយាយឡើងទាំងញញឹមស្រស់ ត្រូវចំពោះនាងបើចង់ជួបsunooគឺស្រួលណាស់គ្រាន់តែប្រាប់ប៉ារបស់sunooទៅបានហើយ ព្រោះប៉ាsunooស្រឡាញ់នាងដូចគ្រួសារគាត់ចឹង ព្រោះតែចរឹកទន់ភ្លន់ នឹងសុភាពរបស់នាង
<<ចឹងឯងមកដល់ថ្ងៃត្រង់ហើយ ញ៉ាំបាយហើយឡើងទៅសម្រាកទៅយើងអោយគេរៀបចំបន្ទប់អោយ>>sunooនិយាយប្រាប់limeiទាំងដៃកាន់វែកដួសម្ហូបដាក់ចាននឹងដាក់ចូលប្រអប់ខ្លះ
<<ឯងធ្វើម្ហូបច្រើនម្លេះ?..អុ..ហើយទាំងនោះឯងដាក់ប្រអប់យកទៅណា>>leimeiក៏សួរឡើងព្រោះឃើញ ប្រអប់ដាក់ម្ហូប 3-4មុខព្រមទាំងមានបាយ មួយប្រអប់ទៀត
<<គឺ....យើងធ្វើទុកយកទៅញ៉ាំ បន្តិចទៀតនេះយើងដើរលេងនៅឆ្នេរនឹងណា>>sunoo
<<ពិតមែនឬ? យើងទៅដែរបានទេ>>leimeiក៏សួរឡើងព្រោះនាងចង់ដើរលេងដែរនឹងណា
<<គឺ...យើងគិតថាថ្ងៃនេះឯង សម្រាកសិនទៅ ចាំស្អែកទៅណា ថ្ងៃនេះយើងអារម្មណ៍មិនល្អចង់ដើរស្ងប់ស្ងាត់>>sunoo ក៏ប្រញាប់យកលេសព្រោះថាគេទៅយកអាហារអោយsunghoonណា មិនមែនដើរលេងទេ ហើយយកនាងទៅនាងនឹងដឹងថាsunghoonនៅក្នុងល្អាងហើយ
YOU ARE READING
ស្អប់ពេញស្រឡាញ់😡❤
Romanceសេចក្តីស្នេហាត្រូវភ្លើងគំនុំលេបយកបាត់ទៅនៅសល់តែភាពសោះអង្កើយ អស់អាល័យដូច្នោះមែនទ? kim sunoo កម្លោះតូចស្រស់ស្អាតជាងស្រីទៅទៀត ស្រស់ស្អាតទាំងកាយទាំងចិត្តក៏មិនអាចព្រងើយកន្តើយ នៅពេលឃើញមនុស្សជិតស្លាប់ពេលត្រូវការជំនួយបានឡើយ គេនៅមើលថែរក្សាព្យាបាលម្នាក់នោះរហូត...
