(<សាកមួយភាគសិនមើលបើចង់បន្ត គឺបន្ទតៀត😍 ខំមិនច្រើនៗមក ហើយ vote ម្នាក់មួយផងណា💖💖)
រលកធំៗបក់បោកនៅតាមឆ្នេរសមុទ្របង្កើតបានជាបទភ្លេងពីរោះ...ខ្យល់ត្រជាក់បក់ៗរំភើយធ្វើឲអាកាសធាតុកាន់តែត្រជាក់..កាយតូចរបស់មនុស្សប្រុសវ័យប្រហែល18ឆ្នាំ ដើរលេងនៅតាមឆ្នេរដៃមានកាន់កន្រ្តក់ទុកដាក់របស់ដែរគេបានរើសតាមឆ្នេរ....
<<ល្អាងអីនិង>>sunoo ឧទានឡើងពេលដែលខ្លួនដើរមកដល់មុខល្អាងមួយ
ជើងទាំងគូក៏បោះជំហានចូលទៅក្នុងល្អាងដែលមានភាពងងឺតស្លុបមាន អាកាសធាតុត្រជាក់ផ្ទៃថ្មរលោងរាបស្មើរប្រៀបដូចមានមនុស្សចូលមកស្នាក់អាស្រ័យ sunoo ខំប្រឺងបើកភ្នែកកាន់តែធំដើម្បីអោយភ្នែករបស់ខ្លូនឆាប់សុំានិងភាពងងឺត
<<ក្លិនអ្វីនិង?>>sunooចាប់ផ្តើមឆ្ងល់ពេលដែរមានក្លិនចំលែកពេលដែលដើរចូលកាន់តែជ្រៅមានក្លិនចំលែកហោះមកកាត់ច្រមុះ
<<អួយ...>>សម្លេងថ្ងូចថ្ងូរតិចៗលាន់ឡើងដល់ត្រជៀកsunooធ្វើអោយsunooចាប់ផ្តើមភ័យឡើងញ័រ
<<អួយ...>>សម្លេងថ្ងូរយ៉ាងឈឺចាប់បានបន្លឺឡើងម្តងទៀត
Sunooដើរទៅកាន់តែកៀកសម្លេងនោះក៏ឃើញមនុស្សប្រុសមាឌរាងធំកំពុងតែអង្គុយខ្អែកខ្នងនឹងល្អាង ខ្លួនពោពាញដោយឈាមនឹងស្នាមរបួសជាច្រើន ដូចជាស្នាមដែរកើតឡើងដោយសារកាំបិទ
<<លោក..លោកយ៉ាងមិចហើយ..>>sunooសួរដោយការបារម្ភ បុករួមជាមួយនឹងភាពភ័យ គេខ្លាចបុរសម្នាក់នេះណាស់ព្រោះមិនដែរស្គាល់តែក៏មិនដាច់ចិត្តទ្កអោយគេស្លាប់ដែរ
<<...>>ស្ងាត់
<<លោកចាំទីនេះហើយខ្ញុំទៅហៅគេអោយជួយលោក>>sunooនិយាយរួចក៏ងើបឡើងនឹងអាងបានទៅហៅអ្នកដែលនៅផ្ទះលំហែររបស់ខ្លួនអោយមកជួយគេម្នាក់នេះ តែក៏ត្រូវបុរសម្នាក់នោះចាប់ដៃជាប់ ផ្ទៃមុខដែលឱនមកជាយូក៏ងើយមកមើលsunoo តែមុខរបស់គេពោពេញដោយឈាម រហូតមិនអាចមើលដឹងពីទម្រង់មុខគេឡើយ
<<មិនបាច់..ទេ>>គេបើកភ្នែកព្រឹមៗសម្លឹងមុខsunoo
<<កុំប្រាប់អ្នកណាអោយសោះថាខ្ញុំនៅក្នុងនេះ..ដឹងតែឯងម្នាក់បានហើយ>>បុរសម្នាក់នោះក៏និយាយឡើង ទាំងពិបាក គេប្រាប់បែបនេះគឺដើម្បីការពារខ្លួនឯងពីពួកសត្រូវដែលតាមប្រមាញ់គេ
YOU ARE READING
ស្អប់ពេញស្រឡាញ់😡❤
Romanceសេចក្តីស្នេហាត្រូវភ្លើងគំនុំលេបយកបាត់ទៅនៅសល់តែភាពសោះអង្កើយ អស់អាល័យដូច្នោះមែនទ? kim sunoo កម្លោះតូចស្រស់ស្អាតជាងស្រីទៅទៀត ស្រស់ស្អាតទាំងកាយទាំងចិត្តក៏មិនអាចព្រងើយកន្តើយ នៅពេលឃើញមនុស្សជិតស្លាប់ពេលត្រូវការជំនួយបានឡើយ គេនៅមើលថែរក្សាព្យាបាលម្នាក់នោះរហូត...
