ឈុតខ្លី

788 53 6
                                        

✴ ស្អប់ពេញស្រឡាញ់ ✴ ឈុតខ្លី❗(អានឈុតខ្លីសិនទៅ បើទំនងចង់អានចាំ ខំមិនមក😘😘)

សេចក្តីស្នេហាត្រូវភ្លើងគនុំលេបយកបាត់ទៅនៅសល់តែភាពសោះអង្កើយ អស់អាល័យដូច្នោះមែនទ?

sunooមិនជឿរឡើយ......!

Kim sunoo កម្លោះតូចស្រស់ស្អាតជាងស្រីទៅទៀត ស្រស់ស្អាតទាំងកាយទាំងចិត្តក៏មិនអាចព្រងើយកន្តើយ នៅពេលឃើញមនុស្សជិតស្លាប់ពេលត្រូវការជំនួយបានឡើយ គេនៅមើលថែរក្សាព្យាបាលម្នាក់នោះរហូតធ្វើអោយដង្ហើមដែរស្ទើរតែបាត់បង់នោះ អាចមកវិញជាមួយអារម្មណ៍ស្រស់បំព្រង
រវាងបេះដូងទាំង2

បុន្តែលើលោកនេះពុំមែនមានតែខ្លួននឹងគេម្នាក់នោះឡើយនៅមានការយល់ច្រឡំចូលមកដុតបញ្ឆេះឱ្យកើតជាភ្លើងគំនុំ

<<sunghoon...ប្រាប់អូនមកមើល...អូនមិនយល់..ហេតុអីបាន..ជាបងយល់ច្រឡំនឹងអូន អ្វីដែរបងនិយាយមកអូនមិនដឹងទាល់តែសោះ...>>sunoo
ភ្លាមនោះបាតដៃធំក៏ស្ទុះមកចាប់ច្របាច់ករាងតូចផ្អឹមនឹងជញ្ជាំងកែវភ្នែកពោពេញដោយកំហឹង ហាក់ដូចភ្លើងកំពុងដុតខ្លួនរាងតូចអោយក្លាយជាផេះ

<<ឯងមិនដឹងអញ្ចឹងឬ?>>sunghoonសង្រ្កឺតធេញអោយការមួម៉ៅ

<<អូន..អូនមិនដឹងពិតមែន...អូន..>>sunoo

<<ឯងធ្វើមាយាដាក់យើង បោកប្រាស់យើងឱ្យធ្លាក់ក្នុងអន្ទាក់ រួចបញ្ចូនដំណឹងយើងអោយ អាweily ហើយឯងហ៊ាននិយាយថាឯងមិនដឹងរឿងអ្វីទាំងអស់សោះឬ?>>sunghoon គំហកដោយការខឹងសម្បារ គេសឹងតែសម្លាប់អ្នកនៅនឹងមុខចោលទៅហើយ

Sunooឈ្លក់នឹងកម្លាំងច្របាច់កដែលធ្វើឱ្យខ្លួនដកដង្ហើម
មិនរួចកែវភ្នែកភ្លឺថ្លាឈឺចាប់រហូតស្រក់ទឹកភ្នែក ចំពោះមនុស្ស
ដែរធ្លាប់តែទន់ភ្លន់ដាក់ខ្លួន ឥឡូវគេប្រែជាកំណាចហើយ

<<ឯងហ៊ាននិយាយឬទេថា ឯងមិនបញ្ឆោតយើងឱ្យនៅក្នុងល្អាងនោះ កាន់តែយូកាន់ដើម្បីងាយស្រួល អោយអាweily វាមកចាប់យើង? ឯងដឹងទេ? យើងត្រូវវាចាប់ទៅឃុំដល់ទៅ1ឆ្នាំ ឯងគិតទៅមើលយើងវេទនាពិនណា? យើងតែងទទួលទារុញកម្មជានិច្ច ឯងកុំប្រាប់ថាឯងមិនដឹងរឿងអោយឱ្យសោះ>>
Sunghoonនិយាយពីការឈឺចាប់ដែរគេបានជួប ខ្លាំងៗទៅកាន់អ្នកដែរកំពុងយំឡើងញ័រទទ្រើក

<<ទេ..ខ្ញុំមិនដឹងអីទាំងអស់..ហឹក>>sunooប្រែជាញ័រកាន់តែខ្លាំង រលីរលោងមកដោយក្តីឈឺចាប់

<<មិនដឹងអីទាំងអស់ឬ? ឯងគិតថាយើងជាក្របីហេ? យើងសុំប្រាប់ឯងទៅចុះ ឯងអាចធ្វើជាមិនដឹងអី តែយើងចាំគ្រប់យ៉ាងបានច្បាស់ណាស់...>>sunghoonនិយាយទាំងសើចចំអក ឱនមុខមកជិតមុខsunoo

<<weily វាចាប់យើងទៅឃុំគុកក្រោមដី ហើយវាប្រាប់យើងគ្រប់យ៉ាង>>sunghoonនិយាយទាំងសើចដូចមនុស្សឆ្កួត sunooលឺហើយមុខឡើងស្លេកអ្នកមិនល្បីគុកក្រោមដីរបស់ត្រកូលjing
វាអាក្រក់ជាងនរកទៅទៀត

<<វាចំអកយើង ! វាថាមិត្តរបស់ប្អូនវាត្រូវអត់ធ្មត់ទ្រាំធ្វើល្អដាក់យើង វាប្រាប់ថាឯង ជួយបោកយើង បោកប្រាស់យើង>>sunghoonស្រែកខ្លាំងៗនឹងបន្ថែមកម្លាំងដៃច្របាច់កsunoo

By:sunnshine

ស្អប់ពេញស្រឡាញ់😡❤Where stories live. Discover now