ប្តូរវិញ្ញាណ Ep4

231 32 2
                                    

  សុខៗរាងកាយតូចស្រាប់តែភ្ញាក់បើកភ្នែកឡើងមកនិងសម្លឹងមើលទិដ្ឋភាពដែលនៅជុំវិញខ្លួនរបស់គេទាំងងងឹតស្លប់គ្មានពន្លឺសូម្បីបន្តិចពន្លឺដែលអាចមើលឃើញគឺមានតែត្រឹមជុំវិញខ្លួនគេប៉ុណ្ណោះ  fourth ព្យាយាមប្រមូលកម្លាំងដើម្បីងើបដើរតម្រង់ទៅរកប្រភពដែលបញ្ចេញពន្លឺមក គេដើរបណ្តើរនិងសម្លឹងមើលទៅផ្លូវខាងមុខបណ្តើររួចចោទជាសំនួរសួរទៅខ្លួនឯង

"ទីនេះជា កន្លែងណាទៅ?.....អួយ!...."fourth ដោយមិនបានមើលទៅក្រោមធ្វើអោយជើងរបស់គេដើរទៅទាក់និងអ្វីម្យ៉ាងដែលមើលទៅជារូបរាងមនុស្សដែរកំពុងតែដេកអញ្ចឹង ពេលនេះគេចាប់ផ្តើមខ្លាចបណ្តើរៗហើយទើបយកដៃមកអោបនិងដើមទ្រូងខ្លួនឯងដើម្បីអោយមានភាពភាពកក់ក្តៅនិងកាត់បន្ថយភាពភ័យខ្លាចរួចសសៀលខ្លួនចូលទៅជិតរាងកាយដែលកំពុងតែដេកស្តូកស្តឹងនោះដាស់គេអោយក្រោកឡើង

"លោក....លោក កើតអីឬអត់និង"fourth គ្រាន់តែដាស់អង្រួនហើយរាងកាយនោះក៏ចាប់ផ្តើមកម្រើកខ្លួនឡើងមកម្តងបន្តិចៗធ្វើអោយកាយតូចចាប់ផ្តើមដកថយខ្លួនចេញពីគេ

"កើតអីឬអត់ហេតុអីបានមកគេងនៅត្រង់នេះទៅវិញ"
Fourth ប្រញាប់សួរទៅក្មេងប្រុសម្នាក់ដែលងើបមកព្រមទាំងបែលខ្នងចេញពីគេទាំងអារម្មណ៍ភ័យតិចៗ
ក្មេងប្រុសម្នាក់នោះមើលទៅអាយុស្របាលនិងគេតែម្តងទាំងរូបរាង ដោយឮfourthសួរបែបនេះក្មេងប្រុសម្នាក់នោះក៏ងាកមកជាហេតុធ្វើអោយfourthភ្ញាក់ផ្អើលជាខ្លាំងព្រមទាំងឧទានហៅឈ្មោះក្មេងប្រុសនោះតិចៗ

"nat.....natនេះជាnatមែនទេ"fourth ពិតណាស់មុខក្មេងម្នាក់នោះពិតជាដូចគេខ្លាំងណាស់ទោះបីប្អូនរបស់គេស្លាប់តាំងពីក្មេងក៏ដោយក៏គេនៅតែចាំច្បាស់ដែលព្រោះពេលនេះគេមិនមែនជាកូនក្មេង6ឆ្នាំទេតែគេជាគឺក្មេងប្រុសដែរមានវ័យជំទង់ហើយគឺដូចទៅនិងfourthពេលនេះអញ្ចឹង

"P'fourth នេះជាបងមែនទេ ដឹងទេថាខ្ញុំនឹកបងប៉ុណ្ណា"nat មិនបានចាប់អារម្មណ៍ច្រើនទេគ្រាន់តែអ្នកជាបងបន្លឺហៅឈ្មោះគេភ្លាមគេក៏យំអោបអ្នកដែលជាបងប្រុសដោក្តីនឹករលឹកក្រោយពីបែកគ្នាអស់13ឆ្នាំនោះ

ចំណងស្នេហ៍ប្តូរវិញ្ញាណWhere stories live. Discover now