ការបាត់បង់ Ep1

502 48 4
                                    

13ឆ្នាំមុន......(អតីតកាល)

ក្មេងប្រុសពីរអ្នកដែរមានវ័យប្រមាណ6ឆ្នាំកំពុងតែរត់លេងនៅសួនច្បារមុខផ្ទះយ៉ាងរីករាយ បើយើងក្រលែកមើលអោយចំទៅឃើញថាពួកគេទាំងពីរមានមុខមាត់ដូចគ្នាបេះដាក់អញ្ចឹងក៏មាន័យថាពួកគេទាំងពីរគឺជាបងប្អូនភ្លោះនិងគ្នា
រត់បានបន្តិចអ្នកដែរជាប្អូនក៏រត់ដួលរួចស្រែកយំឡើង

"អួយ!P' fourth ហឹកៗ... natឈឺ ហា .."គ្រាន់តែរត់ដួលអុកគូទនិងដីបន្តិចសោះអាល្អិតដែរតាំងនាមខ្លួនឯងថាnatមុននេះក៏ស្រែកយំរំអួយដាក់អ្នកជាបងដើម្បីអោយគេមកលួងភ្លាម(ចរិកញ៉េញតាំងពីក្មេងហើយ)

"nat!ឈឺទេមោះចាំបងផ្លុំអោយ ភាំងឆាប់ជាណា"
ក្រោយពីឮប្អូនសំណព្វចិត្តបណ្តូលថ្លើមប្រម៉ាត់បេះដូងតែមួយស្រែកយំហើយfourthក៏ប្រញាប់រត់មកលើកនិងអង្អែលជើងប្អូនតិចៗរួចក៏ធ្វើជាផ្លុំដើម្បីអោយក្មេងកំហូចនេះឆាប់បាត់

"បាត់ឈឺហើយ មោះ!យើងចូលផ្ទះវិញល្អជាងប៉ាប៉ាកំពុងតែចាំញុាំបាយ"បន្ទាប់ពីគេលួងបានរួចរាល់អាល្អិតនេះក៏ញញឹមឡើងរួចកាន់ដៃបងប្រុសរបស់ខ្លួនដើរចូលផ្ទះហាក់បីដូចជាគ្មានរឿងអ្វីទាល់តែសោះរៀបនិងដើរចូលទៅហើយស្រាប់មានឡានពណ៍ខ្មៅមួយគ្រឿងមកឈប់នៅចំពីមុខរបស់ពួកគេទាំងពីររួចក៏អូសដៃពួកគេចូលទៅក្នុងឡានតែមិនបានសម្រេចឡើយព្រោះតែអាល្អិតជាបងរត់គេចយ៉ាលឿនរួចស្រែកហៅប៉ាៗរបស់គេទាំង2អោយជួយ

"ប៉ាប៉ាជួយអូនផងមានចង់ចាប់អូននិងnatហើយ"
អាល្អិតfourthស្រែកបណ្តើររត់ទៅប៉ារបស់ខ្លួនបណ្តើរ
ចំណែកឯnatវិញត្រូវបានអាក្រុមពីរនាក់នោះចាប់ជាប់ដោយឃើញបែបនេះអាម្នាក់ក្នុងចំណោមគ្នាវាក៏ដកកាំភ្លើងដែរតម្រង់ទៅរកfourthតែត្រូវ natរលាស់ខ្លួនហើយហក់ទៅខាំដៃអាម្នាក់ធ្វើវាភ្លាត់ស្នៀតរួចកាំភ្លើងបែរជារាលកៃ
ទៅត្រូវចាំកណ្តាលដើមទ្រូងក្មេងតូចnatដែរមានអាយុត្រឹមតែ6ឆ្នាំទៅវិញ ធ្វើអោយគេដេកដួលស្លាប់ភ្លាមៗតែម្តងឯក្រុមនោះឃើញបែបនេះក៏ប្រញាប់រត់ឡើងឡាននិងបើកចេញបាត់ទៅព្រោះតែពួកវាក៏ភ័យដូចគ្នាដោយសារតែ
ពួកវាត្រូវបានគេចាត់អោយមកគំរាមគ្រួសារមួយនេះប៉ុណ្ណោះតែពួកវាបែរជាជ្រុលដៃសម្លាប់ក្មេងដែរមិនដឹងខ្យល់អីទៅវិញ

ចំណងស្នេហ៍ប្តូរវិញ្ញាណWhere stories live. Discover now