គ្រោះថ្នាក់ Ep3

216 28 1
                                    

  ..បន្ទប់ពេទ្យក្នុងសាលា..........

ពេលនេះកម្លោះក្មេង2នាក់កំពុងតែអង្គុយទល់មុខគ្នាយ៉ាងស្ងៀមស្ងាត់ដោយម្នាក់ជាអ្នកលាងរបួសហើយម្នាក់ទៀតត្រូវគេលាងរបួសអោយ

"អូយ!...ខ្ញុំឈឺ..."fourth គេស្រាប់តែស្រែកឡើងព្រោះតែអ្នកដែលកំពុងតែលាបថ្នាំអោយរាងដៃធ្ងន់

"ដូរមុខវិជ្ជាចេញទៅ ."phuwin  និយាយទាំងទឹកមុខស្មើរៗ

"ហេតុអីខ្ញុំត្រូវប្តូរ បើខ្ញុំស្រលាញ់មុខវិជ្ចាមួយនេះ"fourth

"ស្រលាញ់ឬក៏ត្រូវរៀនទាំងបង្ខំចិត្ត យើងដឹងណាថាឯងមិនពេញចិត្តរៀនវិស្វករទេតែមុខវិជ្ជាដែរឯងស្រលាញ់គឺពេទ្យ"Phuwin

"ខ្ញុំគិតថាខ្ញុំទៅវិញល្អជាង អរគុណលោកគ្រូពេទ្យហើយ " fourth ខ្ជិលនិងប្រកែកច្រើនគេក៏ប្រញាប់ងើបដើរចេញទៅ

"យើងដឹងថាយើងហាមឯងមិនបានទេចំពោះរឿងនេះ
យើងក៏មិនចង់ឈ្លោះជាមួយឯងដូចគ្នា តែយើងចង់អោយឯងរស់ជាមួយបច្ចុប្បន្នជាងដែរឯងយករឿងពីមុនមកដាក់និងខ្លួន"phuwin  និយាយហើយរាងតូចក៏មិនបានតបដែររួចគេក៏ដើរចេញទៅបាត់ទៅ កន្លងមកពីរនាក់បងប្អូននេះតែងតែឈ្លោះគ្នារហូតមិនដែរលួសថ្ងៃ
ព្រោះតែPhuwinមិនចង់អោយFourthគេធ្វើអ្វីដើម្បីnatឡើយ គេចង់អោយប្អូនរស់នៅជាគេ តាំងតែពីnatស្លាប់ទៅFourthតែងតែធ្វើនៅអ្វីដែរnatចង់ធ្វើការនៅរស់ សូម្បីតែមុចវិជ្ជារៀនក៏fourthយកមុខវិជ្ជាដែរnatស្រលាញ់ដែរគេសុខចិត្តបោះបង់មុខវិជ្ជាដែរគេស្រលាញ់ ទាំងនេះជាមូលហេតុដែរphuwinឈ្លោះគ្នាជាមួយគេ

.......ម៉ោងចេញពីរៀន.....

ទោះត្រូវមានរឿងប៉ុណ្ណាក៏រាងតូចត្រូវតែរៀនអោយចប់ដែរព្រោះគេមិនចង់ត្រលប់ទៅផ្ទះលឿនហើយធ្វើអោយប៉ាៗគេដឹងថាគេកំពុងតែមានរឿងជាមួយnichម្តងទៀតឡើយកំពុងតែដើរទៅចាំbonzអោយមកយកខ្លួននៅកន្លែងចតឡានសុខៗស្រាប់តែមានសម្លេងមួយស្រែកហៅរាងតូចធ្វើអោយគេប្រញាប់ងាកទៅរកមើលថាសម្លេងនោះជាអ្នកណាគេ

"Fourth!បងមានរឿងចង់និយាយជាមួយបន្តិចបានទេ"
គ្រាន់តែឃើញមុខម្ចាស់សម្លេងភ្លាមរាងតូចក៏បង្ហាញទឹកមុខហាក់បីដូចជាមិពេញចិត្តនិងវត្តមានមនុស្សម្នាក់នោះសោះ

ចំណងស្នេហ៍ប្តូរវិញ្ញាណWhere stories live. Discover now