ភាគ9. ខ្ញុំធ្វើឲ្យប៉ានៅក្រៅបន្ទប់បាន

Start from the beginning
                                    

" ចៅមិនចូលចិត្តធ្វើជំនួញអ្វីទេ "
" ឬចៅមិនអាណិតប៉ាចៅទេ "
" ហឹស ... ចុះគាត់មានប្រពន្ធគាត់ជួយហើយ គាត់លែងត្រូវការចៅហើយ "
" ម្ដេចក៏និយាយបែបនេះ "
" ក៏ចៅឃើញនិងភ្នែក គាត់លែងខ្វល់ពីចៅហើយ សន្យាជាមួយចៅលើកណាក៏មិនយកជាការបានដែរ ចៅលែងសំខាន់ ចៅមិនមែនលេខមួយក្នុងចិត្តគាត់ទៀតទេ "

" ទួញសោកអីទៀតហើយ " និយាយដើមដង្ហើមដល់ចឹងបានអាយុវែងដល់3000ឆ្នាំជាងចឹង ឆឹស
" ហឹស លោកយាយចៅទៅបន្ទប់ហើយ សឺត " ជុងគុកអោនថើបថ្ពាល់លោកយាយគីមមួយខ្សឺតហើយរត់ឡើងទៅលើបន្ទប់របស់គេបាត់ដោយមិនងាកសម្លឹងមើលថេយ៉ុងនិងយ៉ុនហេដែលដើរចូលមកជាមួយគ្នាសោះ
" ក្មេងនេះ ចំមែនហើយ អារ៉ូគិយករំពាត់ឲ្យយើង យើងប្រដៅក្មេងកំហូចចេញម្ដង " ថេយ៉ុង
" លោកប្ដី កុំវៃកូនអី គេនៅក្មេងអីចឹងហើយ " យ៉ុនហេ ចាប់ក្រៀកដៃថេយ៉ុងដើម្បីឃាត់កុំឲ្យគេទៅ ប៉ុន្តែត្រូវថេយ៉ុងគ្រវាសដៃចេញ ហើយដើរទៅយករំពាត់ទុកក្នុងផ្ទះបាយដោយខ្លួនឯងមិនបាច់ឲ្យហារ៉ូគិយកឲ្យ

" លោកប្ដី " យ៉ុនហេ
" យ៉ុនហេបណ្ដោយគេទៅ "
" តែអ្នកម៉ាក់ក្មេក "
" ម៉ាក់ដឹងថាឯងចង់ការពារជុងគុក បណ្ដោយគេសិនទៅទុកឲ្យប៉ាកូនគេដោះស្រាយគ្នា "

Skip

ឆ្វាប់ៗ ៗ បន្ទាប់ពីឡើងមកដល់មុខបន្ទប់ជុងគុក
ថេយ៉ុងបម្រុងនិងគោះទ្វារហៅគេទៅហើយតែបានឃើញថាទ្វារបិទមិនជិតជំហរចោលបន្ដិច ទើបគេទ្វារចូលទៅឃើញកូនប្រុសសំណព្វថ្លើមប្រម៉ាត់ គេងផ្កាប់មុខជំទិតគូទឡើងលើអត់មិនបានក៏ដាក់ពីបីរំពាត់ទៅ

" អូយ៎ ... ឈឺ "
" ងើបមោនិយាយជាមួយប៉ា "
" អត់ ... ប៉ាចេញទៅវិញទៅ អត់ចង់និយាយមួយ "
" មិចបានមិននិយាយ "
" អត់ល្បីខ្ចិលនិយាយជាមួយ "
" ឆឹស អាជើងល្អ ក្រោកមោបើមិនចង់ឲ្យប៉ាវៃឯងទៀត "
" .... "
" ជុងគុក "
" .... "
" ជុង ...ហឹក " ថេយ៉ុងនឹងស្រែកគំហកមួយទំហឹងទៅហើយតែបែរជាបានឮសម្លឹងយំខ្សឹបខ្សួល តាមពិតទៅគេរត់មោសម្ងំយំនៅខាងលើទេតើ

" កូនយំមែនទេជុងគុក " 
" ប៉ាចេញទៅ ... ខ្ញុំចង់នៅម្នាក់ឯង "
" ខឹងប៉ាមែនទេ "
" អត់ទេ ខឹងប៉ាបានប្រយោជន៍អី តើខ្ញុំមានសិទ្ធិខឹងប៉ាទេ " ជុងគុកក្រោកអង្គុយឆ្ងក់ សម្លឹងមើលមុខលោកប៉ាចិញ្ចឹមទាំងសម្លឹងអណ្ដឺតអណ្ដក
" មាន ឯងមានគ្រប់យ៉ាង "
" ប៉ាចង់បញ្ឈឺឲ្យខ្ញុំស្លាប់មែនទេ "
" បញ្ឈឺអី ... " ថេយ៉ុងជ្រួញចិញ្ចើមហាក់មិនយល់សាច់ការ
" ខ្ញុំចង់ទៅនៅខាងក្រៅម្នាក់ឯង "
" ប៉ាមិនឲ្យឯងទៅទេ វាគ្រោះថ្នាក់ "
" នៅទីនេះខ្ញុំអាចគ្រាំចិត្ដស្លាប់មុនទៅទៀត "
" ជុងគុក "
" ប៉ាក៏ដឹងថាខ្ញុំគិតអីចំពោះប៉ា ហឹក ... ប៉ាដឹងតែប៉ាមិនខ្វល់ធ្វើជាមិនយល់នៅបញ្ឈឺចិត្តខ្ញុំទៀត "
" ប៉ាមិនបានបញ្ឈឺ "
" អរ មិនបានបញ្ឈឺ ថ្ងៃនេះប៉ាសន្យាជាមួយខ្ញុំថាចេញពីរៀននាំខ្ញុំទៅដើរលេងតែពីរនាក់ ចុះនេះជាអ្វីចុងក្រោយប៉ាក្រឡាស់សម្ដី ប៉ាទុកខ្ញុំចោលទៅរកស្រីម្នាក់នោះ ឬប៉ាគិតថាខ្ញុំមិនសំខាន់ដល់ស្រីម្នាក់នោះ ហឹក "

" ជុងគុកស្ដាប់ប៉ាណា ប៉ាខំប្រញាប់បង្ហើយការងារដើម្បីមកជួបឯងហើយ ឬឯងមិនដឹង ប៉ាបានប្រាប់អារ៉ូគិថាប៉ាអាចមកវិញពាក់កណ្ដាលអាធាត្រ តែនេះទើបតែរសៀលទេ ប៉ាមកយកឯងហើយទេតើ "
ថេយ៉ុងចាប់ក្រសោបថ្ពាល់ទាំងសងខាងកូនប្រុសជាទីស្រឡាញ់ថ្នមៗហើយព្យាយាមនិយាយពន្យល់គេមួយៗឲ្យគេស្ដាប់ប៉ុន្ដែមិនបានផលឡើយ ដូចអូសឫស្សីបញ្រ្ចាស់ចុង

" អត់ អត់ចង់ស្ដាប់អីទាំងអស់ចេញភ្លាម "
" ជុងគុក ... " ថេយ៉ុងតម្លើងសម្លេងរៀងខ្លាំងជាងមុនពេលជុងគុក អក្បកិរិយារបស់គេប្រែជារឹងរូសនិយាយមិនស្ដាប់គ្នា
" យ៉ាងមិច "
" មិចក៏ក្បាលរឹងបែបនេះ "
" យី ! ក្បាលប៉ាឯងទន់មែន និយាយមិនឈ្នះគេចូលចិត្តថាគេក្បាលរឹងហឹក អ្ហឹក ចេញលឿន តែអត់ចេញប្រើមន្ដឲ្យប៉ាឯងទៅនៅវាលខ្សាច់តែឯងអីឡូវហើយ "
" ខ្លាចដល់ហើយ សំអាងលើមន្ដកូនទន្សាយឯងនិងមែនទេ ធ្វើអី vampire ដូចប៉ាបាន "
" សមត្ថភាពខ្ញុំវាមិនដល់ទេតែខ្ញុំអាចធ្វើឲ្យប៉ាខ្ទាតទៅក្រៅបាន " ជុងគុកនិយាយចប់គេផ្ទាត់ម្រាមដៃរបស់គេទៅលើថេយ៉ុងធ្វើឲ្យថេយ៉ុងខ្ទាតទៅក្រៅបន្ទប់ពិតមែន . ឯថេយ៉ុងវិញប្រែជាគាំងនិយាយលែងចេញ ស្មានតែគេនិយាយលេងមានឯណាគេលេងមែនទែន

-------------
To be continued 🩷 🐰
មកកាត់ព្រឹក🥹

🐰លោកប្ដី Hybird🐰Where stories live. Discover now