Chapter 01

88 3 0
                                    


«yui-channn» ប្រយោគបន្លឺឡើងដាសរាងតូចអោយប្រញាប់ងៀកទៅរកប្រភពសម្លេង
«okasannn!?» ម្ចាស់ខ្លួនប្រញាប់ងើបចេញពីតុអាហាររត់ទៅទទួលអ្នកជាទីស្រលាញ់
ព្រោះឈានដល់វ័យ21ឆ្នាំទើបនាងត្រូវប្ដូរផ្ទះមករស់នៅម្នាក់ឯង ជាពិសេសគឺដើម្បីជីវិតការងារនាងផង ដូច្នេះទម្រាំមានពេលជួបជុំអ្នកផ្ទះម្ដងៗគឺសែនពិបាក ទោះបីនាងទើបរើរចេញមកនៅម្នាក់ឯងត្រឹម3ខែយ៉ាងណាការនឹករឮកដល់អ្នកផ្ទះវាមានច្រើនលើសពីនាងនឹកស្មាន ប៉ុន្តែថ្ងៃនេះចម្លែកដែលប៉ាម៉ាក់នាងមកលេងដល់ផ្ទះថ្មី ដែលនាងរស់នៅ ថែមទាំងមកsurpriseដោយមិនបានប្រាប់មុន

«momoហ្អា៎ កូនញុាំអារហារកញ្ចប់ទៀតហើយ បើគ្មានពេលធ្វើម្ហូបខ្លួនឯង ម៉េចមិនព្រមcallមកប្រាប់ប៉ាម៉ាក់ ប៉ាម៉ាក់នឹងធ្វើហើយយកមកទុកអោយពេញៗទូរ» លោកប៉ាស្រដីទៅកាន់កូនស្រីដោយក្រសែភ្នែកព្រួយបារម្ភ ខណៈនាងតូចញញឹមគ្រវីក្បាលដាក់អ្នកជាឪពុកមុននឹងងៀកទៅអោប ហើយផ្ដេកក្បាលលើដើមទ្រូងកក់ក្ដៅរបស់លោកប៉ា
«កូនមិនអីទេ កូនគិតថាបន្តិចទៀតកូននឹងទម្លាប់ធ្វើអ្វីខ្លួនឯងបានច្រើនជាងនេះ Appaកុំបារម្ភអី» នាងនិយាយហើយញញឹមងើយមុខទៅរកអ្នកជាឪពុក

បើមើលទៅមុខមាត់អ្នកទាំងពីរខុសគ្នាដាច់ស្រលះ ក៏ព្រោះតែនាងមិនមែនជាកូនបង្កើតលោកប៉ាសោះ.. ម្ដាយរបស់នាងជាជនជាតិជប៉ុន ឪពុកម្ដាយនាងលែងលះតាំងពីពេលនាងអាយុ8ឆ្នាំ ពេលអ្នកទាំងពីរប្ដូរមករស់នៅកូរ៉េ ទើបចុងក្រោយម្ដាយនាងរៀបការថ្មីមានឪពុកថ្មីដ៏ល្អម្នាក់នេះ ថែមទាំងដើរតួមើលថែនាងដល់សព្វថ្ងៃ។

«កូនធ្វើការហត់ទេ? yui-chan?» អ្នកជាម្ដាយអង្អែលស្មាតូចរបស់កូនស្រីថ្នមៗ
«មិនហត់ទេ កូនថានៅមានរឿងច្រើនទៀតតទៅមុនដែលកូនត្រូវជួប ប៉ុន្នេះកូនគិតថាវាមិនទាន់ពិបាកនៅឡើយទេ» នាងឆ្លើយតបពេលហាមាត់ខាំផ្លែឈើ ចំណែកឯភ្នែកបន្តសម្លឹងទូរទស្សន៍មិនដាក់ដដែល
«aigooo...» សម្លេងរអ៊ូរបស់អ្នកជាឪពុកបន្លឺឡើង សម្លឹងទៅកូនស្រីដែលទើបនៅតូចៗពីម្សិលមុិញ ថ្ងៃនេះក្លាយជាមនុស្សស្រីដែលចេះគិតគូរ មានការងារ មានទំនួលខុសត្រូវម្នាក់ទៅហើយ

«និយាយចឹងសប្ដាហ៍ក្រោយនេះកូនឈប់សម្រាកត្រូវទេ អ៊ំស្រីKimចង់ធ្វើអាហារពេលល្ងាចញុាំជុំគ្នា បងប្រុសនិងបងស្រីកូនក៏មកដែរ» លោកប៉ាមុននឹងលើកពែងទឹកតែមកក្រេបផ្សើមបំពង់ក
« Oppa និង Unnie? កូនលឺពួកគាត់និយាយថាការងាររវល់ណាស់រយៈក្រោយនេះ» នាងស្រដីតនឹងលោកប៉ា

ព្រោះមុនពេលលោកប៉ាជួបនឹងម៉ាក់នាង គាត់ក៏ធ្លាប់មានគ្រួសារហើយមានកូនដល់ទៅពីរនាក់ អកុសលដល់អតីតភរិយាគាត់ដែលលាចាកទៅ យ៉ាងណាទាំងនេះប្រហែលសុទ្ធតែហេតុ និងផលដែលធ្វើអោយពួកគេជួបគ្នា ហើយក្លាយជាគ្រួសារតែមួយទាំងមិនបានរំពឹង។

«ហើយកូនប្រុសអ៊ំស្រីKim, Mingyu នឹងនាំមិត្តភក្តិគេមកចូលរួមដែរ អញ្ចឹងមិនមានម្នាក់ណាគេខកខានមិនចូលរួមទេ» សម្ដីអ្នកជាឪពុកធ្វើអោយនាងចំហរមាត់ទាំងភ្ញាក់ផ្អើល
«Mingyu Oppa?» អ៊ំស្រីKimអ្នកជិតខាងដែលលោកប៉ានាងនិយាយមុននេះគឺសំដៅទៅម្ដាយរបស់Kim Mingyuនេះឯង បើរំលឹកទៀតថាមិត្តភក្តិគេនឹងមកចូលរួមជាមួយទៀតនោះ នាងកាន់តែអន្ទះសារចង់សួរថានឹងមកទាំងក្រុមមែនទេ ឬអ្នកណាខ្លះមកចូលរួម?
«កូនមិនដែលឃើញគាត់មកផ្ទះហើយមកចង់ញុាំអារហារពេលល្ងាចជុំជាមួយអ្នកផ្ទះយើងអញ្ចឹងទេ ប៉ុន្តែAppaដឹងទេថាពួកគាត់អ្នកណាមកខ្លះ?» នាងអង្រួនដៃសួរអ្នកជាឪពុក
«ប៉ាមិនដឹងទេទាល់តែmomoទៅខ្លួនឯងទើបដឹង» អ្នកជាឪពុកនិយាយ ហើយសើចហួសចិត្តនឹងចរិកក្មេងវ័យក្នុងភាពជាអ្នកគាំទ្ររបស់នាង

Kim Mingyu .. Kim Mingyu ដែលនិយាយនេះគ្មានអ្នកណាក្រៅពីសមាជិកSeventeen kpop boy band របស់ប្រទេសកូរ៉េ បើនិយាយពីភាពល្បីល្បាញក៏មិនល្មម មិនត្រឹមក្នុង Asian តែគឺល្បីល្បាញក្នុង global មិនថា Musics producer. Talented, Visual look ឬនិយាយដល់អត្តចរិក កាយវិការ ពាក្យសម្ដី។

ដៃតូចទាញសៀវភៅពណ៌ខ្មៅរលោងចេញពីថតតុ មុននឹងបើកដល់ទំព័រមួយ ហើយសម្លឹងទៅរូបថតដែលមានម្ដង នាងជួបជាមួយ Minghaoហើយថែមទាំងបានហត្ថលេខាពី Minghao ជាប់លើរូប Polaroid ជារូបដែលនាងសែនស្រលាញ់និងមើលថែបំផុត ដូច្នេះមិនបាច់បកស្រាយថានាងរំពឹងចង់ជួបអ្នកណាក្រៅពីMingyu ។

"To Yuichaa Momori" -The8-

« Falling Down: to be loved by a star »Where stories live. Discover now