" លែងអីហើយ ! "
" សព្វថ្ងៃឯងនៅតែបន្ដរស់នៅជាមួយលោកជុងវ៉ានទៀតមែនទេ? " ឮពាក្យរបស់លោកគ្រូពេទ្យបែបនេះនីគដកដង្ហើមធំ
" គាត់តែងតែនិយាយថាព្យាយាមរកអត្តសញ្ញាណពិតរបស់ខ្ញុំហើយ តែបែរជាមិនឃើញ! គាត់ខ្ញុំរស់នៅជាមួយគាត់បន្តព្រោះខ្ញុំមិនទាន់សះស្បើយ100%ផង! " នីគនិយាយដល់ត្រឹមនេះ ទ្វារបន្ទប់សង្គ្រោះបន្ទាប់ក៏បើកឡើង
" អ្នកណាជាសាច់ញាតិអ្នកជំងឺ?? " គាត់សួររកបែបនេះនីគក៏ប្រញាប់លើកដៃ
" គឺខ្ញុំលោកគ្រូពេទ្យ! " នីគនិយាយ
" ខ្ញុំមានរឿងចង់ពិភាក្សា!អញ្ចឹង សូមមកតាមខ្ញុំបន្តិច " នីគមុនដំបូងរៀងរារេចិត្តប៉ុន្តែគិតៗទៅ ក៏សម្រេចចិត្តទៅតាមលោកគ្រូពេទ្យទៅ
#បន្ទប់ពិគ្រោះជំងឺ
" អ្នកជំងឺគឺអាចនិយាយបានថាគាត់មានរឿងដែលធ្វើឲប៉ះទង្គិចផ្លូវចិត្តបន្តិចបន្តួច! វាអាចមកពីហេតុការណ៍ដែលបើគាត់ពិការមិនអាចដើរបាន! " ឮលោកគ្រូពេទ្យនិយាយបែបនេះ នីគក៏នឹកឆ្ងល់
" ចុះគេអាចដើរបានម្ដងទៀតទេ? " ឮនាយតូចសួរហើយលោកគ្រូពេទ្យក៏និយាយបន្ដ
" អ្នកជំងឺអាចដើរម្ដងទៀតបាន បើសិនជាខិតខំប្រឹងប្រែងពង្រឹងស្មារតី! ព្រោះគេមើលទៅហាក់មិនបានព្យាយាមក្នុងការហ្វឹកហាត់ចលនានោះឡើយ! អាចថាគេចង់បណ្ដោយខ្លួនពិការ! " លោកគ្រូពេទ្យរៀបរាប់ដល់ត្រឹមនេះក៏បន្ដទៀត
" វាមិនមែនជាការលំបាកនោះទេក្នុងការដែលធ្វើឲជើងទាំងពីររបស់គេដើរបានមកវិញ ព្រោះរាងកាយគេគឺមាំទាំណាស់! ដូច្នេះឧបសគ្គដែលរារង់នោះគឺស្មារតីរបស់គេ អាចថាគេដិតដាមនឹងអតីតកាលធ្វើឲគេធ្វើបាបខ្លួនឯង! ដូច្នេះសូមសាច់ញាតិជួយសហការផង! ខ្ញុំមានតែប៉ុណ្ណឹងទេ ហើយខ្ញុំក៏បានផ្ទេរអ្នកជំងឺទៅបន្ទប់ធម្មតារួចរាល់ហើយដែល! អាចទៅសួរសុខទុក្ខបាន គេប្រហែលជាដឹងខ្លួនល្មមដែល! " លោកគ្រូពេទ្យនិយាយហើយមីគក៏សូមចាកចេញមកមុន នាយដើរទៅរកបន្ទប់ដែលលោកគ្រូពេទ្យបានផ្ទេរអ្នកជំងឺ
* ក្រាក
បើកទ្វារចូលភ្លាមក៏ឃើញរាងក្រាស់អង្គុយលើគ្រែពេទ្យរក្សាទឹកមុខស្មើធេង ។ នីគក៏ញញឹមបន្ដិចគិតថាគេនឹងញញឹមតប តែអត់សោះគេនៅតែធ្វើមុខមាំមិននិយាយអ្វីដដែល។
នីគដើរទៅជិតគ្រែអ្នកជំងឺហើយក៏អង្គុយលើកៅអីក្បែរនោះ ។
" លោកនៅឈឺត្រង់ណាទៀតទេ? " នីគសួរបែបនេះក៏មិនបានពាក្យអ្វីតបទេ
អង្គុយមិនបានប៉ុន្មានផងសម្លេងមួយក៏បន្លឺឡើង
" ហូយ!!!ចៅហ្វាយៗ យ៉ាងមិចហើយឈឺត្រង់ណាទេ? អូយព្រះអើយជួយខ្ញុំផង ខ្ញុំបានអីទៅប្រាប់ព្រះអង្គទៅ? ជួយលោកអើយ!!! "ចនរត់ចូលមកទាំងអន្ទះអន្ទេង មកដល់ភ្លាមក៏ចាប់បង្វិលមុខក្រោយ រកមើលស្នាមរបួស ដោយសារតែភ័យពេកមិនបាននិយាយភាសារជប៉ុនឯណា ទៅនិយាយភាសាកំណើតទៅវិញ
នីគនាយមិនដឹងជាកើតអ្វីនោះទេ គ្រាន់តែពាក្យសម្ដីចនហើយក្បាលក៏ស្រាប់តែឈឺខ្ទោកៗយកតែម្ដង។ នីគយកដៃក្ដោបក្បាលខ្លួនឱនមុខចុះ ហេតុអ្វីបាននៅសុខៗក៏ឈឺក្បាលបែបនេះ?
" នីគកើតអ្វីដែលបាទ? ត្រូវការឲខ្ញុំហៅលោកគ្រូពេទ្យឲទេ? " ចនក្រលែកមកចំនីគដែលអង្គុយឱបក្បាលបែកញើសពេញថ្ងាសក៏សួរ
" ខ្ញុំមិនអីទេបង! " នីគថាហើយក៏ចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ ទុកឲចននៅធ្វើមុខមីងមាំងម្នាក់
ប៉ុន្តែរិកពារអម្បិញមិញរបស់នីគមិនបានគេចផុតពីនាយក្រាស់ឃើញ នាយសម្លឹងមើលដឹងគ្រប់សកម្មភាពទាំងអស់
សុំទោសដែលមិនបានចេញរឿង ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម🙏
YOU ARE READING
មនុស្សពិការ S2 | hoonki ( ផ្អាក)
Romanceរស់ជាមនុស្សពិការមិនអាចដើរបាន លំបាកលំបិន រស់នៅជាមួយវិបតិ្តដែលតែងអន្ទូងលងបន្ទាចមិនឈប់ឈរ រហូតដល់គេបានជួបមនុស្សម្នាក់ដែលអាចសង្គ្រោះជីវិតដុនដាបរបស់គេមកជាប្រសើរឡើង រស់នៅជាមួយក្ដៅសង្ឃឹមសារជាថ្មី ។
Ep6 : ជួយគាត់ផងចុះ
Start from the beginning
