Ep3 : ឯងមានគ្រួសារហើយ?

558 79 9
                                        

"ពូហូ៊ន!! " សម្លេងរបស់អាល្អិតយូគីក៏បន្លឺឡើង ព្រមទាំងក្មេងនោះឆ្លងផ្លូវមករកអ្នកទាំងពីរទៀតផង

"អៅ!មិចបានកូនមកនៅទីនេះវិញ? " កម្លោះដែលនៅជិតស៊ុងហូននោះក៏សួរ

"កូនគួរតែសួរប៉ាតូចទៅវិញទេថាមិចបានប៉ាមកនៅទីនេះ? " យូគីនិយាយឡើង ធ្វើឲកម្លោះនោះសើចបន្ដិច

"កូនហៅឈ្មោះអ្នកណាពូហ៊ូន? " នាយកម្លោះសួរទៅកាន់កូនប្រុស

"គឺពូម្នាក់នេះនឹងណា! គាត់ជាអ្នកជិតខាងដែលកូនយកផ្លែឈើទៅជូនព្រឹកមិញ! "យូគីតបបែបនេះអ្នកកកម្លោះក៏ងក់ក្បាលយល់ស្រប

"អូហ៍ចឹងហេស៎! ចុះលោកវិញ!មានទៅណា-ត-ទេ? ខ្ញុំអាចជូនទៅបាន លោកទៅណាមកណាម្នាក់ឯងបែបនេះមិនស្រួលទេ!" អ្នកកម្លោះបន្ទាប់ពីនិយាយជាមួយកូនប្រុសខ្លួនហើយក៏បែរមករកស៊ុងហូនដែលអង្គុយមើលមុខអ្នកទាំងពីរទាំងមុខមាំបំផុត

"មិនអីទេ!ខ្ញុំចង់ទៅផ្ទះហើយក៏អរគុណសម្រាប់ទឹកចិត្ត! " នាយតបជាមួយទឹកមុខមាំខ្លាំងណាស់រហូតដល់អ្នកកម្លោះឆ្ងល់

" អូហ៍! នេះកូនយូគី! កាន់បន្លែទៅប៉ាតូចជួយរុញរទេះពូ! " អ្នកកម្លោះហុចថង់បន្លែដែលខ្លួនទើបនឹងទិញពីផ្សារទៅឲកូនប្រុស ហើយក៏ចាប់កាន់ដៃរទេះរុញអ្នកកម្លោះទៅផ្ទះទៅ

  ស៊ុងហូនបម្រុងនឹងប្រកែកដែលតែនាយមិនអាចធ្វើអ្វីបានក្រៅពីអង្គុយស្ងៀមត្រឹងដូចគល់ឈើ។

   ក្នុងចិត្តនាយគឺកំពុងតែវីវល់ណាស់! នេះមិនអាចជាភរិយាគេរីគីនោះទេ! រីគីគឺធ្លាក់ចូលមហាសាគររាប់រយថ្ងៃរកមិនឃើញសាកសពផង បើថាធ្លាក់ចូលទៅនៅអាចរស់រានមានជីវិតក៏មិនអាច! ណាមួយអ្នកកម្លោះម្នាក់នេះក៏មានកូនធំអាយុដល់ទៅ10ឆ្នាំជាងឯណោះ ។ ប្រពន្ធគេទើបនឹងបាត់វត្តមានពីគេមិនដល់5ខែផង។

  តែយ៉ាងណា...គ្មានអ្នកណាដែលមានមុខមាត់ ការនិយាយស្ដី សម្ដីសម្ដៅដូចគ្នាទាំងស្រុងចឹងទេ! ជាពិសេសគឺក្លិន! ក្លិននេះទោះជាចង់ប្រកែកយ៉ាងណាក៏នាយក្រាស់ហ៊ាននិយាយថានេះជាក្លិនរបស់រីគី ក្លិនផ្កាម្លិះប្រហើរៗ គួបផ្សំនឹងក្លិនបែបព្រៃឈើ ក្លិនស្រស់ស្រាយតែម្ដង! តើក្លិនបែបនេះមានចេញពីកាយធម្មជាតិរបស់មនុស្សផ្សេងគ្នាយ៉ាងមិច?បើវាជាក្លិនប្រចាំខ្លួននោះ?

មនុស្សពិការ S2 | hoonki ( ផ្អាក)Tempat cerita menjadi hidup. Temukan sekarang