នៅវេលាម៉ោង7នាទីយប់ បុរសក្នុងរទេះរុញកំពុងអង្គុយសញ្ជប់សញ្ជឹងហាក់រិះរកផ្លូវដើរសម្រាប់ជីវិតដ៏វិលវល់របស់គេ។ អង្គុយសុខៗគេស្រាប់តែហូរទឹកភ្នែកមកដោយអង្គឯង។ គេក្រលែកទៅមើលអេក្រង់ទូរទស្សន៍ ដែលកំពុងតែមានការសំដែងមួយ ចំណែកបេះដូងក៏ឈឺដូចគេយកអ្វីចាក់ ។
" អូនជាមនុស្សដំបូងដែលបងស្រឡាញ់ខ្លាំងបំផុត~~ " សម្លេងនៃតួអង្គក្នុងទូរទស្សន៍បន្លឺឡើង វាហាក់ចង់និយាយមកកាប់ជីវិតនាយយ៉ាងចឹង
" អង្គអញអើយ! ហេតុអ្វីបានជារក្សានាងមិនល្អ បើស្រឡាញ់នាងស្មើជីវិតមែនហេតុអ្វីបណ្ដោយនាងលះបង់ដើម្បីយើង? ព្រះកាយល្អអើយ សូមត្រឡប់ក្រោយមករកបងមក! កុំចាកចេញចោលបងទាំងមិនលាបែបនេះ " តួអង្គឯកប្រុសក៏ស្រែកឡើងដោយភាពឈឺចាប់ នៅពេលដែលអង្គឯកស្រីលះបង់ជីវិតដើម្បីខ្លួនក្នុងសង្គ្រាម
" ព្រះអង្គអើយ! កុំព្រះកន្សែង ទង្វើអង្គឯងគ្មានអ្វីមួយដែលបញ្ចេញឲនាងដឹងពីក្ដីស្រឡាញ់ខ្លួនឡើយ មានតែនាំភាពទុក្ខសោក កុំមកប្រើល្បិចដូចនៅស្នេហា ព្រះមហេសីគ្មានចិត្តាជឿលើទ្រង់ឡើយ~ " តួអង្គមហាតលិកចេញមកនិយាយទៅកាន់តួអង្គឯក
សម្ដីខាងលើបណ្ដាលឲនាយក្រាស់ទប់ទឹកភ្នែកមិនជាប់។សម្លេងយំខ្សឹបខ្សួលក៏បន្លឺឡើងចេញពីកាយមាំ ស្របពេលដែលម្ចាស់កាយស្រក់ទឹកភ្នែកចុះ។
" ហ្អឹក!! ហ៊ឹម! " ស៊ុងហូនយកដៃខ្ទប់មុខ នឹកដល់កាយភរិយាជាអនេក នឹកដល់សម្លេង ស្នាមញញឹម ។ នាយនឹកគេខ្លាំងណាស់
" វេហ្គាសម៉ាហាល់ រីគី! ពេលនេះអូននៅទីណា? មានដឹងទេថាបងនឹកអូន! សូមអង្វរត្រឡប់មករកបងវិញមក បងសុំទោសពិតមែនហ្អឹក~ " សម្លេងស្រែកយំបន្លឺឡើង ស៊ុងហូប្រែជាទន់ជ្រាយមួយរំពេចពេលនឹកដល់ឈ្មោះ វេហ្គាសម៉ាហាល់ រីគី ខ្លួនក៏ហាក់ទន់ល្ហិតល្ហៃ
ខួរក្បាលក៏នឹកដល់កាយស្រឡូនស្រឡៅដែលមានរបួសគ្រប់ទីកន្លែង សុខចិត្តលះបង់ជីវិតលោតចុះពលើអគារខ្ពស់ស្រឡះ ។ នឹកដល់កាយដែលពពោះកូនរបស់គេ នឹកដល់មនុស្សម្នាក់នោះខ្លាំងណាស់ ។ បើគ្មានរឿងនោះកើតឡើងតើពេលនេះនាយនឹងគេរស់នៅសុខសប្បាយយ៉ាងមិចទៅ? មានកូនតូចៗមែនទេ?
YOU ARE READING
មនុស្សពិការ S2 | hoonki ( ផ្អាក)
Romanceរស់ជាមនុស្សពិការមិនអាចដើរបាន លំបាកលំបិន រស់នៅជាមួយវិបតិ្តដែលតែងអន្ទូងលងបន្ទាចមិនឈប់ឈរ រហូតដល់គេបានជួបមនុស្សម្នាក់ដែលអាចសង្គ្រោះជីវិតដុនដាបរបស់គេមកជាប្រសើរឡើង រស់នៅជាមួយក្ដៅសង្ឃឹមសារជាថ្មី ។
