Ep6 : ជួយគាត់ផងចុះ

700 92 13
                                        

   # មន្ទីពេទ្យ

  នៅមុខបន្ទប់សង្គ្រោះបន្ទាន់កំពុងតែមានមនុស្សប្រុសពីរនាក់អង្គុយទាំងអន្ទះសារ ។ លោកប៉ូលីសផ្កាយ3 So junghwan ដើរមកជិតកាយស្ថើងដែលអង្គុយមិនសុខ ជាមួយទឹកមុខមាំ

" អូនទៅស្គាល់គេតាំងពីពេលណា? " ជុងវ៉ានសួរទៅកាន់នីគ ធ្វើឲនាយតូចបែរមកមើលមុខនាយ

" គឺតាំងពីគេផ្ទេរចូលមកនៅភ្លាម! " នីគតបបែបនេះ គេក៏ដកដង្ហើមធំមុននឹងដាក់កាយអង្គុយក្បែរនាយ

" ហើយម្ដេចបានអូនអាចជួយគេបាន? " គេសួរហាក់ប្រចណ្ឌធ្វើមើលតែទំនាក់ទំនងពួកគេជ្រៅណាស់ចឹង

" អូនកំពុងតែធ្វើម្ហូបក៏ឃើញថាឡានក្រុងសាលារបស់យូគីមកដល់ថានឹងរត់ទៅទទួលដូចរាល់ដង ប៉ុន្តែពេលអូនដើរទៅក៏ឮសម្លេងដូចរបស់អ្វីដួលទើបរត់ទៅមើល គោះទ្វារបានបន្ដិចក៏ឮគេស្រែករកជំនួញ! " នីគនិយាយរៀបរាប់ទៅតាមអ្វីដែលកើតឡើង

" មិនអីទេ! ចុះគេមានសាច់ញាតិទេ? " ជុងវ៉ានសួរបែបនេះទើបនីគនឹកដល់ប្អូនប្រុសស៊ុងហូនដែលខ្លួនបានជួបថ្ងៃមិញ

" អូនដឹងថាគេមានប្អូនប្រុសម្នាក់! តែអូនមិនដឹងទាក់ទងគេតាមណានោះទេ! " ឮនីកនិយាយបែបនេះនាយក៏ក្រោកឈរឡើង

" បងនឹងត្រឡប់ទៅវិញក្រែងល៎ឃើញប្អូនប្រុសគេនៅផ្ទះ នឹងប្រញាប់ឲគេមកមន្ទីពេទ្យមើលបងប្រុសគេ! តែពេលនេះអូនទៅទីនេះសិនទៅ! " ជុងវ៉ានថាហើយក៏ដើរចាកចេញទៅ

" នីគ!!! " កំពុងអង្គុយសុខៗសម្លេងមួយក៏ដង្ហើយហៅនីគតិចៗ ធ្វើឲនាយតូចងាកមើលក៏ឃើញវត្តមានលោកគ្រូពេទ្យម្នាក់ដែលខ្លួនធ្លាប់ស្គាល់

" អូហ៎! បងពេទ្យ ខានជួបគ្នាយូរសុខសប្បាយទេ? " នីគងើបអស់កម្ពស់ដើរទៅរកលោកគ្រូពេទ្យម្នាក់នោះ

" បងសុខសប្បាយធម្មតាទេ! ចុះឯងវិញ? "

" ខ្ញុំក៏សុខសប្បាយធម្មតាដែល! ទាស់តែប៉ុន្មានថ្ងៃនេះអាការៈឈឺក្បាលកាត់តែឈឺ! " នីគនិយាយប្រាប់លោកគ្រូពេទ្យបែបនេះធ្វើឲគាត់ ទម្លាក់ទឹកមុខចុះបន្ដិច

" ចាំបងផ្ដល់ថ្នាំបំបាត់ការឈឺចាប់ឲ! ចុះឥឡូវលែងចុកពោះហើយមែនទេ? "

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Apr 11, 2024 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

មនុស្សពិការ S2 | hoonki ( ផ្អាក)Tahanan ng mga kuwento. Tumuklas ngayon