Ep1 : មកដល់ទឹកដីថ្មី

1K 107 15
                                        

   #ទីក្រុងTokyo

  នៅអាកាសយានដ្ឋាននៃទីក្រុងដ៏ទំនើបមួយនេះ កំពុងតែមានមនុស្សមមារញឹកក្នុងការធ្វើដំណើរទៅតាមផ្លូវអាកាស ។ ក្មេងចាស់ប្រុសស្រីគឺកំពុងស្រូតដៃស្រូតជើងព្រោះមិនចង់ឲខកខានជើងហោះហើរ ។ ក្នុងនោះក៏មានអ្នកដំណើរដែលទើបនឹងចុះចតផងដែល។ អ្នកចុះចតក៏ប្រញាប់ប្រញាល់មិនចាញ់អ្នកធ្វើដំណើរឡើងទៅដែល។ តែបើយើងងាកមកមើលកន្លែងទទួលវ៉ាលីឯណាវិញ...

" ចៅហ្វាយ-អាស៎ច្រលំ! បងប្រុសហ៊ូន!បងនៅចាំខ្ញុំសិនហើយខ្ញុំទៅយកវាលីសិន! " អ្នកកម្លោះនិយាយទៅកាន់បុរសដែលស្ថិតក្នុងរទេះជនពិការ មុននឹងទុកនាយឲអង្គុយចាំខ្លួន ចំណែកខ្លួនក៏ប្រញាប់ទៅរកវាលី

   Park sunghoonគឺជាឈ្មោះតែនាយបានប្ដូរពី Sunamanda sunghoonមកជាPark sunghoon ហើយក៏ប្ដូរសញ្ជាតិមកជាជនជាតិកូរ៉េវិញផងដែរ។

  Jung johnny គឺជាឈ្មោះរបស់អ្នកកម្លោះចនដែលជាកូនចៅស្មោះត្រង់របស់ស៊ុងហូន។

   ពួកនាយទាំងពីរគឺបានប្ដូរសញ្ជាតិមកជាជនជាតិកូរ៉េទាំងព្រម។ ចំណែកឯរឿងផ្ទេរមករស់នៅប្រទេសជប៉ុនក៏ប្រហែលជាមករស់នៅទីនេះរហូតផងដែល។

" តោះ!រួចរាល់ហើយ! " ចនដើរត្រឡប់មកវិញជាមួយរទេះដាល់វាលីធំមួយដែលមានស្ទុកវាលីប្រហែលជា5 ចំណែកស៊ុងហូនក៏បង្វិលកង់រទេះដោយខ្លួនឯង។

   ពួកនាយចេញមកក្រៅបន្ដិចក៏មានតាក់ស៊ីមួយបើកមកទទួលល្មម។ ចនដាក់វាលីចូលគូថក្រោយរបស់រថយន្តហើយក៏ចាត់ចែងបត់រទេះស៊ុងហូនទុក ដោយស៊ុងហូនគឺឈរកាត់ឈើច្រត់។

    ក្រោយរួចរាល់ឡានក៏ចេញដំណើរដឹងនាំអ្នកទាំងពីរទៅរកទីតាំងដែលចនបានផ្ដល់ឲ។

"ខ្ញុំមើលទៅអ្នកកម្លោះប្រហែលជាជនបរទេសផ្ទេរមកមែនទេ? " អ៊ំអ្នកបើកតាក់ស៊ីសួរដោយសម្ដីគួរសម ចំណែកចនក៏តបយ៉ាងសមរម្យវិញ

"បាទអ៊ំ! ពួកខ្ញុំផ្ទេរមករស់នៅទីនេះថ្មីៗនេះឯងណាអ៊ំ! " ចនតបបែបនេះអ៊ំតែកុងឡានក៏ញញឹម

   ចំណាយពេលប្រហែល30នាទី ឡានតាក់ស៊ីនោះក៏ឈប់នៅមុខផ្ទះតូចមួយដែលនៅផ្ទាល់ដី(ផ្ទះមួយជាន់ផ្ទាល់ដី)។ ផ្ទះនេះគឺស្រស់ស្អាតណាស់ មានដើមផ្កាសាគូរ៉ាដុះមុខផ្ទះ នៅចំហៀងផ្ទះមានដើមក្រូចផ្លែពណ៌ទឹកក្រូច2-3ដើមទៀត!

មនុស្សពិការ S2 | hoonki ( ផ្អាក)Where stories live. Discover now